« ហឹម! ចុះឯងមានមនុស្សក្នុងចិត្តឬអត់? »រាងតូចក្រោយស្ដាប់រួចក៏សួរបន្ថែម។
« គឺ! »នាងអះអុញមិនហ៊ាននិយាយស្រាប់តែអង្គម្ចាស់លូកមាត់។
« ជាអាម្នាក់ដែលយើងវាយពីម្សិលមិញមែនទេ? » ក្រោយអង្គម្ចាស់និយាយទើបរាងតូចចាប់អារម្មណ៍ដឹង ព្រោះរាល់ពេលតែងឃើញសៀវមុីលបមើលអុីចឺរហូតមានរឿងអីបន្តិចបន្តួចតែងតែចាំជួយជានិច្ច។
« ពិតហ្ហេស? »ឈីងយ៉ុង។
« ចា ចាស៎! តែអុីចឺមិនស្រលាញ់ខ្ញុំទេ! គេស្អប់ខ្ញុំខ្លាំងណាស់! »
« ហឺស? ហេតុអីអុឺចឺមិនស្រលាញ់ឯង? »
« ព្រោះគេស្រលាញ់លោកគ្រូ! »នាងនិយាយទាំងអោនមុខចុះ អង្គម្ចាសើលឺហើយក្ដាប់ដៃតែម្ដង។
« ............! » ឈីងយ៉ុងពិតជាមិនដឹងនិយាយអ្វីពិតមែនពេលលឺដល់ចំណុចនេះ។
« យើងជួយឯង! » អង្គម្ចាស់សម្រេចចិត្តភ្លាមៗព្រោះនេះជាឱកាសល្អដើម្បីកុំអោយអាក្មេងម្នាក់នឹងមករញ៉ែរញ៉ៃនិងម្ចាស់បេះដូងរបស់ទ្រង់។
« លោកព្រឹទ្ធាចារ្យជួយយ៉ាងម៉េចបានទៅបើលោកព្រឹទ្ធាចារ្យមិនមែនជាស្ដេចឬអ្នកមានអំណាចផងហ្នឹង! »នាងនិយាយដោយមិនដឹងថាបុរសដែលនិយាយថាជួយនាងម្នាក់នេះជានរណា។
« ហឺស! » អង្គម្ចាស់ញញឹមចុងមាត់ប្រើរលកសម្លេងពាន់យោចកោះហៅយ៉ាវយ៉ានអោយយកត្រាអធិរាជចំបាំងមកអោយ។ និយាយពីអធិរាជត្រាមួយនេះ មានអំណាចធំជាងត្រារបស់ស្ដេចទៅទៀតក្នុងរជ្ជកាលនេះ បើសិននរណាហ៊ានមិនគោរពព្រះរាជសារដែលបានបោះត្រាដោយអធិរាជចំបាំងមួយនេះ និងទទួលទោស ៧២ ទារុណកម្មយ៉ាងសាហាវព្រៃផ្សៃ មុននិងយកទៅសម្លាប់មិនតែប៉ុណ្ណោះតហរូវប្រហារជីវិត៩ជំនាន់ទៀតផង ឥទ្ធិពលត្រាមួយនេះមានអំណាចគ្រប់សង្កត់លើគ្រប់នរគដែលចាញ់ក្រោមស្នាដៃអធិរាជចំបាំង ក្នុងនោះនគរលាងនិងខេត្តដែលគ្រប់គ្រង់ដោយបិតាសៀវមុីក៏ធ្លាប់ចាញ់ក្រោមស្នាដៃអង្គម្ចាស់ដែរ។
« ឯងមកណោះបន្តិច! » អង្គម្ចាស់ឃើញសិស្សប្រុស២នាក់ដលរកាតក៏ហៅអោយឈប់។
« សូមគោរពលោកព្រឹទ្ធាចារ្យ! លោកមានការអ្វីអោយពួកយើងធ្វើមែនទេ! »ពួកគេអោនគោរព
« ឆាប់ទៅហៅ អុឺ ចឺមក! »
« ម្នាក់ណាទៅលោកគ្រូ? » គេសួរបញ្ជាក់ព្រោះក្នុងបក្សមានឈ្មោះនេះមិនក្រោមពី៥០នាក់ទេ ព្រោះសិស្សក្នុងសាលាមានលើស១០០០នាក់ឯណោះ។
« សិស្សរបស់យើង! » រាងតូចនិយាយ
« អូរ! ស្គាល់ហើយលោកគ្រូ! » គេអោនគោរពលាហើយក៏ទៅហៅ។ ក្រោយសិស្សនោះចេញផុត យ៉ាង យ៉ាវក៏មកដល់។
« សូមថ្វាយបង្គំអង្គម្ចាស់! » ពួកគេទាំងពីរនាក់លុតជង្គង់ហើយងើបមុខឡើង។
« ហាស៎! អង្គម្ចាស់រកអ្នម្នាងឃើញហើយហ្ហេស! ហើយម៉េចក៏មិនប្រាប់ដំណឹងពួកទូលបង្គំផង! »យ៉ាវ
« យើងត្រូវរាយការណ៍អោយឯងដឹង២៤ម៉ោងហ្ហេស! »
ភូស!
« អាចម្កួត! មិនឃើញអ្នកម្នាងទេហ្ហេស! » យ៉ាងដាក់មួយដាវចំក្បាល។
« សុំរាជទានទោសក្រាបទូល! ថ្វាយបង្គំអ្នកម្នាង! »
« មិនអីទេ! »រាងតូចងក់ក្បាល ឯសៀវមុីវិញគាំងដូចដុំថ្មអញ្ចឹង ពេលលឺពួកគេហៅបែបនេះ....!
« លោ... លោកគ្រូជាអ្នកម្នាង? ហើយលោកព្រឹទ្ធាចារ្យ.......! »
« អង្គម្ចាស់របស់យើងជាស្ដេចចម្បាំង! » យ៉ាវ
« ហាស៎! »
« យើងលែងជាអ្នកម្នាងហើយ! ឯងកុំមកនិយាយបំភ័យក្មេងទៅមើល! » រាងតូចកំពុងនិយាយអុីចឺក៏មកដល់។
YOU ARE READING
រឿងរជ្ជកាលថ្មីរបស់ម្ចាស់ក្សត្រីកំណាច
Historical Fictionនៅសល់៣ខែទៀតខ្ញុំនិងត្រូវស្លាប់ហើយ។ អង្គរក្សរបស់ខ្ញុំជាហ្វេនប្រលោមលោកនាយបានណែនាំសៀវភៅមួយក្បាលអោយខ្ញុំអានគ្រាន់កំសាន្តអារម្មណ៍។រឿងមួយនោះមានចំណងជើងថាម្ចាស់ក្សត្រីក្នុងដំណាក់ត្រជាក់ តើវាចៃដន្យទេជីវិតម្ចាស់ក្សត្រីម្នាក់នោះគឺវាស្រដៀងនិងខ្ញុំណាស់ពួកយើងសុទ្...