ភាគទី២៤

1.1K 101 0
                                    

ធ្មិចបើកៗ៥ខែកន្លងផុតទៅយ៉ាងលឿនសិស្សរបស់រាងតូចម្នាក់ៗក្រោមការវឹកហាត់បង្ហាត់បង្រៀនរបស់រាងតូចពួកគេក្លាយជាសិស្សឆ្នើមចូលក្នុងតារាងសិស្សកំពូលប្រចាំបក្សទៅហើយ ការហាត់ពុតលុតដុំផ្ដាច់ការរបស់នាយមិនអត់ប្រយោជន៍នោះទេថ្ងៃប្រឡងក៏ជិតមកដល់ដូចគ្នា។

«  ពួកឯងយ៉ាងម៉េចហើយ!»រាងតូចមកពីដំណាក់ធំក្រោយប្រជុំចប់ក៏ចូលមកសួរសុខទុកកូនសិស្ស។

« អាចទៅរួចលោកគ្រូ! »

« ចឹងសាកកម្លាំងជាមួយយើងសិន ដូច្នេះទើបប្រាកដថាពេលដែលប្រកួតគ្មានការថ្លោះថ្លោយ! ឈ្នះៗដោយកិត្តយស! ចាញ់ៗដោយអស់ចិត្ត!  »

« បាទ/ចាសលោកគ្រូ!  »

« ឯងមុនគេ! »ថេយ៉ុងសាកម្នាក់ម្ដងៗគ្រប់គ្នារហូតដល់គ្រប់គ្នាឃើញថានៅខ្វះចន្លោះបន្តិចបន្តួចតែប៉ុណ្ណោះ។

« ២ សប្ដាហ៍ទៀតដល់ពេលពួកឯងប្រកួតហើយតែមើលចុះ នៅតែស្ទើរកម្លាំងក្នុងការវាយលុក!  »

« សូមលោកគ្រូ!  »

« ជាពិសេសចំពោះរាជបុត្រីរាជបុត្រមកពីនរគផ្សេង មេត្តាខំប្រឹងបន្តិចផង! ពួកឯងថ្ងៃអនាគតមានការងារច្រើនណាស់ដែលត្រូវធ្វើការក្នុងនរគរបស់ខ្លួន! បើស្ដេចខ្សោយការពារប្រជារាស្ត្រខ្លួនបានយ៉ាងម៉េច? »

«  ពួកយើងនិងខំប្រឹងអោយអស់ពី សមត្ថភាព!»

« បានហើយ! ហើយកត់ចំនួនដែលខ្លួនបានរែកផង! អ្នកណាហ៊ានមិនធ្វើត្រូវដំបងហើយ!  »

« បាទ/លោកគ្រូ »ពួកគេម្នាក់ៗមុខស្អុយប៉ែមិនមែនធុញទេគឺមកពីលោកគ្រូដាក់ការងារអោយពួកគេច្រើនៗពេកសិស្សដទៃមានពេលដើរលឹងសម្រាកខ្លះតែលោកគ្រូឈីងយ៉ុងនេះកុំថាឡើងពេលដើរលេងសម្រាក សូម្បីតែពេលហូបអាហារនិងមិនត្រង់មាត់ផង។

«  យ៉ាប់មែនពួកអស់នេះ! គិតថាយើងទំនេរចង់បង្រៀនពួកឯងណាស់មែនទេ! ឆឺស! បង្រៀនសិស្សខ្លួនឯងហាត់គុណ បង្រៀនឱសថផង ហើយត្រូវទៅរៀនវិជ្ជាពីលោកព្រឹទ្ធាចារ្យធំខ្លួនឯងទៀត! យើងមិនចេះហត់មែនទេ! »រាងតូចក្រោយសិស្សចេញផុតរអ៊ូង៉ូវ ង៉ូវ ដូចឃ្មុំ។

រឿងរជ្ជកាលថ្មីរបស់ម្ចាស់ក្សត្រីកំណាច Nơi câu chuyện tồn tại. Hãy khám phá bây giờ