« ម្ចាស់! ម្ចាស់ក្សត្រី! ខ្យល់អីបក់ទ្រង់មកដល់ទីនេះក្រាបទូល!» លោកឧបរាជនិយាយឌឺដងមកវិញ ធម្មតាទេមនុស្សនៅក្នុងវាំងមិនគោរពរាងតូចផង ចុះនៅខាងនេះមានហេតុផងអីត្រូវគោរកោតក្រែង។
« ?? »ថេយ៉ុងមិនមាត់ សម្លឹងមើលមុខមិនព្រិច។
« បំណងល្អពីខ្ញុំណាអ្នកម្នាង ត្រឡប់ទៅដំណាក់ត្រជាក់ហើយផ្ទំអោយស្រួលទៅណា! សូម្បីតែព្រះអង្គធ្វើស្អីគ្រួសារទូលបង្គំមិនកើតផង សម្បត្តិត្រឹមព្រះមហេសីចង់មកសម្លាប់មនុស្សក្នុងគ្រួសារយើង ដូចជាមិនប្រមាណខ្លួនឯងសោះ ហាស៎ៗហា៎»កញ្ចស់នេះនិយាយចេញគឺដៀមដាមជាប់ពន្លិចមើលងាយថេយ៉ុងច្បាស់ណាស់។ ក្នុងចិត្តថេយ៉ុង......
« អ្នកណាទៅដឹង! ព្រោះយើងមិនមែនជាមនុស្សសម័យផង ! »
« អីយ៉ា! សម្ដីលោកឧបរាជបែបនេះមើលងាយខ្សែរាជវង្សច្បាស់ណាស់ ដឹងហើយថាមនុស្សដែលមើលងាយស្ដេច លួចក្បត់ស្ដេចគឺមានទោសប្រហារជីវិតទាំងពូជ ៩ជំនាន់ ហើយយើងលឺល្ហៀងៗមកថា លោកឧបរាជកុំពង់រៀបចំទ័ពសម្ងាត់ដើម្បីបះបោរផងហ្ហេស! »
« ទ្រង់»លោកឧបរាជឡើងសសៃក ស្រែកសម្លុតរាងតូចវិញដោយសារនាយល្អិតនិយាយចំៗពេក។
« យ៉ាងម៉េច? ចង់សម្លាប់យើងបំបិទហ្ហេស! បើខ្លាំងចូលមក!»រាងតូចនិយសយឌឺដងថែមទៀត។
« សម្លាប់ទ្រង់វាងាយដូចបកចេកអញ្ចឹងសម្រាប់យើង!»
« ហេ! អាម្នាក់នៅពួនលើដំបូងនួក ចេញមកផ្ញើរអ្នកបម្រើយើងសិន! យើងចាប់ការពួកអាស្រមោលទាំងនេះបន្តិច!»ថេយ៉ុងនិយាយហើយក៏សម្លឹងទៅដូចគ្នា គេក៏ចេញមក គឺថាជាដៃស្ដាំរបស់អង្គម្ចាស់ស្ដេចចម្បាំងហ្នឹងឯង។ដេងដោយរបៀបម៉េចក៏មិនដឹងដូចគ្នា។
« ហឺស! »ឧបរាជក៏បញ្ចេញក្បាច់គុន តែរឿងដែលមិននឹកស្មានដល់ថាខ្លួនវាយចេញ ត្រូវថយ៉ុងដាក់យ៉ាងដំណំ។
« ចាំស្ដេចដូចជាមនុស្សវ៉ក់ស្រី វង្វេងស្រាដូចសួងហ្វឹងដាក់ទោសលោក ដូចជារងចាំទេវតាចុះពីលោកមេឃមកប្រទានពរអោយប្រជារាស្រ្តអញ្ចឹង ដូច្នេះទុកអោយយើងជាដាក់ទោសគ្រួសារឯងដោយខ្លួនឯង! »រាងតូចចាប់ប្រហារមនុស្សគ្រួសារត្រកូលថុងទាំងពូជយ៉ាងសាហាវឃោរឃៅ យ៉ាវជាដៃស្ដាំស្ដេចចម្បាំងខ្លាចសុីង សុីងតក់ស្លុតព្រោះនាងជាមនុស្សស្រី ទន់ខ្សោយក៏វាយនាងអោយសន្លប់ ឯខ្លួនឈរមើលថេយ៉ុងសម្លាប់គ្រួសារថុង។
« ខុសពីចចាមអារ៉ាមទាំងស្រុង! អ្នកណាថាម្ចាស់ក្សត្រីនៃនរគលី ទន់ខ្សោយគ្មានសូម្បីកម្លាំងតទល់ជាមួយស្រីស្នំ តែម្នាក់ដែលនៅចំពេះមុខគេ ដូចជាបិសាចដែលត្រូវជាប់ឃុបច្រើនឆ្នាំទើបតែត្រូវបានដោះលែង កំពុងតែសម្លាប់មនុស្សយ៉ាងរង្គាល! សមត្ថភាពទ្រង់ស្មើ៥ភាគ១០នៃព្រះអង្គបាត់ទៅហើយ ម្ចាស់ក្សត្រីម្នាក់នេះមិនធម្មតានៃទេ! »យ៉ាវឈរទប់ខ្លួនសុីង សុីង វិភាគមកកាន់រាងតូចយ៉ាងហ្មត់ចត់ ហើយស្ថានភាពបែបនេះមិនមែនជាលើកទី១របស់គេនោះទេ វារាប់ភ្លេចទៅហើយដែលម្ចាស់របស់ខ្លួនសម្លាប់មនុស្សបែបនេះដូចគ្នា។
« ឯង! ជួយបោសសំអាតអោយរៀបរយអោយផង! »ថេយ៉ុងខ្លួនប្រាណពោរពេញទៅដោយឈាមងាកមកប្រាប់យ៉ាវ។
« សូមព្រះរាជទានអោយទូលបង្គំផង ទ្រង់មិនមែនជាម្ចាស់របស់ខ្ញុំទេ ដូច្នេះ... »យ៉ាវបដិសេធ ។
« ធ្វើតាមបញ្ជារទ្រង់ទៅ!»រលកសម្លេងហោះកាត់ត្រចៀកជាសម្លេចរបស់ម្ចាស់ដែលប្រាប់អផយនាយធ្វើតាម។
« មិនអីទេ ក្រាបទូល ទូលបង្គំនឹងចាប់ការអោយរៀបរយ»
« ល្អ! អោយសុីងៗមកយើងមក! »
« ក្រាបទូល! »
VOUS LISEZ
រឿងរជ្ជកាលថ្មីរបស់ម្ចាស់ក្សត្រីកំណាច
Fiction Historiqueនៅសល់៣ខែទៀតខ្ញុំនិងត្រូវស្លាប់ហើយ។ អង្គរក្សរបស់ខ្ញុំជាហ្វេនប្រលោមលោកនាយបានណែនាំសៀវភៅមួយក្បាលអោយខ្ញុំអានគ្រាន់កំសាន្តអារម្មណ៍។រឿងមួយនោះមានចំណងជើងថាម្ចាស់ក្សត្រីក្នុងដំណាក់ត្រជាក់ តើវាចៃដន្យទេជីវិតម្ចាស់ក្សត្រីម្នាក់នោះគឺវាស្រដៀងនិងខ្ញុំណាស់ពួកយើងសុទ្...