ភាគទី២

1.6K 122 0
                                    

                « លោកប្រុសភ្ញាក់ហើយមែនទេ? ខ្ញុំសុំទោសដែលធ្វើអោយមានសម្លេងរំខានដល់ដំណេកចៅហ្វាយ! តើលោកប្រុសត្រូវមការអ្វីដែលទេបញ្ជារមកចុះ!  »នាយក្រោកឈរប្រឹងជូតទឹកភ្នែកចេញឡើងស្អាត និយាយទៅកាន់ចៅហ្វាយនាយរបស់ខ្លួន។

                « មុននេះខ្ញុំសួរថាមិច? ហេតុអីមិនឆ្លើយ? ចង់អោយខ្ញុំបញ្ជាក់ម្ដងទៀតមែនទេ! » ថេយ៉ុងសួរទាំងមុខស្មើរ នេះលោកអង្គរក្សមានរឿងលាក់បាំងស្អីទៀតហើយ សួរម្ដងណាក៏មិនដែលឆ្លើយនិងសំណួរនាយដែរគេចរហូត។

                «  គឺគ្មានអីទេចៅហ្វាយ! និយាយតាមត្រង់ទៅចុះខ្ញុំជាហ្វេនប្រលោមលោកណាបាទ ហិ ហិ! »នាយនិយាយអៀនៗអះក្បាលសើចមិនសូវសមអោនមុខចុះខ្លាចថាថេយ៉ុងនិងស្ដីអោយរូបគេ។

                «  ប្រលោមលោក? ជាអ្វី?ប្រាប់ផងបានទេ? »នាយយ៉ុងផ្អែកខ្នងនៅនឹងគ្រែសួរទៅកាន់សៀវឆឺបន្ត នាយធ្លាប់លឺតែមិនដែលដឹងថាប្រលោមលោកនោះជាអ្វីនោះទេ។

            « ប្រលោមលោកបើតាមអ្វីដែលខ្ញុំគិតគឺ គ្រាន់តែជារឿងប្រឌិតដែលកើតចេញពីការគិតរបស់អ្នកនិពន្ធតែប៉ុណ្ណោះឯង ប៉ុន្តែបើសិនជាយើងអាចចាប់យកពីបំណងនឹងអត្ថន័យនៅក្នុងរឿងទាំងនោះបានយើងអាចដឹងថាអ្នកនិពន្ធជាមនុស្សដូចម្ដេចហើយបានបង្កប់នូវតម្លៃអ្វីខ្លះក្នុងនោះ កាលខ្ញុំនៅរៀនវិទ្យាល័យអ្នកគ្រូរបស់ខ្ញុំបាននិយាយថាក្នុងប្រលោមលោកគឺក្នុងចំណោមតួអង្គឯកទាំងពីរមានម្នាក់គឺតំណាងអោយអ្នកនិពន្ទផ្ទាល់ ហើយមិនមែនរឿងប្រលោមលោកទាំងអស់សុទ្ធតែរឿងប្រឌិតនោះទេមានចំណុចខ្លះគឺជារឿងពិតដែលកើតឡើងនៅក្នុងសង្គមនេះផងដែរ! អឹម! ហើយមានច្រើនប្រភេទណាស់តាមចំណង់ចំណូលចិត្តអ្នកអាន មានបែបមនោសញ្ចេតនា កំសត់ រ៉ូមេទិក ផ្អែមល្ហែមអាលួយក្នុងក៏មានដែរ មិនទាន់អស់ទេប្រលោមលោកក៏ជាផ្នែកមួយក្នុងការកំសាន្តរបស់មនុស្សវ័យជំទន់ទៀតផង  អា៎! បើនិយាយទៅប្រលោមលោកមានគុណតម្លៃក៏មិនតិចដែរ និយាយអញ្ចឹងតើចៅហ្វាយចាប់អារម្មណ៍ចង់សាកដែលទេ?» នាយឈរនិយាយយ៉ាងក្បោះក្បាយហាក់ដូចជាខ្លួនឯងជាទេវតាត្រាស់ដឹងរឿងប្រលោមលោកអញ្ចឹង រួចក៏សួរទៅកាន់ថេយ៉ុងដែលជាចៅហ្វាយសម្រាកលើគ្រែនោះ។

រឿងរជ្ជកាលថ្មីរបស់ម្ចាស់ក្សត្រីកំណាច Where stories live. Discover now