ភាគទី៥២ ៥៣

737 108 4
                                    

« ស្រេចចិត្ត! ហើយកុំចេញតាមខ្ញុំម្ចាស់អោយសោះ! បើសិនទ្រង់ចេញពីដំណាក់មានរឿងជាមួយខ្ញុំម្ចាស់មិនខាន! » រាងតូចនិយាយរួចងើបទុកចានលើតុ។

« ឈប់!......  » រាងតូចក៏ចេញទៅបាត់ ព្រះអង្គបានត្រឹមសម្លឹងមើលពីក្រោយ

យប់ជ្រៅ

ព្រះអង្គផ្ទំរសាប់រសល់ព្រោះមិនឃើញរាងតូចត្រឡប់មកវិញប្រែខ្លួនចុះប្រែខ្លួនឡើងមិនឈប់ ដោយចិត្តមិនស្ងប់ក៏ក្រោកមកអង្គុយចាំនៅតុ។

« សឹម! ពេលណាទើបត្រឡប់មកវិញ យប់ជ្រៅថ្មើរនេះហើយនាក៎! » ទ្រង់អស់ពីអង្គុយក្រោយ អស់ពីឈរអង្គុយដើរចុះដើរឡើងមិនឈប់។ ងាកមកមើលរាងតូចវិញ....

ដំណាក់ស្ដេច

អង្គរក្សសម្ងាត់របស់សួងហ្វឹងត្រូវឈីងយ៉ុងដាក់រៀបដូចកន្ទេលគឺថាបែកមុខបែកមាត់សន្លប់ភ្លឹងទាំងអស់តែម្ដងឯសួងហ្វឹងនិងស្នំឯកដេកអោបគ្នាលង់លក់យ៉ាងស្កប់ស្កល់ដោយមិនដឹងថាមានរឿងអ្វីកើតឡើងឯរាងតូចនៅលើដំបូលបើកក្បឿងមួយបន្ទះលបមើលពីលើ នាយក៏យកថ្នាំសន្ដំបាច់ម្សៅសន្ដំពួកគេកុំអោយដឹងខ្លួន។

« ហិហិ! ចាំមើលខ្ញុំចាប់ការពួកឯងទាំងពីរយ៉ាងម៉េច! »រាងតូចពោលហើយក៏ហោះចុះមកក្រោមធាក់ទ្វារដំណាក់ចូល។

  « ឆឺស! ស្រីម្នាក់នេះបានដៃសម្បើមណាស់ប្រដៅនាងខ្លះទើបនាងដឹងខ្លួន! » រាងតូចយកដៃមកចុចថ្ពាលនាងខ្លាំងៗធ្វើអោយរលាត់ស្បែកហូរឈាមមករឹមៗដោយសារក្រចក ហើយទះថ្ពាល់នាងមួយទំហឹងៗចុះឡើងៗរហូតហើមថ្ពាល់នាយក៏ទាញនាងទម្លាក់ពីលើគ្រែ បឹប។

« ស្រីឆ្កួតនេះរាងតូចដូចកញ្ចាញ់ចេកទេតែធ្ងន់ដូចក្របី! ស្បែកមុខក៏ក្រាស់ទះនាងមួយលើកណាក៏ឈឺដៃខ្លួនឯងដែរនាងនេះ! » រាងតូចអង្គុយលើខ្លួននាងកន្ធេកជើងសញ្ជឹងគិតធ្វើអីបន្ត នាយគិតចុះគិតឡើងក៏ក្រឡែកឃើញជក់និងទឹកថ្នាំ ញញឹមចុងមាត់រួចក៏ងើបដើរទៅយករួចទាញនាងអោយផ្ងារមុខវិញហើយយកជក់មកគូរវាសពេញផ្ទៃមុខមិនតែប៉ុណ្ណោះថែមទាំងយកម្សៅអ្វីម្យ៉ាងមករោយលើមុខនាងតិចធ្វើអោយឡើងកន្ទួលរមាស់ចេញដុំក្រហមៗពេញផ្ទៃមុខ។

រឿងរជ្ជកាលថ្មីរបស់ម្ចាស់ក្សត្រីកំណាច Où les histoires vivent. Découvrez maintenant