ភាគទី៣៧

809 79 0
                                    

«  លោកមិនអីទេហ្ហេស! » នាងប្រញាប់ជួយទប់។

« មិន មិនអី អរគុណ!  » ដៃម្ខាងសៀវមុីចាប់គ្រាដៃម្ខាងទៀតទប់ទ្រូងខ្លួន។

« ចាំខ្ញុំគ្រាលោកទៅលើគ្រែ! »នាងនិយាយរួចក៏ដណ្ដើរអុឺចូលបន្ទប់វិញ ។

ក្នុងបន្ទប់

« លោកសម្រាកទៅ! ខ្ញុំទៅវិញហើយខ្ញុំក៏ដូចជាអស់កម្លាំងណាស់ដែរ! »

« ឈប់!  »

« .......! » សៀវមុីមិនស្ដាប់ក៏ចាក់ចេញទៅ។ អុីចឺក៏មិនគិតច្រើនហើយដេកលក់ទៅ។

ស្អែកឡើង......

គ្រប់គ្នាដូចជាធម្មតាៗទាំងអស់ លើកលែងតែសៀវមុី អុីចឺ អង្គម្ចាស់ជុង និងឈីងយ៉ុង ប៉ុណ្ណោះដែលមានទឹកមុខស្មើរៗ រាងតូចក៏ឆ្ងល់និងសៀវមុី ។

« អេ! សិស្សច្បងកើតអីហ្នឹងម៉េចក៏មុខមាត់បងត្រូវរបួសបែបនេះ!  »ឃីធីង

« ប្រហែលជាស្រវឹងខ្លាំងពេកដើរមិនប្រយ័ត្ន! តែ២ ៣ ថ្ងៃទៀតលែងអីហើយ! »អុីចឺរកលេសដោះសារយ៉ាងងាយ។

« តែខ្ញុំមិនជឿមុខបងគេវាយច្បាស់ណាស់!  »

« ឃីធីង! ឯងមិនរវល់នឹងរឿងបងមួយថ្ងៃបានទេ! »

« ហឺស! ក៏បាន! » នាយល្អិតអន់ចិត្តហើយក៏ដើរចេញទៅ។

« ហឺស! សៀវមុីតើ!  » រាងតូចកំពុងដើរជាមួយអង្គម្ចាស់ឃើញសៀវមុីអង្គុយក្នុងសួនច្បារត្រមង់ត្រមោចម្នាក់ឯង ឈូងយ៉ុងនិងអង្គម្ចាស់ជុងក៏ដើរទៅសួរ។

«  សៀវមុី! ឯងមិនអីទេហ្ហេស! » រាងតូចប៉ះស្មានាងធ្វើអោយនាងភ្ញាក់ព្រើត។

«  លោកគ្រូ! » នាងស្ទុះងើបយ៉ាងលឿនអោនគោរព។

« ឯងមានរឿងអីលាក់ក្នុងចិត្តហ្ហេស! គ្រួឃើញឯងស្រងូតស្រងាត់តាំងពីព្រឹកមិញម្ល៉េះ!  » ឈីងយ៉ុងនិងអង្គម្ចាស់ដាក់គូថអង្គុយរាងតូចចាក់ទឹកតែខ្លួនឯងមួយកូនកែវនិងអង្គម្ចាស់មួយកែវស្របពេលកំពុងសួរនាង។

«  គឺ........! ខ្ញុំពិតជាមិនដឹងថាត្រូវអធិប្បាយប្រាប់លោកគ្រូពីដើមទងរឿងយ៉ាងម៉េចទេ! តែមិនអីមិនមែនរឿងធំដុំអីផង! » នាងសើចមិនសូវសម គ្រាន់តែមើលក៏ដឹងថានាងនិយាយកុហកបាត់ទៅហើយជាធម្មតានាងមិនដែលនិយាយបែបនេះទេ។

« ទឹកមុខឯងកុហកគ្រូច្បាស់ណាស់!  » រាងតូចនិយាយសង្កត់ធ្ងន់។

« គ្រាន់តែជារឿងគ្រួសារទើបខ្ញុំមិនដឹងនិយាយពីត្រង់ណាមុន! »

« ឆាប់និយាយមក! វាមិនអីទេ! »

« តែ......! »

« តែស្ករអី! ឯងចាប់ទុកយើងជាគ្រូដែរទេ? »

« ការពីប៉ុន្មានខែមុនបិតារបស់ខ្ញុំគាត់បានទទួលខ្សែររាជវង្សលាងដែលមកកំសាន្តហើយក៏បាននិយាយគ្នាលេង ស្ដេចនរគលាងបានសុំអោយបិតារបស់ខ្ញុំរៀបអភិសេកខ្ញុំជាមួយបុត្រាទី៤របស់ទ្រង់! ប៉ុន្តែបុត្រាទី៤អង្គនោះមិនមែនជាបុគ្គលល្អនោះទេ! គេជាមនុស្សលោភលន់ លេងស្រីផឹកស្រាក្នុងបនទៀតផង ហើយ២ ៣ថ្ងៃទៀតបិតារបស់ខ្ញុំត្រូវភ្ជាប់ពាក្យខ្ញុំនិងគេហើយ ទ្រង់ក៏ចង់បដិសេធដែរតែបិតារបស់ខ្ញុំមានងារត្រូវតែជាសម្ដេច( ប្រៀបដូចជាចៅហ្វាយខែអីបែបនឹងតែងារជាសម្ដេចមានអនុភាពខ្លាំងជាងថែមទាំងជាមេទ័ពដ៏មានអំណាចខ្លាំងក្លាការពារទឹកដីខេត្តរបស់ខ្លួនកុំអោយមានសត្រូវមកយាយីប្រជាជនរបស់ខ្លួន)មិនអាចប្រៀបផ្ទឹមនិងអំណាចមហាក្សត្របានទេ! ហើយក៏ធ្លាប់ជាមិត្តភក្តិនិងគ្នាកាលនៅវ័យសិក្សាផង! ខ្ញុំមិនចង់ភ្ជាប់ពាក្យរៀបអភិសេកជាមួយគេនោះទេ!  »

រឿងរជ្ជកាលថ្មីរបស់ម្ចាស់ក្សត្រីកំណាច Where stories live. Discover now