« ឯង!ឯង! » យានខឹងប្រាប់អារម្មណ៍មិនត្រូវក៏វាយគ្នាជាមួយយ៉ាវ យ៉ាវមិនតដៃនោះទេអោយយានវាយតបម៉ាស្លាញ់។
« បានហើយៗ! ឥឡូវទៅងូចទឹកសិនបើចង់វៃចាំងូចទឹកហើយក៏បាន! » មិននិយាយច្រើនយ៉ាវបីយានមកងូចទឹកតែម្ដង ។
« ហឹម! ហើយៗ! » យ៉ាវរៀបចំស្លៀកពាក់អោយយ៉ានយ៉ាងស្អាតបាត ខុសតែអ្នកដែលត្រូវគេរៀបចំខ្លួនអោយអង្គុយមុខស្អុយប៉ែគូថឈឺដល់ហើយតែមិនហា៊នមាត់បានត្រឹមតែសម្លក់សម្លឹងមើលប្រុសយ៉ាវ។
សាលប្រជុំ
« ដូចជាអស់ការងាររបស់យើងហើយ! » អង្គម្ចាស់លើកពែងតែក្របបន្តិច។
« ក្រាបទូល! ទូលបង្គំពិតជាអរព្រះគុណទ្រង់ណាស់ដែលជ្រើសរើសគូរជីវិតអោយប្រុសរបស់យើង! » មាតាបិតារបស់សៀវមុីនឹងអុីចឺថ្លែងអំណរគុណព្រះអង្គម្ចាស់។
« ព្រះនាងនឹងព្រះអង្គម្ចាស់យាងមកដល់! » អាមាត្យស្រែកអោយដំណឹងឡើងនៅពេលដែលអុីចឺនិងសៀវមុីចូលមក។
« ថ្វាយបង្គំព្រះអង្គ! » អុីចឺនិងសៀវមុីអោនគោរព។
« មិនអីទេ! សៀវមុីនាងត្រូវទៅរស់នៅនគរស្វាមីរបស់នាង! » អង្គម្ចាស់មានបន្ទូលនេះជាប្រពៃណីតាំងពីដើមមកម៉្លះ។
« ក្រាបទូល! » សៀវមុីនាងញញឹមទទួលយកបញ្ជាដែលអង្គម្ចាស់មានបន្ទូលឯអុីចឺមិនិយាយអ្វីនោះទេ ឈរដោយភាពស្ងៀមស្ងាត់ទឹកមុខស្មើរគ្រាន់តែមើលក៏ដឹងថាមិនពេញចិត្ត។
« សម្រេចបែបនេះចុះ! យើងមានភារកិច្ចត្រូវដោះស្រាយនៅព្រះនគរ! រឿងសល់ប៉ុន្មានពួកទ្រង់ជុំគ្នាដោះស្រាយគ្នាឯងទៀតទៅ! » ព្រះអង្គមានបន្ទូលរួចក្រោកឈរឡើងរៀបរឹកដើរចេញមកឈីងយ៉ុងដើរអមជាមួយនឹងយ៉ាវយានដើរតាមពីក្រោយ។
« ថ្វាយបង្គំលា! »
« ពួកយើងដូចជាគ្មានអីដែរត្រូវដោះស្រាយទៀតទេគ្រប់យ៉ាងរៀបចំរួចរាល់អស់ហើយព្រះអង្គ បុត្រនិងប្រុសប្រសារអាចយាងទៅព្រះនគររបស់វិញបាននៅថ្ងៃ! »
សៀវមុីត្រូវមករស់នៅជាមួយអុីចឺ ព្រះបិតារបស់ព្រះអង្គក៏ចាប់ចែងអភិសេកអោយទ្រង់ឡើងសោយរាជ្យ ពេលនេះទ្រង់ក៏មានព្រះជន្មច្រើនដែលហើយល្មមចូលនិវត្តន៍សម្រាកខ្លះប្រើពេលវេលាដែលនៅសល់រីករាយនិងពិភពនេះ ចំណែកឯព្រះមាតាអុីចឺវិញទ្រង់ពិតជាសព្វព្រះទ័យនុងសៀវមុីខ្លាំងណាស់។
