ស្អែកឡើងរាងតូចក្រោកពីព្រលឹមរៀបចំខ្លួនស្លៀកពាក់ឯកសណ្ឋានថ្មីជាព្រឹទ្ធាចារ្យក្នុងសាលាគុនកំពូល។ សម្លៀកបំពាក់ពណ៌សដែលមាមពណ៌លាយជាយៗពណ៌ក្រហមក្រម៉ៅ។
« លោកប្រុសរួចហើយ!» សុីង សុីងជាអ្នករៀបចំខហលួនអោយរាងតូច។
« អៃយ៉ូ! អ្នកណាគេណ៎! អីក៏សង្ហារយ៉ាងនេះលោកអើយ! » រាងតូចឈរកាច់រាងចុះឡើងៗនៅមុខកញ្ចក់។
« សុីង សុីង! ឯងទៅមើលអ្នកណាដែលស្អាតជាងគេនៅលើលោកនេះ! »
« លោកប្រុស! »
« អ្នកណាពូកែខ្លាំងក្លាជាងគេនៅលើលោកនេះ! »
« អង្គម្ចាស់ស្ដេចចម្បាំង! »
« សុីង សុីង!»រាងតូចសម្លក់។
« បើមែនចោះ! ខ្លាំងពូកែខាងសឹកសង្គ្រាម! សង្ហាដាច់គេដាច់ឯងទៅទីណាមានស្រីតាមទៅនោះ! ទោះជាអង្គម្ចាស់ឃោរឃៅព្រៃផ្សៃខ្លាំងប៉ុណ្ណាក៏មិនខ្វះអ្នកចង់បាន! »
« សុីង សុីង! ឯងជាអ្នកបម្រើគេឬអ្នកបម្រើយើង! »
« គឺអ្នកបម្រើរបស់លោកប្រុស! »
« ហេតុអ្វីបានជាសរសើរអ្នកដទៃនៅចំពោះមុខយើង! »
« អ្នកដដែលឯណា!ក្រែងអ្នកប្រុសនិងអង្គម្ចាស់បាត់បង់ព្រហ្មចារាជាមួយអង្គម្ចាស់មិនចឹង! ចឹងត្រូវសរសើរប្ដីអ្នកប្រុសចឹងហើយ! »
« នាងកំហូច! ហ៊ាននិយាយពាក្យទាំងនេះផង! »រាងតូចដេញវៃសុីង សុីងពេញដំណាក់។
កាត់........
សាលធំក្នុងសាលា.....
មានសិស្សរាប់ពាន់អ្នកឈរតម្រង់ជួរដោយសារពីគ្នារវាងសិស្សស្រីនិងសិស្សប្រុសហើយមានពីរជួរផ្សេងទៀតសម្រាប់សិស្សកំពូល ស្រីនិងប្រុស (ខ្លាំងហួសសិស្សទូទៅ) រាងតូចនិងព្រឹទ្ធាចារ្យនានាឈរនៅមុខដំណាក់សាលាដំណាក់ធំនៅកន្លែងដែលខ្ពស់មើលឃើញសិស្សរាប់ពាន់អ្នកតម្រង់ជួរបានយ៉ាងល្អឥតខ្ចោះ។
« ថ្ងៃនេះយើងមានលោកគ្រូថ្មីម្នាក់ដែលកាន់ផ្នែកសណ្ដាប់ធ្នាប់និងវិន័យមកណែនាំ! » គាត់និយាយធម្មតាដោយប្រើសិល្ប៍រំពងសម្លេងអោយលឺ។រាងតូចក៏ដើរមកខាងមុខដោយមានស្បៃបាំងមុខ។
ŞİMDİ OKUDUĞUN
រឿងរជ្ជកាលថ្មីរបស់ម្ចាស់ក្សត្រីកំណាច
Tarihi Kurguនៅសល់៣ខែទៀតខ្ញុំនិងត្រូវស្លាប់ហើយ។ អង្គរក្សរបស់ខ្ញុំជាហ្វេនប្រលោមលោកនាយបានណែនាំសៀវភៅមួយក្បាលអោយខ្ញុំអានគ្រាន់កំសាន្តអារម្មណ៍។រឿងមួយនោះមានចំណងជើងថាម្ចាស់ក្សត្រីក្នុងដំណាក់ត្រជាក់ តើវាចៃដន្យទេជីវិតម្ចាស់ក្សត្រីម្នាក់នោះគឺវាស្រដៀងនិងខ្ញុំណាស់ពួកយើងសុទ្...