ភាគទី២៥🔞

1.5K 101 0
                                    

ងាកមកមើលលោកព្រឹទ្ធាចារ្យឯណេះវិញឈរធ្មឹងនិយាយអ្វីមិនចេញមិនដឹងថាទំនាក់ទំនងរវាងទ្រង់ទាំងពីរបែបណា ហេតុអ្វីស្និទ្ធស្នាលនឹងគ្នាដល់ថ្នាក់នេះ តាំងពីដើមទីតាំងពីស្គាល់អង្គម្ចាស់មកទ្រង់មិនដែលមានកាយវិការបែបនេះដាក់នរណាម្នាក់នោះទេ វាជាលើកដំបូងហើយលោកព្រឹទ្ធាចារ្យឃើញដូច្នេះ។

មុខដំណាក់រាងតូចអង្គម្ចាស់ដើរចូលមិនបានមួយសន្ទុះផង សុីង សុីង ឈីង ឈីងនិងកូនស្ទុយត្រូវអង្គម្ចាស់ក្រវេងចេញដូចក្រដាសមិនតែប៉ុណ្ណោះថែមទាំងប្រើសិល្ប៍បង្កើតរបាំងការពារមិនអោយអ្នកណាមករំខានមួយជាន់ថែមទៀតផង...។

ក្នុងដំណាក់....

អង្គម្ចាស់ទម្លាក់រាងតូចលើគ្រែផឹបហើយឡើងទ្រោបពីលើ

« ហេតុអីជាទ្រង់មិនស្ដាប់សម្ដីយើង! » អង្គម្ចាស់សួរទាំងច្រឡោត។

« ចុះខ្ញុំម្ចាស់មានហេតុផលអីត្រូវស្ដាប់បន្ទូលទ្រង់នោះ !» រាងតូចក៏ច្រឡោតដូចគ្នានៅតែប្រឹងរើចេញពីអង្គម្ចាស់កាន់តែខ្លាំងជាងមុន។

« ព្រោះទ្រង់ជាមនុស្សរបស់យើង! នេះជាហេតុផល! »

« ហេតុផល? លើខ្លួនខ្ញុំសរសេរពីពេលណាថាខ្ញុំម្ចាស់ជារបស់ទ្រង់នោះ! »

« ឬនៅបញ្ជាក់មិនគ្រប់អោយទ្រង់ដឹងគ្រប់គ្រាន់ទេ! »

« លែងខ្ញុំ! ហុិក!ហុិក! »រាងតូចស្រាប់តែយំតែម្ដង។

« មកពីទ្រង់ទាំងអស់ហ្នឹង! ក្រែងទ្រង់ខ្លួនឯងមិនចឹងដែលនិយាយថា យើងចង់បានអីប្រាប់ទ្រង់មកហើយចាប់ទុករឿងយប់មិញគ្រាន់តែជាការកំសាន្តចុះ! ហើយចុះទ្រង់មានគិតសម្ដីទ្រង់ត្រង់នេះទេ! ហុិក! ហុិក! » រាងតូចយំកាន់តែខ្លាំង អង្គម្ចាស់ស្ងាត់បន្តិចក៏នឹកឃើញសម្ដីខ្លួននៅថ្ងៃដែលរាងតូចនិងទ្រង់ធ្វើរឿងនោះជាលើកដំបូងនោះ។

« វាជាកំហុសយើង! យើងសុំទោស! តែយើងខឹងទ្រង់ពេលដែលទ្រង់គេចពីយើង! នេះ៥ខែណា ៥ខែមិនមែន៥ថ្ងៃទេ! រាល់ថ្ងៃទាំងថ្ងៃទាំងយប់យើងនឹកគិតបារម្ភពីទ្រង់គ្រប់ពេលគ្រប់វេលា! ចុះទ្រង់រត់ចោលយើងមិនគិតពីអារម្មណ៍យើងបន្តិចទេហ្ហេស៎! »

រឿងរជ្ជកាលថ្មីរបស់ម្ចាស់ក្សត្រីកំណាច Donde viven las historias. Descúbrelo ahora