ដំណាក់ថេយ៉ុង....
ពេលពួកគេចូលមកដល់មានអារម្មណ៍ថាស្រស់ស្រាយចម្លែក រាងតូចនាំពួកគេចូលដំណាក់ដើម្បីថ្វាយបង្គំគ្រូអោយក្លាយជាសិស្សនិងគ្រូពេញលេញ។
« អឹមល្អហើយ! ដល់ពេលណែនាំខ្លួនម្ដង! »
« សូមគោរពលោកគ្រូ! ខ្ញុំបាទឈ្មោះ ឆុង ជីងយ៉ាន! អាយុ១៨ឆ្នាំមកពីគ្រួសារឆុង ជាអ្នកជំនួញខាងក្រណាត់សូត្រ! »ម្នាក់ដែលថេយ៉ុងរើសមុនគេណែនាំខ្លួន។
« សូមគោរពលោកគ្រូ! នាងខ្ញុំឈ្មោះ ខុង សៀវ មុី អាយុ១៩ឆ្នាំ ឯប្អូនស្រីរបស់ខ្ញុំឈ្មោះ ខុង សៀវ មុីង អាយុ១៧ឆ្នាំ មកពីនរគឆេង ជាបុត្រីរបស់សម្ដេច ខុង សៀវ កាន់កាប់ផ្នែកទ័ព! » កូនភ្លោះទាំងពីរណែនាំខ្លួន។
« ចុះយើងធ្វើយ៉ាងម៉េចទើបចំណាំពួកឯងបានថាម្នាក់ជា សៀវ មុី និងម្នាក់ជា សៀវ មុីងទៅ! » សុីងៗ
« បងស្រីខ្ញុំស្ងប់ស្ងាត់! ឯខ្ញុំគឺលេងច្រើន! »
« អឹម! បន្តទៀត! »
« សូមគោរពលោកគ្រូ! ខ្ញុំបាទឈ្មោះ លីង ឃីធីង! អាយុ១២ឆ្នាំ ជាបុត្ររបស់ទី១៣របស់សម្ដេច លីង ឌី នៃនគរសាន ភាគនិរតី » ម្នាក់ដែលរាងតូចហៅស្ពៃតឿ។
« សូមគោរពលោកគ្រូនាងខ្ញុំ ឈ្មោះ ពីង លីបៃ អាយុ១៥ឆ្នាំមកពីគ្រួសារ ពីង មានជំនួញលក់ដូរគ្រឿងអលង្ការ! »ក្មេងសុីម្នាក់ដែលនិយាយថាខ្លួនចេះតែធ្វើម្ហូប។
« សូមគោរពលោកគ្រូ! ខ្ញុំបាទ លីអុី ចឺ ជារាជបុត្រច្បងនៃនគរ សាន ភាគខាងជើង(កន្លែងនេះបានន័យថានរគពីរផ្សេងតែឈ្មោះដូចគ្នា ដោយកាន់កាប់តំបនរបស់ខ្លួន) អាយុ១៩ ឆ្នាំ! » ចេងទេតើបានម្នាក់នេះចរឹកចេញមកថ្លៃថ្នូរ អនាគតគឺគេជាអ្នកស្នងរាជ្យហើយ។ ម្នាក់ដែលរាងតូចពោលថា ឈរដូចគល់ឈើហើយមុខងាប់នោះ។
« សូមគោរពលោកគ្រូ! ខ្ញុំម្ចាស់ជាបុត្រីតែម្នាក់គត់របស់ នគរចេង ឈ្មោះថា ឈាន យៀកស៊ូ អាយុ១៧ឆ្នាំ! » ក្មេងស្រីដែលរាងតូចចង្អុលដោយបិទភ្នែកនោះ។
« សូមគោរពលោកគ្រូ! ខ្ញុំបាទឈ្មោះ អុីង យៀក ឡ ជាកូនប្រុសទី៤ របស់លោកម្ចាស់មេទ័ពសម្ងាត់នៃនគរចេង អាយុ១៨ឆ្នាំ! »ម្នាក់ដែលឈរនៅក្រោយគេបង្អស់ហើយនៅមិនស្ងៀមនោះ។
YOU ARE READING
រឿងរជ្ជកាលថ្មីរបស់ម្ចាស់ក្សត្រីកំណាច
Historical Fictionនៅសល់៣ខែទៀតខ្ញុំនិងត្រូវស្លាប់ហើយ។ អង្គរក្សរបស់ខ្ញុំជាហ្វេនប្រលោមលោកនាយបានណែនាំសៀវភៅមួយក្បាលអោយខ្ញុំអានគ្រាន់កំសាន្តអារម្មណ៍។រឿងមួយនោះមានចំណងជើងថាម្ចាស់ក្សត្រីក្នុងដំណាក់ត្រជាក់ តើវាចៃដន្យទេជីវិតម្ចាស់ក្សត្រីម្នាក់នោះគឺវាស្រដៀងនិងខ្ញុំណាស់ពួកយើងសុទ្...