មកដល់ភ្លាមដេយ៉ុងរត់យ៉ាងតក់ក្រហល់មិនគិតពីរបួសខ្លួនឆ្ពោះទៅបន្ទប់ថេយ៉ុងឯអ្នកឯទៀតមកតាមក្រោយ ពេលមកដល់គ្រប់គ្នាឈរគាំងថ្មឹងម្នាក់ៗសម្លឹកមើលសាកសពដេកស្ដូកនៅលើគ្រែដោយគ្រប់ក្រណាត់ពណ៌ស។
« ហ៊ិកៗ! មិនពិតទេ ខ្ញុំមិនជឿទេ គ្រប់យ៉ាងគ្រាន់តែជាការកុហក ក្រែងថាគាត់មានពេល៣ខែទៀតទើបស្លាប់មិនអញ្ចឹង ហេតុអីៗ! បងប្រុសឆាប់បើកភ្នែកឡើង! » ដេយ៉ុងនៅតែមិនជឿនាយដើរសន្សឹមៗទៅបើក្រណាស់ចេញ ។
« ដេយ៉ុងបានហើយ! កាត់ចិត្តទៅកូនមនុស្សស្លាប់ហើយមិនអាចក្រោកឡើងមកនិយាយជាមួយកូនបានទេ! »លោកគីមចូលទៅគោះស្មាតិចៗ ដេយ៉ុងស្រាប់តែក្រវាសដៃប៉ារបស់ខ្លួនចេញភ្លាមៗ។
« យ៉ាងម៉េចសមចិត្តគ្រប់គ្នាហើយមែនទេ! គាត់ស្លាប់បាត់ហើយ ត្រូវហើយ! គាត់គឺមិនអាចក្រោកមកនិយាយជាមួយខ្ញុំទេ! តែមើលទៅគ្រប់គ្នាគ្មានអ្នកណាម្នាក់កើតទុក្ខនោះទេ សប្បាយចិត្តណាស់ណ៎ បងថេយ៉ុងនិយាយត្រូវគ្មាននរណាម្នាក់ខ្វល់ខ្វាយនិងគាត់ពិតមែន ស្លាប់មានអ្វីសោកស្តាយតែអ្វីដែលគួរអោយសោកស្តាយគាត់មិនគួរជួយគ្រួសារនេះអោយមានឈ្មោះល្បីល្បាញទេ ព្រោះចុងបញ្ចប់ជួយគុណបានទោស! ជួយចំពពួកសត្វរមិលគុណ! » ដេយ៉ុងនិយាយម៉ាត់ៗ ទាំងទឹកភ្នែកគ្រប់គ្នាស្ងាត់ជ្រាប ។
« ដេ..!»លោកគីមរកនិយាយដេយ៉ុងក៏កាត់។
« ប៉ាដូចគ្នា! ចាប់ពីនេះតទៅខ្ញុំមិនមែនជាសមាជិកគ្រួសារនេះទៀតទេ ខ្ញុំគ្មានឪពុកដែលគ្មានចិត្តធម៌ដូចជាលោក គ្មានម្ដាយចុងដែលពិសពុលចិត្តតិរច្ឆានដូចជានាងទេ! ចេញទៅ! »ដេយ៉ុងស្រែកខ្លាំងៗ ។
« ដេយ៉ុងឯងកុំហួសព្រំដែនជាកូនពេក! អ្នកណាជាឪពុកអ្នកណាជាកូនអោយដឹងខ្លួនផង ឯងគ្មានសិទ្ធិមកនិយាយស្អីឆ្កួតៗបែបនេះដាក់យើងទេ ទោះអាថេយ៉ុងងាប់ឬរស់ក៏មិនពាក់ព័ន្ធនិងយើងដែរ ហេតុអ្វីយើងត្រូវខ្វល់នោះ អ្វីដែលសំខាន់ពេលនេះម្ចាស់សម្ព័ន្ធត្រូវតែជារបស់យើង!»លោកគីមពោលទាំងឥតកេរ្តិ៍ខ្មាស់។
ESTÁS LEYENDO
រឿងរជ្ជកាលថ្មីរបស់ម្ចាស់ក្សត្រីកំណាច
Ficción históricaនៅសល់៣ខែទៀតខ្ញុំនិងត្រូវស្លាប់ហើយ។ អង្គរក្សរបស់ខ្ញុំជាហ្វេនប្រលោមលោកនាយបានណែនាំសៀវភៅមួយក្បាលអោយខ្ញុំអានគ្រាន់កំសាន្តអារម្មណ៍។រឿងមួយនោះមានចំណងជើងថាម្ចាស់ក្សត្រីក្នុងដំណាក់ត្រជាក់ តើវាចៃដន្យទេជីវិតម្ចាស់ក្សត្រីម្នាក់នោះគឺវាស្រដៀងនិងខ្ញុំណាស់ពួកយើងសុទ្...