ភាគទី៦៨: ឆ្លងឆ្នាំថ្មី

183 23 0
                                    

ស្អែកឡើង...

          នាព្រឹកព្រឹលឹមនាថ្ងៃថ្មីនោះក្រឡែកមកកាន់ដំណាក់អធិរាជចម្បាំងនៅលើគ្រែគូស្នេហ៍ប្រុសៗមួយគូរកំពុងតែកៀកកើយគ្នាអោបលង់លក់យ៉ាងស្អិតរមួតឯក្មេងប្រុសដែលត្រូវរបួសកាលពី២ ៣ថ្ងៃមុនវិញរបួសក៏បានជាដោយឯងៗអស់គ្មានសូម្បីតែស្លាកស្នាម...

          « អឹម... » អង្គម្ចាស់ជុនដឹងព្រះកាយឡើងបើកព្រះនេត្រមកឃើញមនុស្សដែលខ្លួនស្រលាញ់ពេញបេះដូងកំពុងលង់លក់យ៉ាងស្កប់ស្កល់ទ្រង់មិនហ៊ានដាស់រាងតូចឡើយ ដៃលើកឡើងទៅអង្អែលថ្ពាល់ដល់ទន់ល្មើយរបស់រាងតូចថ្នមៗសំម្លឹងមើលរាងតូចមិនដាក់ភ្នែក។

          « មានតែពេលទ្រង់ផ្ទំទេដែលទ្រង់ស្ងប់ស្ងាត់មិនតមាត់ជាមួយយើង! » អង្គម្ចាស់ពោលរួចក៏អោនមកថើបថ្ពាល់រាងតូច។

          « អឹមមម...! » ស៊ីអឺក្រហឹមដើមកបន្តិចបើកភ្នែកមកព្រឹមៗសសុលខ្លួនចូលមកអោបអង្គម្ចាស់បន្ថែមអង្គម្ចាស់ឃើញដូចនេះក៏បង្វែខ្លួនអោបរាងតូចនៅពីលើហើយអោបចង្កះហើយទះគូថផាស់។

          « ក្រោកឡើង! ព្រឹកហើយអូននៅសង្ងំដល់ណាទៀត! » ប្ដូរពីអោបចង្កេះមកក្រសោបមុខវិញហើយចាប់ទាញថ្ពាលើទាំងសងខាង។

          « ចង់ផ្ទំបន្តិចទៀត! » ស៊ីអឺទ្រង់នៅតែចចេសមិនចង់តើនអង្គម្ចាស់ដោយទ្រាំមិនបានក៏ចាប់លើករាងតូចចេញពីខ្លួនអង្គុយបន្តិចក៏ចាប់រាងតូចលើកឡើងដាក់លើស្មាហើយសំដៅទៅអាងទឹកកន្លែងសម្ងាត់របស់ទ្រង់ ពេលមកដល់អង្គម្ចាស់ក៏ដោះសម្លៀកបំពាក់រាងតូចនិងខ្លួនចេញអង្អុលត្រាំទឹកថ្នាំនោះ រាងតូចក៏ដឹងខ្លួនហើយនិយាយ...

          « ទីនេះជាកន្លែងណាហ្នឹង? » អេះថ្ពាល់រួចនិយាយទើបងាកមករកអង្គម្ចាស់ សឹងជុងទ្រង់មិនបានតបឡើងកំពុងតែប្រើវិជ្ជាសិល្ប៍ពិនិត្យមើលជីវចរនិងរាងកាយរបស់រាងតូចខ្លាចថារបួសបាត់អស់មែនតែនៅឈឺគ្រឿងក្នុង។ ក្រោយពីនិត្យហើយដឹងថាមិនអីនោះទ្រង់ដូចជាទ្រង់បន្តិចហើយ។

          « ហឹមមម! មើលទៅអូនជាសះស្បើយហើយ! លើកក្រោយកុំធ្វើអីតាមតែចិត្តនឹកឃើញទៀតលឺទេ? បងមិនចង់ឃើញអូនត្រូវមករងការឈឺចាប់បែបនេះទៀតទេ! » អង្គម្ចាស់ពោលឡើងដោយមកក្បង់ទឹកស្រោចលើខ្នងរាងតូចវិញ។

រឿងរជ្ជកាលថ្មីរបស់ម្ចាស់ក្សត្រីកំណាច Donde viven las historias. Descúbrelo ahora