ភាគទី៥០

682 97 7
                                    

នាងនិយាយញិកញ៉ក់ ធ្វើអោយរាងតូចគ្រឺតយកតែមែនទែន។

« ស្រលាញ់ណាស់អញ! ចូលចិត្តអាចឹងៗតើ!! » រាងតូចគិតក្នុងចិត្តទឹកញញឹមមានល្បិច។

« បើជ្រុលជាធ្វើពុធខ្លាចទៅហើយ! យើងនឹងធ្វើអោយនាងខ្លាចពិតៗដូចបំណងនាងចុះ! » រាងតូចលាត់ដៃអាវពត់ដៃពត់ជើងកាច់ក។

« ព្រះអង្គ! ព្រះអង្គ! ជួយខ្ញុំម្ចាស់ផង! » រាងតូចចាប់អូសនាងចេញពីសួងហ្វឹងបណ្ដើរនាងមកមុខរុញព្រូស។ មិនមែនមិនមានមនុស្សនៅទីនោះទេតែគ្មានអ្នកណាហ៊ានក្អកឡើយបានត្រឹមតែអោនមុខចុះរៀងៗខ្លួន។

« ដូចជាហួសហេតុពេកហើយ! » នាងពិតជាខឹងក្រោកឈរឡើងវិញហើយយារដៃរកទះរាងតូចវិញ។

« វៃមកៗ! ត្រង់នេះ! » រាងតូចមិនត្រថែមទាំងឌឺហើយហុចថ្ពាល់ហើយទះខ្លួនឯងតិចៗទៀតផង ធ្វើអោយស្នំឯកខឹងទប់មិនបានដៃដែលច្រលរមុននេះគឺហៀបនិងទះរាងតូចពិតមែន......

« អ្នកណាហ៊ាន? លែងចង់រស់ហើយហ្ហេស! » អង្គម្ចាស់មកដល់ល្មមកំពុងតែហត់ទើបតែបង្ហើយការងារហើយចេញដំណើរមករករាងតូចប្រញាប់ប្រញាល់ទៀតនោះអ្នកណាមិនខឹង មនុស្សដែលខ្លួនស្រលាញ់មកត្រូវគេធ្វើបាបបែបនេះ ។ គ្រាន់តែអង្គម្ចាស់មកដល់ភ្លាមសួងហ្វឹងស្ទុះក្រោកឈរភ្លែត ពេលឃើញព្រះភក្ដ្រអង្គម្ចាស់ដូចជាមិនល្អបែបនេះ។

« ព្រះស្វាមីនាងធ្វើបាបហ្ហក! » រាងតូចហក់មកអង្គម្ចាស់នៅចំពោះមុខគ្រប់គ្នា អង្គម្ចាស់ក៏អង្អែលខ្នងលួង។

«  បានហើយៗ! » ទ្រង់ដកដង្ហើមធំ

«  មិនសុខចិត្ដទេ! ព្រោះនាងធ្វើបាបអូន! ទ្រង់ត្រូវតែដាក់ទោសនាង! » រាងតូចរៀនបានលឿនណាមុននេះស្រីស្នំរបស់សួងហ្វឹងញិកញក់រំអួយបែបនេះឯង។

ហឹប! ផាំង!

ទ្រង់ប្រើសិល្ប៍ក្រវាសនាងប៉ើងទៅបុកជញ្ជាំងក្អួតឈាម។

« លេងប៉ុណ្ណឹងបានហើយ! ចាំមើលយើងចាប់ការទ្រង់បែបណា! » ទ្រង់និយាយខ្សឹបៗហើយរកដើរចេញ។

« ឈប់សិន! ម៉េចក៏ទ្រង់ហៅព្រះអង្គជុងថាព្រះស្វាមីដូច្នេះ? » សួងហ្វឹងមានបន្ទូលសួរទៅកាន់អង្គម្ចាស់និងឈីញយ៉ុង។

« បើនៅជាមួយគ្នាដេកជាមួយគ្នា! បើមិនហៅប្ដីអោយហៅយ៉ាងម៉េច! » ឈីញយ៉ុងពោលពាក្យអសុរោះដាក់ផាំងៗវិញ ព្រះអង្គម្ចាស់មាត់នោះទេតែលួចញញឹមក្នុងចិត្ត តាំងពីដើមរហូតមកដល់់ថ្ងៃនេះនេះជាលើកដំបូងហើយដែលរាងតូចនិយាយបើកចំហពីទំនាក់ទំនងមួយនេះ។

« ទ្រង់ហើយនិងយើងមិនទាន់ដាច់ស្រេចផង! ម៉េចក៏មានបន្ទូលដូច្នេះ! »

« ឆឺស! មានតែឆ្លើងជញ្ជក់ឈាមដូចស្រីរបស់ទ្រង់ទេដែលទ្រាំបាន! ខ្ញុំមិនខ្វល់នោះទេដាច់ស្រេចឬមិនដាច់ស្រេចនោះ! ព្រោះនៅជាមួយទ្រង់ក៏គ្មានស្អីអស្ចរ្យណាស់ណាដែរ!  មុនទ្រង់មានបន្ទូលបែបនេះទ្រង់គួរតែបង្វិលប្រដាប់គិតរបស់ទ្រង់ទៅមើលរឿងពីមុនៗទ្រង់ធ្វើស្អីដាក់ខ្ញុំខ្លះ! ពិតជានិយាយមិនចេះគិតពិតមែន! » រាងតូចនិយាយតបទៅវិញយ៉ាងឆ្អែតចិត្ត។

« ទ្រង់.....!  »

« បានហើយ! ស្អែកមានរឿងជាមួយយើងហើយ! រៀបចំដំណាក់ស្នាក់នៅអោយយើង! » ទ្រង់មានបន្ទូលរួចក៏ដើរចេញ។ ក្រោយពីអង្គម្ចាស់និងរាងតូចចេញផុសសួងហ្វឹងបោករបស់របខ្ទេចខ្ទី ធ្វើអោយភិលាងនិង អាមាត្យនាំគ្នាចេញអស់ដោយមិនភ្លេចយកស្នំឯកដែលដេកសន្លប់ស្ដូកស្ដឹងចេញទៅជាមួយ។

« អា! ចង្រៃយោ!  » ទ្រង់ស្រែកខ្លាំងៗដោយកំហឹងឆេះឆួលកែវភ្នែកចងដោយគំនុំ។

« សងសឹកយើងនិងសងសឹកពួកឯងអាចង្រៃ! ឯងធ្វើអោយយើងអាម៉ាស់មុខម្ដងហើយម្ដងទៀត! យើងស្អប់ពួកឯង! » ទ្រង់ធាក់ខ្ទេចខ្ទីគ្រប់យ៉ាងដែលនៅទីនោះ ក្នុងចិត្តកំពុងតែរកល្បិចដើម្បីបំផ្លិចបំផ្លាញរាងតូចនិងរាងក្រាស់។

៤ភាគនិងដូចអត់មានពេលសរសេរច្រើនសោះ😢 ឥឡូវចពេលណាមីនទំនេរនិងសរសេរអោយបានច្រើនភាគតាមដែលអាចធ្វើបានដាក់អោយវិញ ដោយសាររឿងនេះអេតមីនត្រូវធ្វើយ៉ាងម៉េចអោយចប់ក្នុងខែនិង។ តែវានៅប្រហែល៤០ភាគរយទៀតឯណោះនៅច្រើនវគ្គដែរ ។

រឿងរជ្ជកាលថ្មីរបស់ម្ចាស់ក្សត្រីកំណាច Donde viven las historias. Descúbrelo ahora