« ក្រាបទូលព្រះអង្គ! » អាមាត្យក៏បានបញ្ជារភិលាងអោយបើទ្វារអោយឈីងយ៉ុងចូល។
« លឺថាព្រះអង្គមានគេលបធ្វើឃាតតើមែនទេ! ពេលនេះទ្រង់យ៉ាងម៉េច! » អាមាត្យយកកៅអីដាក់អោយរាងតូចអង្គុយគ្រាន់តែអង្គុយភ្លាមក៏សួរនាំបែបមិនដឹងរឿងភ្លាម។
« ក៏ដូចដែលទ្រង់ឃើញ...! យើងចាប់គេបានពេលណាយើងនិងសម្លាប់គេចោលភ្លាម! » សួងហ្វឹងមានបន្ទូលម៉ាត់ៗស្ដាប់ហើយក៏ព្រឺសំម្បុរតែសម្រាប់រាងតូចស្ដាបើហើយបែរជាអស់សំណើចក្នុងចិត្តទៅវិញ។
« ហា៎! យើងជូនពរទ្រង់អោយរកគេឆាប់ឃើញ! » នាយញញឹមចុងមាត់ពទ្ធ័ដៃក៏ងាកមកសម្លឹងមុខសួងហ្វឹងចំៗវិញក៏ធ្វើអោយសួងហ្វឹងឃើញស្នាមក្រហមនិងស្នាមខាំនៅលើកញ្ចឹងក អារម្មណ៍ភ្ញាក់ផ្អើលដែលមិនគួរអោយជឿកំពុងវាយលុកចិត្តសួងហ្វឹង។
« នេះពួកទ្រង់ដេកជាមួយហ្ហេស! » បើភ្នែកធំៗចាប់ទាញអាវនាយយ៉ុងចេញ....
« ដូចជាគ្មានអីទាក់ទងជាមួយទ្រង់ដូច្នេះមិនបាច់មកខ្វល់ឡើង! » នាយនិយាយហីៗហើយក៏ចាប់ទាញអាវខ្លួនអោយរាបរយវិញ ប៉ុណ្ណោះសួងហ្វឹងគឺខឹង តាំងពីដើមរហូតមកដល់ពេលនេះ សួរគេថាស្រលាញ់ឈីញយ៉ុងទេ? ក៏ស្រលាញ់ ប៉ុន្តែឈីញយ៉ុងមិនចូលចិត្តសួងហ្វឹងនោះទេ...
អតីតកាល
នាយយ៉ុងគ្រាន់តែជាកូនប្រុសរបស់លោកតាលោកយាយពីរនាក់ដែលពួកគាត់ចិញ្ចឹមបីបាច់នាយតាំងពីតូចក្រូចឆ្មាមកម្ល៉េះគាត់បានដើរប្រទះឃើញកូនទារកដែលគេបំបោរបង់ចោលគ្រប់ស្លឹកឈើមានដៅចម្លែកលើថ្ងាស់ក៏មិនដឹងថាជាកូននរណា ជាកូនមនុស្សឬបិសាចប៉ុន្តែក្មេងតូចម្នាក់នេះពិតជាគួរអោយស្រលាញ់ខ្លាំងណាស់ ជួនជាពួកគាត់ទាំងពីរគ្មានកូនផងក៏យកកូនទារកនោះមកចិញ្ចឹមដូចជាកូនបង្កើតតាំងពីពេលនោះមកគ្រួសាររបស់គាត់ធូរធារជាងមុនចាប់តាំងពីពេលដែលនាយល្អិតមានអាយុ៥ឆ្នាំនាយតូចក៏ពិតមែនបប៉ុន្តែតែងតែជួយការងារតូចៗដែលខ្លួនឯងធ្វើបានជួយសម្រាលគាត់ខ្លះ.... ចំណេរកាលក្រោយមកនាយល្អិតក៏មានអាយុ១៦ឆ្នាំ....
« ម៉ែ! ចង់ហូបអីទេកូនទៅធ្វើជូន! » នាយល្អិតអង្គុយច្របាច់ជើងអោយលោកយាយចំណាស់។
KAMU SEDANG MEMBACA
រឿងរជ្ជកាលថ្មីរបស់ម្ចាស់ក្សត្រីកំណាច
Fiksi Sejarahនៅសល់៣ខែទៀតខ្ញុំនិងត្រូវស្លាប់ហើយ។ អង្គរក្សរបស់ខ្ញុំជាហ្វេនប្រលោមលោកនាយបានណែនាំសៀវភៅមួយក្បាលអោយខ្ញុំអានគ្រាន់កំសាន្តអារម្មណ៍។រឿងមួយនោះមានចំណងជើងថាម្ចាស់ក្សត្រីក្នុងដំណាក់ត្រជាក់ តើវាចៃដន្យទេជីវិតម្ចាស់ក្សត្រីម្នាក់នោះគឺវាស្រដៀងនិងខ្ញុំណាស់ពួកយើងសុទ្...