« ថេយ៉ុងកូនប៉ា! កូនខឹងប៉ាទេ! កូនស្អប់ប៉ាទេដែលចាកចេញពីលោកនេះទុកអោយកូនឯកាបែបនេះ!»សម្លេងបុរសចំណាស់គ្រលោធំពោលទាំងសម្លេងអន្ដើតអន្ដក់។
« ប៉ា...! ប៉ា!មែនទេ! ហុិកៗកូននឹកប៉ាខ្លាំងណាស់ដឹងទេ!»រាងតូចយំមកហ៊ូរដៃរហ័សក្រសោបដៃលោកប៉ានាយដែលខ្ទប់ភ្នែកខ្លួននោះ។
« មែនហើយគឺប៉ា! ប៉ាសុំទោសដែលមិនអាចជួយអ្វីដល់កូនបាន!បានត្រឹមតែឈរសម្លឹងមើលកូនលំបាកវេតនាសព្វបែបយ៉ាង រហូតដល់កូនឈឺដល់ថ្នាក់នេះ!»
« ហ៊ិកៗ!លោកប៉ា!»រាងតូចយំមិនឈប់ទឹកភ្នែកហូរកាត់ផែថ្ពាល់ បន្តិចក្រោយមកគាត់ក៏សួរទៅកាន់ថេយ៉ុងទៀតថា.....
« ដឹងទេថាកូនអស់ជីវិតក្នុងពេលនេះហើយ!ឆាប់បើកភ្នែកកូនមក!»គាត់និយាយឡើងពេលដែលវិញ្ញាណរាងតូចចាកចេញពីរាងកាយអណ្ដែតឡើង រួចអោយថេយ៉ុងបើកភ្នែក នាយក្រឡែកទៅមើលរាងកាយដែលដេកស្ដូកស្ដឹងនៅលើគ្រែ។
« កូនរីករាយក្នុងពេលវេលានេះណាស់ ព្រោះថាពេលដែលកូនស្លាប់គឺកូនអាចនៅជាមួយប៉ាជារៀងរហូតបានហើយ!»
« ថេយ៉ុងស្ដាប់ប៉ាណាគ្មានការជួបជុំណាមិនមានការបែកនោះទេ ជីវិតមនុស្សគឺមិនទៀង! ប៉ាសុំទោស! ហុិកៗដើម្បីអោយកូនមានជីវិតថ្មីប៉ាបានសន្យាជាមួយស្ដេចយមរាជរួចហើយថាប៉ានឹងនៅតាមបម្រើទ្រង់ជារៀងរហូតតទៅមិនអាចចាប់ជាតិចាប់កំណើតក្លាយជាមនុស្សបានឡើយ ហើយក៏មិនអាចនៅក្បែរមើលថែកូនទៀតដែរ!»
« អត់ទេ! មិនអាចទេ! ហុិកៗ សុំអង្វរកុំទុកកូនចោលទៀតអីកូនខ្លាចណាស់!»រាងតូចលឺដូច្នេះស្លុតចិត្តយំក្រវីក្បាលតតាតស្ទុះទៅអោបប៉ារបស់ខ្លួនយ៉ាងណែន។ ខណៈពេលនោះប៉ាថេយ៉ុងបានផ្ដាំផ្ញើតទៀតថា.....
« ចាប់ផ្តើមជីវិតថ្មីពីពេលនេះតទៅ ចូលកូនរស់នៅជាខ្លួនឯង រស់នៅជាកូនប្រុសរបស់ប៉ាដែលតែងតែញញឹមរីករាយនឹងអ្វីដែលខ្លួនឯងមាន! នឹងមិនត្រូវរស់នៅក្រោមគំនាបរបស់អ្នកណាទៀតឡើង បើសិនជាកូនស្រលាញ់ប៉ាកូនត្រូវធ្វើតាមអ្វីដែលប៉ាបានផ្ដាំ ហើយបើកូនមិនចង់អោយការលះបង់របស់ប៉ាអសារបង់ទេនោះ កូនត្រូវធ្វើតាមអ្វីដែលប៉ាទូន្មានលឺទេ លាហើយកូនប្រុសជាទីស្រលាញ់របស់ប៉ា!» ញញឹមឪពុកដែលពោរពេញទៅដោយទុក្ខសោកបានរលាយបាត់បន្តិចម្ដងៗចោលរាងតូចម្ដងទៀតហើយលើកនេះប្រហែលមិនអាចជួបគ្នាជារៀងរហូតទៀតផង។ ប៉ារបស់រាងតូចត្រូវបាត់ខ្លួន សុខៗស្រាប់តែវិញ្ញាណរបស់នាយត្រូវបានស្រូបទាញទៅពិភពមួយផ្សេងទៀតបាត់ទៅ។
ESTÁS LEYENDO
រឿងរជ្ជកាលថ្មីរបស់ម្ចាស់ក្សត្រីកំណាច
Ficción históricaនៅសល់៣ខែទៀតខ្ញុំនិងត្រូវស្លាប់ហើយ។ អង្គរក្សរបស់ខ្ញុំជាហ្វេនប្រលោមលោកនាយបានណែនាំសៀវភៅមួយក្បាលអោយខ្ញុំអានគ្រាន់កំសាន្តអារម្មណ៍។រឿងមួយនោះមានចំណងជើងថាម្ចាស់ក្សត្រីក្នុងដំណាក់ត្រជាក់ តើវាចៃដន្យទេជីវិតម្ចាស់ក្សត្រីម្នាក់នោះគឺវាស្រដៀងនិងខ្ញុំណាស់ពួកយើងសុទ្...