ភាគទី១៩

1.3K 92 0
                                    

រាងតូចក្រៅនគរក្នុងព្រៃ

« អាយយយយ! » ដឹប! ដោយសារចិញ្ចៀននេះត្រូវការថាមពលកូនចាបកាម៉ាប់ហើយពេលនេះវារងរបួសទើបធ្វើអោយថេយ៉ុងធ្លាក់ចេញកម្ពស់ខ្ពស់គ្រាន់បើដែរ។

« អូយយ!ឈឺណាស់លោកអើយ!  »រាងតូចធ្លាក់លើដីលឺសូរតែដឹប ។

« នែ! ឯងចង់សម្លាប់ម្ចាស់ខ្លួនឯងឬយ៉ាងម៉េច!អោយយើងចេញអោយស្រួលទៅវាថី! ចង្កេះយើង! ឈឺណាស់! »

« សុំទោសលោក! លោកម្ចាស់!  » កូនចាបចេញមកហៀបនិងដួលសន្លប់ រាតូចក៏ចាប់គេដាក់និងដៃ។

« របួសឯង!  »រាងតូចឃើញថានៅលើខ្លួនគេមានស្នាមជាំក្រម៉ៅ កូនចប់ដង្ហក់ៗ វារបួសធ្ងន់ខ្លាំងណាស់ នាយក៏ក្រោកដើរស្វ័ងរកថ្នាំ។

«  សំណាងហើយដែលអង្គម្ចាស់សម្លាប់បិសាច! ពុំនោះទេខ្ញុំពេលនេះក្លាយជាចំណីពួកវាមិនខាន! រុក្ខជាតិមួយនោះនៅឯណា! ចង្រៃទីនេះគ្មានទេ!»រាងតូចយកកូនចាបដាក់ក្នុងស្បៃអាវរួចរត់ទៅមុខទៀតដើម្បីរកថ្នាំ។

« រកឃើញហើយ! ទ្រាំបន្តិចទៅណា! »ទ្រង់រកកន្លែងអង្គុយយករុក្ខជាតិនោះមកដំៗហើយចាប់មាត់ត្របាច់ទឹកថ្នាំចូល។

«  មិនអីទេ! បន្តិចទៀតឯងនិងធូរស្បើយខ្លះហើយ! ល្ងាចហើយគួរតែរកកន្លែងស្នាក់នៅ! »នាយក្រោកឡើងដើររករូងភ្នំដែលអាចស្នាក់នៅរួចក៏ចូលទីនោះសម្រាក។ទ្រង់រកមែកឈើងាប់ៗយកមកបង្កាត់ភ្លើង ហើយអង្គុយតាំងសមានធិបញ្ចេញសិល្ប៍ព្យាបាលកូនចាប។

« សុីង! សុីង! »រាងតូចលើកដៃពាក់ចិញ្ចៀនចង្អុលទៅមុខ សុីង សុីងក៏លេចឡើង។

« អាយយយ! អ្នកម្នាងហេតុអីទ្រង់ស្លៀកពាក់សុិចសុីម្ល៉េះ! »នាងតូចឃើញភ្លាម បិទភ្នែកងាកមុខចេញ។

«  ស្មានតែយើងចង់ស្លៀកអញ្ចឹងមែនទេ! ឆឺស!»

«  ចុះហេតុអីទ្រង់ស្លៀកបែបនេះ! »

«  ជួបមនុស្សដែលមិនចង់ជួយ! ហើយខូចខ្លួនជាមួយគេពីរដង! អាយយយ! អោយតែដឹងឃើញខឹងណាស់ម៉ែអើយ! » រាងតូចស្រែកខ្លាំងៗ។

« ថាម៉េច! អ្នកម្នាងខូចខ្លួនជាមួយអ្នកណា!កុំប្រាប់ណាថាអង្គម្ចាស់ជុង! »

រឿងរជ្ជកាលថ្មីរបស់ម្ចាស់ក្សត្រីកំណាច Where stories live. Discover now