ភាគទី៤១

766 108 0
                                    

« វាជារឿងធម្មតាទេ ដែលយើងកាត់ចិត្តមិនបាន! លោកគួរតែសម្រួលអារម្មណ៍ខ្លះទៅ!  »រាងតូចរុញគេចេញហើយចាប់ស្មាទាំងសងខាង។

« អឹម! » សៀនសុីជូនទឹកភ្នែកចេញ ស្រាប់តែមានអារម្មណ៍ត្រជាក់ៗឆ្អឹងខ្នង។

មុននេះ....

« ដូចជាភ្លេចរបស់នៅដំណាក់!  » អង្គម្ចាស់រកមើលនៅក្នុងដៃអាវ។

« គួរតែទៅរកមើលក្នុងដំណាក់ » ទ្រង់ក៏ត្រឡប់មកដំណាក់វិញ។

« ឈីង!.....!» បើកទ្វារហៅឈ្មោះរាងតូចក៏បាត់ងាករកមើលក្នុងដំណាក់មិនឃើញ អង្គម្ចាស់ក៏រកមើលពេញដំណាក់មិនឃើញក៏ចេញពីដំណាក់មករករាងតូចវិញ តែក៏ប្រទះឃើញឈីងយ៉ុងអោបអាម្នាក់នោះ។ ទ្រង់ដើរមកដល់មិនមាត់អ្វីទាំងអស់ចាំមើលថាគេនិយាយអីទៀត បោករាងតូចបានតែបោកអង្គម្ចាស់មិនបានទេ ព្រោះថាអង្គម្ចាស់អាចស្ដាប់លឺការគិតរបស់គេបាន។

« យើង.....!  » និយាយមិនទាន់ចប់ផងអង្គម្ចាស់ចាប់ទាញដៃរាងតូចចេញហើយឈរពាំងមុខសម្លក់។

« ឯងប្រើល្បិចអស់ចិត្តហើយឬនៅ? យើងឈរមើលឯងសម្ដែងឡើងធុញហើយនាក៎? »

« សម្ដែង? ទ្រង់ទតមើលមកយើងថាយើងសម្ដែងហ្ហេស៎? ទ្រង់ទេជាអ្នកសម្ដែងនោះសម្លាប់ម្ចាស់ប្អូនយើងហើយមិនអោយយើងកើតទុក្ខយ៉ាងម៉េច? »

« ព្រះអង្គ!  » ឈីងយ៉ុង

« អូនស្ងាត់មាត់! » អង្គម្ចាស់ងាកមកនិយាយមុខស្មើរដាក់រាងតូចហើយងាកមុខមកនិយាយតដាក់សៀនសុីវិញ។

« សម្ដែងឬមិនសម្ដែងយើងមិនចាំបាច់ត្រូវនិយាយច្រើនទេ! ឯងដឹងខ្លួនឯងច្បាស់ណាស់! » អង្គម្ចាស់លើកដៃចង្អុលចុចទ្រូងសៀនសុីខ្លាំងៗម្ដងហើយម្ដងទៀតហើយចាប់កាន់ដៃរាងតូចទាញដើរចេញទៅថែមទាំងបុកស្មាទៀតផង។

« ចង្រៃយោ៎! » សៀនសុីឈរសម្លឹងមើលការចាកចេញរបស់រាងតូចនិងអង្គម្ចាស់ក្ដាប់ដៃយ៉ាងណែនដោយអារម្មណ៍ឆេះឆួល។

ត្រឡប់មកដល់ដំណាក់វិញ

« ទ្រង់យ៉ាងម៉េចទៀតហើយ! » រាងតូចរលាស់ដៃចេញស្រែកដាក់អង្គម្ចាស់។

« មានយ៉ាងម៉េច? គឺមិនចង់អោយអូននៅក្បែរគេនិងហើយ! »

« អូនគ្រាន់តែដើរកាត់ហើយក៏ឃើញទ្រង់ព្រះកន្សែងសោយសោកនិងការចូលទិវង្គតរបស់ម្ចាស់ប្អូនទ្រង់ ទើបចូលទៅលួងលោម! ហេតុអ្វីបានជាទ្រង់ទៅធ្វើដាក់គេបែបនេះទៀត?  »

