ភាគទី៤៦

797 69 0
                                    

« អត់ទេ! បុត្រចង់អោយមាតាស្រង់ទឹកអោយបុត្រ! បុត្រអត់បានខ្ជិលទេ ព្រោះបុត្រជាក្មេងល្អ! » ក្មេងប្រុសខ្ទប់មុខនិងទ្រូងម្ដាយអោបកជាប់។

« បានៗ! បុត្រមាតាជាក្មេងល្អ! ហាសៗហា៎! ចាំមាតាស្រង់ទឹកអោយបុត្រណា! » ពេលមកដល់កន្លែងហើយទ្រង់ក៏ដោះសម្លៀកបំពាក់កូនប្រុសចេញងូចទឹកដុះក្អែលអោយ ក្មេងប្រុសពិតជាសប្បាយរីករាយខ្លាំងណាស់។

« អុីចឺ! » គាត់កក់បណ្ដើរនិយាយមកកាន់កូនប្រុស។

« ក្រាបទូលមាតា! » នាយល្អិតអោនទះទឹកបែកខ្ចាយក៏បញ្ឈប់សកម្មភាពងាកមកមើលមុខម្ដាយ។

« តើពេលធំឡើងបុត្រចង់ធ្វើបែបនេះដូចមាតាទេ? »ស្ដ្រីជាម្ដាយនិយាយឡើងដោយចាប់លុញថ្ពាល់ទាំងសងខាងរបស់កូន។

« បុត្រចង់! ហិហិ! ប៉ុន្តែបុត្រចង់កក់សក់អោយមាតាជាង! » ក្មេងប្រុសដ៏ឆ្លាតនិយាយតបឡើងដៃតូចៗអោបចង្កេះម្ដាយ។

« មិនបានទេ! បុត្រត្រូវចាំថាមនុស្សម្នាក់ដែលអាចទទួលបានការងារបម្រើស្និទ្ធស្នាលគឺមានតែមនុស្សដែលជាគូរស្នេហ៍តែប៉ុណ្ណោះ! គឺដូចមាតានិងបិតាអញ្ចឹង! »

« ចឹងតើបិតាតែងតែស្រង់ទឹកជាមួយមាតាហើយដុសខ្លួន កក់សក់ចឹងដែរមែនទេ! » នាយល្អិតផ្អៀងកពោលដោយទឹកមុខងើងឆ្ងល់ ពេលនេះត្រឹមតែជាក្មេងតូចម្នាក់ដែលមិនយល់ពីអត្ថន័យពីទំនៀមទម្លាប់ប្រពៃណីប្រចាំនគរតែប៉ុណ្ណោះ។

« ថ្ងៃខាងមុខបុត្រប្រាកដជាដឹងហើយ! តែសន្យានឹងមាតាសិនណា ថាពេលដែលបុត្រធំឡើងមានមនុស្សប្រចាំចិត្ត បុត្រត្រូវធ្វើដូចមាតាធ្វើដាក់បុត្រអញ្ចឹង! ត្រូវចាំថាបុត្រជាបុរសទីមួយរបស់នាង ជាមនុស្សតែម្នាក់ដែល បានឃើញបានប៉ះពាល់ បានរួមដំណេកជាមួយនាង! ត្រូវផ្ដល់ក្ដីស្រឡាញ់អោយខ្លាំងទៅលើនាង មិនថានាងជាមនុស្សស្រីមិនស្អាតឬមានឋានៈតូចទាបយ៉ាងណាក៏អោយអោយតែបុត្រស្រលាញ់យកចុះ! បើសិនបុត្រមិនស្រលាញ់នាងគ្រាន់តែជ្រុលខ្លួនជាមួយនាង តែត្រូវចាំថាភាពបរិសុទ្ធរបស់នាងគឺបុត្របានយកចេញពីនាងហើយ ហើយនាងក៏ក្លាយជាកម្មសិទ្ធិរបស់បុត្រដូចគ្នា! » ស្រ្តីជាម្ដាយទូន្មានប្រៀនប្រដៅកូនប្រុសបណ្ដូលចិត្តយ៉ាងក្បោះក្បាយពីទំនៀមទម្លាប់ប្រចាំនគរ។

