ភាគទី២៨

1.2K 84 0
                                    

« យ៉ាងម៉េចដែរពេញចិត្តទេ!  » អង្គម្ចាស់ចោលសួរពេលរៀបចំខ្លួនអោយរាងតូចរួចរាល់ចោតសួរ។ រាងតូចសម្លឹងមើលរូបខ្លួនឯងក្នុងកញ្ចក់ស្នាមញញឹមចាឡើងលើបបូរមាត់ហើយក៏ងក់ក្បាល។គ្រូក...!គ្រូក!

«  ឃ្លាន! » រាងតូចងាកមើលមុខអង្គម្ចាស់ដោយមុខជូរអង្អែលពោះអង្គម្ចាស់ញញឹមស្ងួតហើយអង្អែកក្បាលរាងតូច។

« អឹម! » អង្គម្ចាស់ក៏បញ្ជារសុីង សុីងអោយយកអាហារមកអោយទ្រង់និងរាងតូចនៅអង្គុយក្នុងដំណាក់និយាយបន្តិចបន្តួចកំដរអារម្មណ៍ទម្រាំសុីង សុីងត្រឡប់មកវិញ។

« អង្គម្ចាស់! អ្នកប្រុស! »មួយសន្ទុះក្រោយមកនាងក៏លើកអាហារមកដាក់លើតុជាច្រើនមុខដោយមានកូនសិស្សពីរនាក់ជួយកាន់បាយម្ហូបមកជាមួយផង ។

« ចេញទៅ! »អង្គម្វាស់ដេញតែម្ដងចង់នៅផ្អែមល្ហែមជាមួយងរាងតូចកុំអិយមានអ្នកណារំខាន ។

« សោយអោយច្រើនៗទៅឆាប់មានកម្លាំង! ស្រួលយើងដាក់អូន២ ៣ទឹកទៀតមនុស្សមិនទាន់បាត់ចង់ផង! អូនអស់កម្លាំងបាត់ធ្វើម្នាក់ឯងម៉េចនឹងសប្បាយទៅ! » អង្គម្ចាស់ចាប់ម្ហូបដាក់ចានបាយរាងតូចឡើងក្រពង់ពេញចានចង់ជ្រុះ ឈ្លៀតបោះដងផ្លែផ្កាអោយទៀត រាងតូចវិញសម្លក់សម្លឹងចុងជ្រុះគ្រាប់ភ្នែកទៅហើយ ពិតជាមិនយល់ថាប្រុសម្នាក់នេះក្នុងចិត្តគិតអីអោយប្រាកដពិតមែន។

«  ប្រុសល្មោភកាម! និយាយស្អីគ្មានដឹងម៉ោងបាយម៉ោងទឹកចឹង! ចេះនិយាយចេញមករួច! គួរអោយស្អប់ខ្លាំងណាស់! ហ៊ឺស! » រាងតូចស្ដីអោយវិញនិយាយអីបែបនេះពេលម៉ោងបាយនោះ លេបបាយមិនចូលសោះ យ៉ាប់មែន ។

« ឬមិនពិត? អូនខ្សោយយ៉ាងនេះអោយបងធ្វើស្អីចេញ! » អង្គម្ចាស់ដឹងថាមនុស្សបុិនខឹងដែរតែនៅតែប្រឹងញ៉ោះអោយខឹងថែមទៀត សមរាងតូចរត់ចោលមិនខុសមែន។

« បិទមាត់ភ្លាម! » រាងតូចស្រែកវ៉ាស ។

«  អ៊ុប! » អង្គម្ចាស់ស្ងាត់មាត់ដូចគេចុក មិនហ៊ាននិយាយតអីមួយមាត់។ ស្គាល់ដំបូងហីឡើងគួរអោយស្រលាញ់ហើយឥឡូវខ្ញុំ៣៦០ដឺក្រេ ត្រូវភូសៗ ត្រូវបាំងៗ ចាំមើលអង្គម្ចាស់នៅទ្រាំយករាងតូចទៀតឬអត់។ ចិត្តស្រឡាញ់ហើយចង់យ៉ាងម៉េចក៏បងនៅតែពេញចិត្ត ស្នេហ៍បាំងមុខហើយអូនថាគោក៏បងមិនហ៊ានថាក្របីដែរ ហាសៗហា៎។

« សោយភ្លាម! » រាងតូចដួសបាយដាក់ស្លាបព្រាចាប់ច្របាច់មាត់អង្គម្ចាស់ញាត់ចូល អង្គម្ចាស់ទំពាំងយ៉ាងយូរចត់។

« ហ៊ឺស! លើកក្រោយ...អឹម! កុំចឹងទៀត! »រាងតូចលើជើងដាក់លើកៅអីផាំង អង្គម្ចាស់ភ្ញាក់ព្រឺត ដាក់បាយចូលមាត់បណ្ដើរនិយាយបណ្ដើរ។ អង្គម្ចាស់តែក្អកមិនហ៊ានក្អកផង។

ម៉ោងបាយដល់សែនវេតនាក៏បានបញ្ចប់........

« ព្រឹទ្ធាចារ្យទាំងពីរ លោកគ្រូធំកោះហៅ!! » កូនសិស្សស្រីពីរនាក់មកពីសាលធំមកប្រាប់ អង្គម្ចាស់និងរាងតូចសម្លឹងមុខគ្នាហើយក្រោករៀបសម្លៀកបំពាក់អោយបានត្រឹមត្រូវហើយដើរទៅតាមក្រោយតែថារាងតូចដើរយឺតខ្លាំងណាស់ មិនបាច់ចាំប្រាប់ក៏ដឹងថាមកពីអ្វី😹។

«  យ៉ុងតូច! អូនយ៉ាងម៉េចហ្នឹង! ហេតុអ្វីបានជាដើរយឺតម្ល៉េះ? » អង្គម្ចាស់ដើរមករករាងតូច ។

« តើមិនមែនជាកំហុសទ្រង់ទេឬ? » រាងតូចញញឹមមិនចង់និយាយទាំងសង្គ្រឺតធ្មេញ។

« អឹម! » អង្គម្ចាស់មិនបង្អង់យូរចាប់ត្រកងរាងតូចបីយកតែម្ដង រាងតូចដាល់ទ្រូងដែលសម្បូរទៅដោយសាច់ដុំអង្គម្ចាស់ ដឹបៗ តែអង្គម្ចាស់មិនស្គៀបអីបន្តិច ។

« ដាក់ចុះមិនឃើញកូនសិស្សងាកមើលទេហ្ហេស?  » រាងតូចវៃផងក្ដិចផង អង្គម្ចាស់ធ្វើមិនដឹងដើរទៅធ្វើព្រងើយ។

« អង្គម្ចាស់! »

« ស្ងាត់! » អង្គម្ចាស់មានបន្ទូលដោយទឹកមុខឃោរឃៅពោលមួយម៉ាត់ស្ងាត់ជ្រៀប។ រាងតូចនៅស្ងៀមមិននិយាយតអីមួយអោយទ្រង់បីតាមសម្រួលមុខវិញមិនបាច់មើលអោយចង់ជ្រុះមកដីហើយ។

រឿងរជ្ជកាលថ្មីរបស់ម្ចាស់ក្សត្រីកំណាច Where stories live. Discover now