ឈីងយ៉ុងត្រូវរបួសធ្ងន់សន្លប់អស់រយះពេលពីរថ្ងៃមកហើយទ្រង់នៅតែមិនទាន់ដឹងព្រះកាយ ទឹកមុខស្លែកស្លាំង រាងកាយដូចគ្មានវិញ្ញាណ ឯទ្រង់វិញបានត្រឹមតែអង្គុយស្ងប់ស្ងាត់សម្លឹងមើលរាងតូចពីចម្ងាយ អារម្មណ៍បារម្ភផងខឹងខ្លាំងផង ។
« យើងមិនយល់ថាម៉េចក៏អូនបណ្ដោយខ្លួនអោយពួកអស់នោះវាយប្រហារអូនដល់ថ្នាក់នេះទេ! ក្រែងអូនខ្លាំងណាស់មែនទេ? ម៉េចក៏ត្រូវពួកគេធ្វើបាបស្រួលម្ល៉េះ? » ទ្រង់តែអង្គុយសញ្ជឹងគិត នេះប្រាកដជាមានរឿងអ្វីខុសប្រក្រតីជាមួយស្នូលកម្លាំងធាតុរបស់រាងតូចហើយ។
« ព្រះអង្គតើពេលនេះត្រូវចាត់ការយ៉ាងម៉េចចំពោះសួងហ្វឹងក្រាបទូល! » យាននិយាយគ្រោតគ្រៀតពួកគេហ៊ានណាស់ហ៊ានលួចវាយប្រហារម្ចាស់របស់ខ្លួនផងម្នាក់ៗស្ទើរតែទប់មិនជាប់ទៅហើយ។
« ហឹម! » អង្គម្ចាស់ទ្រង់ពិតជាទ្រាំមិនបានពិតមែនទ្រង់ចង់តែស្ទុះទៅសម្លាប់និងបំផ្លាញនរគលីភ្លាមនោះទេ ប៉ុន្តែទ្រង់ជាស្ដេចចម្បាំងក៏មិនអាចយកហេតុផលផ្ទាល់ខ្លួនមកសម្លាប់និងធ្វើសង្គ្រាមបានដែរ។
« ពេលណាទើបអូនដឹងខ្លួនទៅ! » ព្រះអង្គទ្រង់មិមបានតបនោះទេតែបែរជាខ្វល់ចិត្តនិងរាងតូចថែមទៀត។
« មក! » យានឃើញដូចនេះក៏ចាប់ទាញយ៉ាវដែលឈរនៅម្ខាងអោយចេញទៅជាមួយគ្នាកុំនៅរំខានអង្គម្ចាស់។
យាវយានបានចេញផុតក៏និយាយគ្នា....
« លើកនេះប្រហែលនិងកើតមានសង្គ្រាមមិនខាន! »យានពោលឡើងដោយដឹងច្បាស់ក្នុងចិត្តយ៉ាវក៏តប។
« វាមិនអីនោះគ្រាន់តែត្រៀមខ្លួនសម្រាប់រឿងដែលនិងកើតឡើង! យានកុំបារម្ភអីច្បាស់ណាស់គឺខ្ញុំនិងការពារអូន! » យ៉ាវនិយាយឡើងទាំងមានទំនុកចិត្ត។
« ឆឺស! យើងគិតថាព្រះអង្គកំពុងស្មុគស្មាញហើយ! កុំនិយាយលឺៗពេកឈរយាមអោយតែល្អទៅ! » អ្នកទាំងពីរឈរយាមមុខទ្វារដំណាក់។
« អឹមមម! » គ្រាន់តែលឺសម្លេងរាងតូចក្រហឹមបន្តិចភ្លាមសទុះវឹងដោយប្រើយុទ្ធសិល្ប៍មកអង្គុយលើគ្រែចាប់ដៃតែម្ដង។
ESTÁS LEYENDO
រឿងរជ្ជកាលថ្មីរបស់ម្ចាស់ក្សត្រីកំណាច
Ficción históricaនៅសល់៣ខែទៀតខ្ញុំនិងត្រូវស្លាប់ហើយ។ អង្គរក្សរបស់ខ្ញុំជាហ្វេនប្រលោមលោកនាយបានណែនាំសៀវភៅមួយក្បាលអោយខ្ញុំអានគ្រាន់កំសាន្តអារម្មណ៍។រឿងមួយនោះមានចំណងជើងថាម្ចាស់ក្សត្រីក្នុងដំណាក់ត្រជាក់ តើវាចៃដន្យទេជីវិតម្ចាស់ក្សត្រីម្នាក់នោះគឺវាស្រដៀងនិងខ្ញុំណាស់ពួកយើងសុទ្...