ភាគទី៣២

968 103 0
                                    

« ក្រែងអូនអោយបងទៅមិនអញ្ចឹង! បងទៅហើយតើ!  »

« អូនអោយបងទៅមិនមែនអោយបងលីអូនទៅដែរឯណា!  »

« ព្រោះមុននេះអូនមិនបានបញ្ជាក់ផង! »

« កុំប្រកែកច្រើន! »

ផ្លាច់! អង្គម្ចាស់ទះគូថរាងតូចមួយដៃនៅចំពោះមុខសិស្សគ្រប់គ្នា។

«  អាយយ! ប្រុសចង្រៃ! ថ្ងៃនឹងផ្ដាច់របបហើយ! ហឺស!»

«  ហាស៎ៗហា៎! » អង្គម្ចាស់សើចបន្តិចក៏ដាក់ចុះវិញ។

« ធ្វើលេងទេតើ! អូនភ័យអី!  » អង្គម្ចាស់អង្អែលក្បាលរាងតូចតិចៗរាងតូចងរងាកមុខចេញ។

«  ពួកឯងនៅឈរមើលអី! ឆាប់ទៅហាត់ទៀតទៅ! ចឹងត្រូវមែនទេ! » រាងតូចងាកមកសម្លក់កូនសិស្ស ពួកគេរត់ត្រុតៗទៅហាត់រៀងៗខ្លួន។

« យើងពីនរគច្រើនថ្ងៃ! រាជកិច្ចប្រហែលជាគរច្រើនគ្មានអ្នកត្រួតពិនិត្យ! » អង្គម្ចាស់គៀកស្មារាងតូចមើលកូនសិស្សវឹកហាត់។

« ចុះខ្ញុំប្រាប់ទ្រង់អោយទៅហើយតើ ទ្រង់មិនទៅ! មកនិយាយដាក់ខ្ញុំម្ចាស់បែបនេះ ខ្ញុំទៅជួយអីកើត!  » រាងតូចតបទៅ ការពិតន័យអង្គម្ចាស់គឺចង់អោយរាងតូចទៅជាមួយ ប៉ុន្តែរាងតូចមិនព្រមសោះទោះដឹងថាអង្គម្ចាស់មានន័យពីអ្វីក៏ទ្រង់មិនព្រមតបបែរជានិយាយអ្វីផ្សេងបន្លំធ្វើមិនដឹង។

« ហឺស! ទ្រង់មិនដឹងឬធ្វើមិនដឹង! »

« គឺមិនចង់ទៅ! »

« តែ២ ៣ ថ្ងៃក៏បានដែរណាកំដរយើង! »

« ............! » រាងតូចសម្លឹងមុខអង្គម្ចាស់ដោយទឹកមុខស្មើរធេញ។

« តើយល់ព្រមទេ? »

« ទ្រង់អំពល់ទុក្ខខ្ញុំម្ចាស់ណាស់! អឹមទៅក៏ទៅ!  »

« បែបនេះគួរអោយស្រលាញ់ដល់ហើយ! » អង្គម្ចាស់អោបចង្កេះថើបថ្ពាល់។ រាងតូចនិងអង្គម្ចាស់ដើរទៅអង្គុយកញ្ចុះក្រេបទឹកតែមើលកូនសិស្សចាំប្រាប់ចំណុចដែរខ្វះខាត ពួកគេខិតខំខ្លាំងណាស់ ចំណែកអុីចឺហាត់បណ្ដើរក្រលែងភ្នែកលួចមើលបណ្ដើរ ។ ច្រើនម៉ោងកន្លងផុតទៅដល់ពេលល្ងាចទៅហើយ រាងតូចក៏ប្រាប់អោយពួកគេឆាប់ងូចទឹករៀបចំខ្លួនស្រស់ស្រូបអារហារហើយចូលសម្រាកអោយស្រួលទៅទុកកម្លាំងថ្ងៃប្រកួត អង្គម្ចាស់និងឈីងយ៉ុងក៏បណ្ដើរគ្នាត្រឡប់ទៅដំណាក់វិញ។

រឿងរជ្ជកាលថ្មីរបស់ម្ចាស់ក្សត្រីកំណាច Tempat cerita menjadi hidup. Temukan sekarang