ភាគទី១៤

1.5K 131 0
                                    

           « កើតអីអោយប្រាកដនៀក! » ព្រះអង្គពោលរួចក៏ដើរតាមជាសម្ងាត់។

                   ក្រៅក្រុងក្នុងព្រៃ

           « ក្រាបថ្វាយបង្គំអ្នកម្នាង! » នាយអោនគោរព។

          « ក្រោកឡើង! » ទ្រង់មួកស្បៃទ្រង់ចេញហើយសួរបន្ត។

          « តើរឿងយើងអោយលោកចាប់ការថ្ងៃមុនយ៉ាងម៉េចហើយ! »

          « ក្រាបទូល!  និងចាប់ផ្ដើមសាងពីថ្ងៃស្អែកនេះហើយក្រាបទូល គ្រប់យ៉ាងរាប់រយតាមបញ្ជារទ្រង់ហើយក្រាបទូល! តែមួយសប្ដាហ៏ទៀតរួចរាល់....។ »

          « អឹម! »

         « តែតើអ្នកម្នាងអោយទូលបង្គំ សាងសង់ផ្ទះកណ្ដាលព្រៃធ្វើអីក្រាបទូល! » នាយសួរដោយងើងឆ្ងល់កាលពិតរឿងថ្ងៃមុនមិនមែនរឿងអីធំដុំទេគឺរឿងនេះឯង ស្មានតែរៀបគម្រោងបះបោរហើយតើ លែងសុទ្ធតែខ្សឹបគ្នា។

         « ស្រួលចេញមកដើរលេងហើយសម្រាកលំហែរកាយអោយស្ងប់សុខបន្តិចមិនចង់អោយពួកសត្វធាតុណាមករំខាន! »អង្គម្ចាស់កន្លែតព្រៃ....

         « ស្មានតែមានរឿងអី! ធូរទ្រូងបន្ដិច! អេ! ម៉េចក៏យើងបែបនេះ? »

         « អង្គម្ចាស់!មានរឿងកើតឡើងហើយក្រាបទូល! រាជបុត្រទី៩មករញ៉ែរញ៉ៃនៅដំណាក់ទៀតហើយ! » រលកសំឡេងជូនដំណឹងមកកាន់អង្គម្ចាស់។

         «  ដេញទ្រង់ចេញ! »

         «  ទ្រង់មិនព្រមចេញទេក្រាបទូល បើសិនមិនបានជួបទ្រង់! »

         «  ២យាមទៀតយើងទៅដល់ហើយ យើងនិងពន្លាតស្បែកទ្រង់ចេញម្ដង!»

              ដំណាក់សម្ដេចជុង

        « ង៉ាៗៗ! ចង់ជួបម្ចាស់ពូ! ចង់ជួបម្ចាស់ពូ! វ៉ាស់! » ព្រះអង្គទី៩ យំននេលដីមិនសិនមិនបានជួបសម្ដេចទេទ្រង់មិនទ្រង់ចេញឡើង។

        « យ៉ាន! អង្គម្ចាស់មិនព្រមទៅទេ! ចាំមើលដឹងតែល្អមើល ព្រះអង្គនិងចាប់ខ្វៃទ្រង់ទៀតជាពុំខាន! ហិៗ  »

        « នែឯងមាត់នៅអោយស្ងាត់មួយថ្ងៃបានទេ! យើងថ្លង់ពិតមែន! ហើយធុញនិងអូសឯងចេញពេលអង្គម្ចាស់បញ្ជារ យល់ទេ! ឆឺស! » យ៉ាវយ៉ានឈរនៅម្នាងចាំអង្គម្ចាស់ត្រឡប់មកវិញ ២យាមកន្លងផុតទៅ.............

រឿងរជ្ជកាលថ្មីរបស់ម្ចាស់ក្សត្រីកំណាច Donde viven las historias. Descúbrelo ahora