ភាគទី៣១

955 139 0
                                    

អង្គម្ចាស់នៅជាមួយរាងតូចច្រើនថ្ងៃក៏យកល់ចិត្តយល់ថ្លើមគ្នាច្រើនជាងមុន។ រាងតូចក៏មិនសូវង៉ក់ងររករឿង ខឹងនេះខឹងនោះដូចមុន អារម្មណ៍ស្នេហាចូលក្នុងឌួងចិត្តរៀងៗខ្លួន អង្គម្ចាស់ថ្នាក់ថ្នកមិនអោយទាស់ចិត្តក៏មិនដឹងខ្លួនឯងស្រលាញ់ខ្លាំងដល់ថ្នាក់នេះ ចុះបើសិនលេចលឺដំណឹងនេះទៅខាងក្រៅតើមានអ្នកណាជឿទៅ ទោះវាយស្លាប់ក៏គេមិនជឿដែលថាអង្គម្ចាស់ព្រៃផ្សៃប្រចាំប្រវត្តិសាស្ត្រអង្គនេះចេះថ្នាក់ថ្នមយកចិត្តយកថ្លើមពេលដែលមានមនុស្សដែលទ្រង់សព្វព្រះទ័យ។

« អូនទៅណា?  »  អង្គម្ចាស់ចោតសទរពេលដែលរាងតូចរៀបចំខ្លួនស្អាតបាត់ខុសពីធម្មតា។

« ទៅមើលសិស្សបន្តិចមិនដឹងហាត់ដល់ណាដល់ណីហើយទេ!»

« អឹម! អូនខ្លាចពួកគេចាញ់ឬ? » អង្គម្ចាស់អង្គុយមើលសៀវភៅ។

« មិនខ្លាចពួកគេចាញ់ទេ! តែខ្លាចថាពួកគេធ្វើមិនបានល្អសម្រាប់ខ្លួន! »

« .....? »

« អូនចង់មានន័យថាខ្លាចពួកគេមិនប្រឹងអោយអស់ពីសម្ថភាព! ព្រោះពួកគេម្នាក់ៗមិនមែនជាមនុស្សដែលមានឋានៈទាបទេ! ថ្ងៃស្អែកប្រកួតអាចថាមាតាបិតាគេមកមើលផង អូនក៏មិនចង់អោយកូនៗរបស់គាត់ចាញ់យ៉ាងអាម៉ាស់ដែរ! បើគេប្រឹងអស់ពីសមត្ថភាព ទោះគេចាញ់ក៏រីករាយ! »

« អីយ៉ា! យើងចាំមើលថាសិស្សដែលវឹកហាត់មានសមត្ថភាពប៉ុណ្ណា បើគ្រូយកចិត្តទុកដាក់យ៉ាងនេះនោះ!  »

«  ទ្រង់ចាំមើលទៅចឹង! ខ្ញុំទៅហើយ! » រាងតូចនិយាយហើយក៏ចេញទៅ កន្លែងវឹកហាត់របស់កូនសិស្ស។

កន្លែងវឹកហាត់

« យ៉ាងម៉េចហើយ? » រាងតូចដើរចូលទៅ។

« សូមគោរពលោកគ្រូ!!! » ពួកគេឈរតម្រង់ជួរតាមជំនាញ  ។

« អឹម! មិនអីទេ! ហាត់តទៅ តែដូចជាបាត់ម្នាក់! ឯណាសៀវមុិញ? » រាងតូចរារករងកមើល។

« ឃូស! ឃូស! លោកគ្រូ លោកគ្រូខ្ញុំនៅទីនេះ!  » នាងតូចរត់ចេញមកសក់ក្បាលសំពងបុិនតៅមុខប្រឡាកសុទ្ធតែធ្ជូង ។

🫣« ឯងយ៉ាងម៉េចហ្នឹង? ហាសៗហា៎ម៉េចក៏ខ្លួនឯងបែបនេះ! » រាងតូចបែរមុខចេញសើចចកូនសិស្ស អ្នកណាទ្រាំបានបើចេញមកសក់ដូចសំបុកមាន់អញ្ចឹង។

រឿងរជ្ជកាលថ្មីរបស់ម្ចាស់ក្សត្រីកំណាច Donde viven las historias. Descúbrelo ahora