ភាគទី៥៦

595 98 2
                                    

យាម៦ ( ម៉ោង៦)

          « វីវរហើយៗមានគេលួចចូលដំណាក់ស្ដេចចង់ធ្វើឃាតព្រះអង្គនិងស្នំឯក! » អាមាត្យនិងអ្នកបម្រើរត់ឆ្វេកឆ្វាចផ្អើលពេលព្រះនគរស្រែកប្រការទូទាំងវាំងហើយនឹងហាមជាដាច់ខានអោយលេចលឺដំណឹងនេះចេញទៅក្រៅ។

          « ព្រះអង្គទ្រង់យ៉ាងម៉េចទៅហើយក្រាបទូល! » លោកអាមាត្យវ័យចំណាស់ដែលទទួលបន្ទុកមើលថែសួងហ្វឹងឆ្លេឆ្លាដូចមាន់រកពងព្រួយបារម្ភពីសុខទុក្ខ។

          « យើង! មិនអីទេ!  » សួងហ្វឹងនិយាយខ្សាវៗក្នុងសភាពគ្រាំក្នុងរាងតូចដាក់ចាស់ដៃតែម្ដងហើយ ទ្រង់អង្គុយផ្អែកនឹងគ្រែដោយមានអាមាត្យជួយគ្រា។

          « ព្រះអង្គម្ចាស់ក្រាបទូល! តើព្រះអង្គមានទតឃើញមុខឃាតករដែលបម្រុងធ្វើឃាតទ្រង់ទេព្រះអង្គ? » លោកអាមាត្យវ័យចំណាស់សួរបន្តហើយលើទឹកអោយសួងហ្វឹងក្រេបបន្តិច។

          « អត់ទេ! យើងមិនបានដឹងថាអ្នកណាជាអ្នកធ្វើនោះទេ! មនុស្សម្នាក់នេះដឹងភូមិសាស្ត្រច្បាស់ណាស់! គេចាប់ការគ្រាន់សល់សូម្បីម្នាក់! អង្គរក្សការពារគ្រប់កន្លោះកន្លៀតមិនថាអង្គរក្សសំងាត់និងកងការពារដំណាក់ឡើង! យើងរឹតតែមិនដឹងថាគេចាប់ការយើងយ៉ាងងាយស្រួលដោយរបៀបម៉េច! ហឹម! » សួងហ្វឹងរៀបរាប់បណ្ដើរសញ្ជឹងគិតបណ្ដើរថាតើជាអ្នកណាដែលហ៊ានធ្វើបែបនេះដាក់ស្ដេច។ បើចោទប្រកាន់ឈីងយ៉ុងក៏មិនកើត ព្រោះតាំងពីដើមមកទ្រង់មិនដែលអោយឈីញយ៉ុងចូលដំណាក់នេះផងហើយក៏មិនដែលមករកទ្រង់ដែរម៉េចនឹងស្គាល់ទីនេះច្បាស់នោះ ចុះបើព្រះអង្គ? ធានលីវសឹងជុងក៏មិនអាចដែរព្រោះលឺមកថាតាំងពីមកដល់ទីនេះមិនឃើញទ្រង់ចេញមកក្រៅគឺគ្រុនក្ដៅ ចុះអ្នកណាជាអ្នកធ្វើ? អ្នកណាជាជនដៃដល់?

          « ព្រះអង្គទ្រង់កុំទាន់ខ្វល់ខ្វាយពីរឿងនេះទ្រង់សម្រាកព្យាបាលព្រះកាយសិនទៅ! សុខភាពដូចដើមពេលណាចគិតទៀតក៏មិនទាន់ហួសពេលដែលក្រាបទូល!  » លោកអាមាត្យនិយាយកុំអោយសួងហ្វឹងគិតហើយសម្រាក។

          « មិនបានទេ! ឆាប់ទៅប្រាប់រាជគ្រូអោយស៊ើបរឿងនេះថាអ្នកណាជាធ្វើ! យើងនិងសម្លាប់គេ!  » សួងហ្វឹងមានបន្ទូលដោយកំហឹងឆាប់ឆួលក្នុងចិត្តគឺម៉ៃទៅជនបះបោរក្នុងនគរព្រះបច្ចុប្បន្ននេះក្នុងជួរមន្ត្រីគ្មានម្នាក់ណាពេញចិត្តនិងការគ្រប់គ្រងរបស់ទ្រង់ឡើង។

រឿងរជ្ជកាលថ្មីរបស់ម្ចាស់ក្សត្រីកំណាច Where stories live. Discover now