« ក្រាបទូល! » ក្មេងប្រុសស្ដាប់យល់អស់ហើយក៏ញញឹមតបទៅម្ដាយវិញ។

« ចឹងសន្យាជាមួយមាតាមក! » ទ្រង់ញញឹមហើយលើកបាតដៃឡើង

« ហិហិ! » ក្មេងតូចញញឹមលើដៃដាក់លើដៃមាតារបស់ខ្លួនទ្រង់ក៏ចាប់ក្ដាប់ដៃបុត្រអោនមកញីថ្ងាសជាមួយ។

បញ្ជាក់ : មនុស្សនៅក្នុងសម័យបុរាណជាពិសេសគឺក្មេងៗដែលកើតក្នុងខ្សែរាជវង្សគឺត្រូវរៀនសូត្រតាំងពីធំចេះដើរមកម្ល៉េះ មានតាមផ្នែកដូចជា ចាប់ពីអាយុ ១ឆ្នាំដល់៥ឆ្នាំគឺត្រូវបង្រៀនពី ឥរិយាបថសមរម្យ សីលធម៌ គុណធម៌ និងទំនៀមទម្លាប់ ចាប់ពីអាយុ ៦ឆ្នាំឡើងទៅ អាចរៀនពី ឥរិយាបថជាអ្នកដឹកនាំ សិល្ប៍វិធី ក្បាច់គុន ក្បួនទ័ព ធ្វើសឹកសង្គ្រាម ហើយអាចឡើងសោយរាជ្យគ្រប់ពេល (បើសិនជាស្ដេចសោយទិវង្គត បុត្រច្បងគឺជាបេក្ខជនដំបូងបំផុតដែលគេជ្រើសតាំងជាព្រះរាជទាយាទ លុះមានទេពកោសល្យនិងសមត្ថភាពគ្រប់គ្រាន់ហើយ និងធ្វើការអភិសេកឡើងគ្រង់រាជ្យតែម្ដង ។ ចំពោះស្ដេចដែលមានបុត្រាតែមួយអង្គទោះមិនទាន់គ្រប់អាយុក៏ដោយ គឺត្រូវឡើងសោយរាជ្យ ដើម្បីកុំអោយនគរមានភាពចលាចលក្នុងនគរ ដោយមានលោកឧបរាជជាអ្នកជួយជ្រោមជ្រែង។ ) ត្រឡប់មកបច្ចុប្បន្នវិញ.....

« អឹម! » សៀមុីដោយសារមានការរំខានបន្តិចក៏រើខ្ញុំអុីចឺក៏បញ្ឈប់សកម្មភាពអោយនាងស្ងប់វិញ។ នាយក៏រៀបចំខ្លួនអោយនាងហើយក៏បីដាក់លើគ្រែមើលទៅអស់កម្លាំងមិនស្ទើរទេ រួចក៏ស្លៀកសម្លៀកបំពាក់ខ្លួនឯង ក្នុងចិត្ត....!

« ទោះរឿងវាទៅបែបនេះទៅហើយក្ដី! ក៏ខ្ញុំនៅតែមិនស្រលាញ់នាងដែរ! សុំរាជទានអោយបុត្រផងមាតាដែលបុត្រក្បត់ពាក្យសន្យា! ព្រោះបុត្រពិតជាមិនបានស្រលាញ់ពិតមែន! » កាត់........

ខាងក្រៅ

« នែ៎! ន៎ែ! ឯងមានដឹងទេ ព្រះអង្គម្ចាស់ផ្អែមល្ហែមដល់ហើយ មុននេះទ្រង់ដេញពួកយើងចេញហើយនៅក្នុងដំណាក់តែ២អង្គជាមួយមហេសីទ្រង់ ប្រហែលទ្រង់ស្រង់ទឹកអោយព្រះនាងដោយផ្ទាល់! » ពួកភិលាងដែលចេញមកពីដំណាក់មុននេះដើរខ្សឹបខ្សៀវប្រាប់តៗគ្នាដំណឹងលេចលឺពេញវាំង អង្គម្ចាស់ក្រោយពីដឹងដំណឹងហើយក៏ញញឹមចុងមាត់សមចិត្តខ្លាំងតែម្ដង។

រឿងរជ្ជកាលថ្មីរបស់ម្ចាស់ក្សត្រីកំណាច Where stories live. Discover now