« ចេញ! » ឈីងយ៉ុងរុញចេញហើយក៏នាំគ្នាងូចទឹករៀបចំខ្លួនសោយអាហារ រួចក៏ចេញពីដំណាក់។
« ធុញណាស់! » នាយយ៉ុងពត់ខ្លួនស្ងាបហើយងាកមកសម្លក់រាងក្រាស់។
« ឆឺស! រកតែទៅណាទៅណីម្នាក់ឯងមិនបានមានអ្នកខ្លះមករំខានរហូត! » នាយនិយាយលឺៗអោយរាងក្រាស់លឺ។
« រអ៊ូរអី! មានចេតនាមានបន្ទូលអោយយើងលឺមែនទេ! » ព្រះអង្គរៀបចំក្រវាត់ចង្កេះហើយក៏ដើរចេញមកតាមក្រោយ។
« ក៏បែបនិងឯង! បើអញ្ចឹងមែន! » ទ្រង់និយាយហើយក៏ដើរទៅមុន។
« ចំមែន! » ព្រះអង្គមានបន្ទូលដោយក្រវីក្បាលតិចៗហើយដើរតាមពីក្រោយ។
« ហ៊ម! » រាងតូចដើរបណ្ដើរស្ងាបបណ្ដើរ។
« ទៅនគរយើងវិញទៅបានផ្ទំស្រួលហើយ! » អង្គម្ចាស់ដើរមកគៀកក។
« ទ្រង់ទៅនគរទ្រង់មុនទៅខ្ញុំម្ចាស់មានរឿងត្រូវដោះស្រាយនៅនគរនេះអោយចប់សព្វគ្រប់សិន! ខ្ញុំម្ចាស់និងទៅរកទ្រង់តាមក្រោយ! » នាយនិយាយខណៈខួរក្បាលនិងភ្នែកកំពុងនឹកគិតពីរឿងអ្វីមួយ។
« អត់ទេ! បើអូននៅនេះយើងក៏នៅទីនេះដូចគ្នា! » ព្រះអង្គម្ចាស់មានបន្ទូលដោយព្រះទ័យចចេសគឺត្រូវនៅក្បែររាងតូចអោយខានតែបានពុំទេមិនសុខចិត្តឡើយ។
« លើនេះចាប់ទុកថាខ្ញុំម្ចាស់អង្វរទ្រង់ចុះណា! ម្ចាស់បង! » រាងតូចចាប់ដៃអង្គម្ចាស់ព្រមទាំងទឹកមុខកំសត់និយាយដាក់អង្គម្ចាស់ផង។
« .......... អូនមានរឿងអីលាក់បាំងនិងយើងហ្ហេស!បានជាដេញយើងមិនអោយយើងនៅក្បែរបែបនេះ! » អង្គម្ចាស់មុខស្មើរមានបន្ទូលដោយសោះកក្រោះដាក់វិញ។
« ដល់ពេលវេលាសមរម្យខ្ញុំម្ចាស់និងប្រាប់ទ្រង់គ្រប់យ៉ាង! ខ្ញុំម្ចាស់សុំមួយពេលនេះចុះណា! ទុកពេលអោយខ្ញុំបន្តិចផងព្រះអង្គ! » រាងតូចតបវិញបែបស្រាលៗ។
« រឿងរបស់អូនក៏រឿងរបស់យើងដែរ! ម៉េចក៏អូន..... » សម្ដេចជុងមើលទៅពិតជាមិនព្រមពិតមែនទើបមានបន្ទូលលើកហេតុផលមកនិយាយ។
« ព្រះអង្គ~~~~! » ទ្រង់ឈីងយ៉ុងនិយាយបង្អូសសម្លេងដោយទឹកមុខអង្វរក ធ្វើអោយអង្គម្ចាស់ខឹងតែម្ដង។
« ក៏បានបើដេញយើងហើយនោះ! » ព្រះអង្គក្រវាសដៃរាតូចចេញហើយក៏វិលត្រឡប់មកនគរដោយកំហឹង រាងតូចបានត្រឹមតែមើលអង្គម្ចាស់ហោះចេញទៅឆ្ងាយដោយស្ងប់ស្ងាត់ហើយពោលក្នុងចិត្តថា....
« បើសិនទ្រង់ដឹងថាខ្ញុំមិនមែនជាឈីងយ៉ុងពិត ខ្ញុំគ្រាន់តែតែវិញ្ញាណដ៏ឯការមករស់នៅក្នុងនាមជាឈីងយ៉ុងបច្ចុប្បន្ននោះ! តើទ្រង់ឈប់ស្រលាញ់ខ្ញុំម្ចាស់ហើយមែនទេ? បើសិនបែបនេះមានតែបណ្ដោយតាមនឹងចុះ! ឈីងយ៉ុងរងចាំខ្ញុំបន្តិចទៀតទៅណាឯងនិងបានទៅរស់នៅកន្លែងផ្សេងស្ងប់សុខហើយ! » នាយគិតក្នុងចិត្តក៏ដើរបន្តទៅមុខសួរស្រីបម្រើពីសំណាក់ព្រះអង្គនៅទីណាអោយពួកនាងជូនទៅធ្វើដូចខ្លួនឯងមិនស្គាល់។
ដំណាក់ស្ដេច
« ថ្វាយបង្គំព្រះអង្គ! អ្នកម្នាងឈីងមកសួរសុខទុក្ខក្រាបទូល! » លោកអាមាត្យរត់មករាយការណ៍ប្រាប់សួងហ្វឹងដែលសង្ងំផ្ទំ។
« ទ្រង់មកបានយ៉ាងម៉េច? » សួងហ្វឹងលឺដូចនេះបើកភ្នែកហើយងាកមកមើលមុខអាមាត្យ។
« ក្រាបទូលព្រះអង្គ! អ្នកម្នាក់អោយភិលាងជូនមកទីនេះក្រាបទូល! » លោកអាមាត្យអោនមុខនិយាយ។
« មិនអីទេអោយទ្រង់ចូលមក! » សួងហ្វឹងនិយាយបញ្ជារហើយក៏ក្រោកខ្លួនផ្អែកនិងគ្រែ។
![](https://img.wattpad.com/cover/323042823-288-k717741.jpg)
YOU ARE READING
រឿងរជ្ជកាលថ្មីរបស់ម្ចាស់ក្សត្រីកំណាច
Historical Fictionនៅសល់៣ខែទៀតខ្ញុំនិងត្រូវស្លាប់ហើយ។ អង្គរក្សរបស់ខ្ញុំជាហ្វេនប្រលោមលោកនាយបានណែនាំសៀវភៅមួយក្បាលអោយខ្ញុំអានគ្រាន់កំសាន្តអារម្មណ៍។រឿងមួយនោះមានចំណងជើងថាម្ចាស់ក្សត្រីក្នុងដំណាក់ត្រជាក់ តើវាចៃដន្យទេជីវិតម្ចាស់ក្សត្រីម្នាក់នោះគឺវាស្រដៀងនិងខ្ញុំណាស់ពួកយើងសុទ្...