« អុីចឺ! បើទ្រង់មិនសព្វព្រះទ័យនិងខ្ញុំម្ចាស់ទ្រង់មិនចាំបាច់សម្ដែងនៅចំពោះមុខអ្នកគ្រប់គ្នាទេ! » សៀវមុីនិយាយបែបធម្មតាតែក៏ចិត្តក៏មានអារម្មណ៍មិនល្អប៉ុន្មានដែរ។
« នាងចង់អោយមាតាយើងដឹងថាយើងមិនស្រលាញ់នាងហ្ហេស? ហើយគិតថាយើងចង់ធ្វើបែបហ្នឹងណាស់មែនទែន? អោយចាំផងទៅបើសិនមាតាដឹងរឿងយើងហើយនិងនាងមានទំនាក់ទំនងបែបណានោះ នាងប្រាកដជាមានរឿងជាមួយយើងមិនខាន! ហឺស! » មានបន្ទូលហើយក៏ចេញពីដំណាក់ទាំងខឹង។
« ហឹម! » នាងគ្រាន់តែសម្លឹងមើលដំណើរអុីចឺចាក់ចេញទៅទាំងដកដង្ហើមធំ។
ងាកមកមើលព្រះអង្គម្ចាស់និងឈីញយ៉ុងវិញ តាំងពីត្រឡប់មកនរគវិញ ព្រះអង្គរវល់រាជកិច្ចជាប់រហូតដ៏ភ្លេចរាងតូច។
« មានអារម្មណ៍ថាដូចជាភ្លេចធ្វើរឿងសំខាន់អីមួយ! » រាងតូចសញ្ជឹងគិតថាខ្លួនកំពុងតែភ្លេចរឿងអ្វី។
« ហឹម! ហ៊ឹម! » នាយជ្រួញចិញ្ចើមរកនឹកបន្តទៀត។
« អីយ៉ានឹកឃើញហើយ! ខានទៅអុកឡុកអតីតព្រះស្វាមីយូរហើយ! » នាយញញឹមហើយមិនគិតយូរហើយចេញដំណើរទៅម្នាក់ឯងតែម្ដង ។ ចាំមើលដឹងតែស្រីស្នំនិងសម្ដេចមានលាភធំទៀតហើយ ពេលដែលអតីតមហេសីមកសួរសុខទុក្ខបែបនេះ។ កាត់....
« ព្រះអង្គម្ចាស់! នៅសល់រាជកិច្ចមកពីព្រំដែនជាង៣៥ច្បាប់ទៀតដែលត្រូវពិនិត្យក្រាបទូល! »
« ទុកកន្លែងនឹងហើយចេញទៅ! » ទ្រង់គិតតែពីឈ្ងោកពិនិត្យមើលរបាយមកពីជាយដែន គឺរាយការណ៍មកថាមួយរយៈនេះបិសាចចេញមកសម្លាប់ប្រជាជនច្រើនខ្លាំងណាស់ ទើបត្រូវអោយព្រះអង្គចេញបញ្ជារត្រូវធ្វើបែបណាដើម្បីទប់ស្កាត់។
YOU ARE READING
រឿងរជ្ជកាលថ្មីរបស់ម្ចាស់ក្សត្រីកំណាច
Historical Fictionនៅសល់៣ខែទៀតខ្ញុំនិងត្រូវស្លាប់ហើយ។ អង្គរក្សរបស់ខ្ញុំជាហ្វេនប្រលោមលោកនាយបានណែនាំសៀវភៅមួយក្បាលអោយខ្ញុំអានគ្រាន់កំសាន្តអារម្មណ៍។រឿងមួយនោះមានចំណងជើងថាម្ចាស់ក្សត្រីក្នុងដំណាក់ត្រជាក់ តើវាចៃដន្យទេជីវិតម្ចាស់ក្សត្រីម្នាក់នោះគឺវាស្រដៀងនិងខ្ញុំណាស់ពួកយើងសុទ្...