« នេះអូនឈ្លោះគ្នាជាមួយបងដោយសាររឿងអាម្នាក់នោះហ្ហេស៎! » អង្គម្ចាស់ចាប់ច្របាច់ស្មារាងតូចទាំងសងខាង។

« មិនបានរករឿងឈ្លោះប្រកែកគ្នាជាមួយនឹងព្រះអង្គទេ! ប៉ុន្តែខ្ញុំម្ចាស់គ្រាន់តែមិនយល់ហេតុអីចាប់បាច់ធ្វើដល់ថ្នាក់សម្លាប់មនុស្សបែបនេះរឿងអាចចរចារគ្នាបានតើ! »

« ចុះទ្រង់មិនឃាត់យើងពេលយើងកំពុងរៀបនិងសម្លាប់គេនោះទៅមកនិយាយពេលនេះបានការអី? »

« ក៏ព្រោះដឹងថាទោះបីជាឃាត់ក៏ទ្រង់មិនស្ដាប់ខ្ញុំម្ចាស់ ទើបខ្ញុំម្ចាស់និយាយពេលនេះ! »

« ទ្រង់ដឹងហើយថាយើងពេលខ្ញាល់គឺមិនអាចគ្រប់គ្រងខ្លួនឯងបានហើយ ហើយរឿងក៏វាហួសទៅហើយដែរ! ចាំបាច់អីត្រូវមកនិយាយឈ្លោះប្រកែកគ្នាធ្វើអីទៀត? »

« គ្រាន់តែចង់ប្រាប់ទ្រង់លើកក្រោយទ្រង់គួរតែដោះស្រាយបញ្ហាតូចតាចបែបនេះដោយសន្តិវិធីទៅបានហើយ! ជីវិតមនុស្សមិនមែនជាជីវិតសត្វទេ! ទម្រាំធំបានប៉ុណ្ណោះត្រូវចំណាយអស់ច្រើនណាស់ ទោះបីជាសត្វក៏វាជាជីវិតមួយដែរ! »

« ថ្ងៃណាមួយអូននឹងដឹងថាហេតុអ្វីគ្រាន់តែរឿងតូចតាចយើងដល់ថ្នាក់សម្លាប់មនុស្សបែបនេះ! ចាំថ្ងៃដែលអូនយល់ចាំមកនិយាយទូន្មានបងម្ដងទៀតក៏បាន!  » អង្គម្ចាស់និយាយចង់ក៏រកដើរចេញតែក៏បញ្ឈប់ដំណើរហើយងាលមកមើលមុខរាងតូច។

« ត្រូវហើយមានរឿងមួយទៀតដែលយើងចង់ប្រាប់អូន! មនុស្សដែលអូនគិតថាគេជាមនុស្សទួញសោកដោយសារក្ដីស្លាប់របស់ម្ចាស់ប្អូនរបស់គេនោះ គេ មិន មែន ជា មនុស្ស ល្អ នោះ ទេ! បើជៀសពីគេបានជៀសទៅ! យ៉ាងណាអូនជាមនុស្សដែលបងស្រលាញ់! បងក៏មិនចង់អោយអូនមានគ្រោះថ្នាក់ដោយប្រការណាមួយដែរ អូនគួរតែស្ដាប់បងខ្លះផង! » អង្គម្ចាស់ពោលរួចក៏ចាកចេញ ទុកអោយរាងតូចពិចារណាពីសម្ដីរបស់ទ្រង់។ រាងតូចដើរទៅអង្គុយលើកៅអីចាក់ទឹកមួយកូនពែងក្រេបភ្លឹកនឹកគិតដល់គ្រប់ម៉ាត់ដែលអង្គម្ចាស់មានបន្ទូល។

12 Vote ផុសអោយ1ភាគទៀត

រឿងរជ្ជកាលថ្មីរបស់ម្ចាស់ក្សត្រីកំណាច Onde histórias criam vida. Descubra agora