ភាគទី២០

1.2K 93 0
                                    

«  អ្នកម្នាង! គាត់ដឹងខ្លួនហើយ! »សុីងៗប្រញាប់មកប្រាប់រាងតូច សៀនសុីក្រោកអង្គុយផ្អែកនិងគ្រែ។ រាងតូចក្រោកពីកៅអីទៅ។

«  លោកយ៉ាងម៉េចហើយ! » រាងតូចបើកវាំងននចងអោយស្រួលរួចសួរ។

«  ធូរ.......! គឺឯង! ចាំយើងបានទេ! មនុស្សដែលឯងរត់បុកនៅនគរលីនោះណា! » សៀនសុីភ្ញាក់ផ្អើលពេលដែលបានជួបរាងតូចម្ដងទៀតក្នុងសភាពបែបនេះ។

« ហឹស! »រាងតូចបិងសុីងៗចងចិញ្ចើមមើលមុខគ្នា។

« កុំប្រាប់ណាថាភ្លេច!   »ម្នាក់នេះហាក់ដូចជាអន់ចិត្តហើយ។

«  អា៎! នឹកឃើញហើយ! គឺលោក! តែហេតុអ្វីលោកត្រូវសត្វដេញរត់មកដល់ទីនេះ!»

« គឺ! អង្គរក្សរបស់យើងត្រឡប់មកនគរមុនហើយយើងត្រឡប់មកតាមក្រោយដោយសារភ្លាត់ស្នាត់ទើបត្រូវសត្វសាហាវដេញតាម! និយាយអញ្ចឹងឯងឈ្មោះអី?! »

« ព្រហើន!ហេតុអ្វីបានជាលោកហ៊ានសួរអ្នកម្នាងនៃនគរលីបែបនេះ?  »

« សុីងៗ! »

«  រាជទានទោសអ្នកម្នាង!»

« រឿងរបស់ខ្ញុំលោកមិនបាច់មកខ្វល់ឬមកសួរនាំឈ្មោះនោះទេ គិតតែខ្លួនលោកទៅហើយធូរហើយក៏ប្រញាប់ចេញទៅ! ខ្ញុំត្រូវបន្តដំណើរទៅមុខទៀត! » រាងតូចមិនត្រឹមតែមិនឆ្លើយនោះទេថែមទាំងស្ដីនិងដេញអោយចេញទៀតផង។

« គឺ!! បើឯងមិនឆ្លើយយើងមិនចេញនោះទេ! »

« ស្រេចតែលោក! គ្មានអីពាក់ព័ន្ធជាមួយនិងខ្ញុំផងចង់នៅក៏នៅតែឯងទៅ! មិនស្លាប់ខ្ញុំឯណា! »

« នេះ....! »សៀនសុីរាងច្រឡោតបន្តិចតាមរូបរាងមិនគិតថាសម្ដីមុត ចរិតកាចបែបនេះទេ។

« បានខ្ញុំជួយលោកហើយ! គួរតែអរគុណខ្លាំងទៅ! »រាងតូច អោនមុខទៅជិត ព្រោះអោយក្រសែភ្នែកប៉ះគ្នា រាងតូចធម្មតាទេតែម្នាក់នោះវិញ បេះដូងលោតដុកដាក់ៗ ខុសចង្វាក់បាត់ទៅហើយ។

« ឆឺស!  »រាងតូចក្រោកចេញ។

« សុីងៗរៀបចំទឹក! ងូតទឹកហូបបាយហើយអាលនិងបានបន្តដំណើរទៅមុខទៀត! »

« ក្រាបទូល! » សៀនសុីសម្លឹងមើងផែខ្នងរលោងស្រឹតលេបទឹកមាត់មួយក្អឹក( អ្នកបានអានភាគទី១៩គួរតែដឹងហើយថារាងតូចស្លៀកអ្វី)។

រឿងរជ្ជកាលថ្មីរបស់ម្ចាស់ក្សត្រីកំណាច Where stories live. Discover now