« អឹម! » រាងតូចងក់ក្បាលទាំងញញឹមនិងភ្នែកហូរកាត់ថ្ពាល់ចាប់ដៃអង្គម្ចាស់ដែលអោបនាយនោះ។« ថ្ងៃនេះយើងនិងជូនទៅដើរលេងក្នុងក្រុង! » អង្គម្ចាស់ប្រលែងពីការអោបហើយជូតទឹកភ្នែកអោយរាងតូចហើយអង្អែលក្បាលថ្នមៗ។
« អឹម! » រាងតូចងក់ក្បាលហើយក៏អោបអង្គម្ចាស់វិញ ទ្រង់ជុនក៏អង្អែលខ្នងទ្រង់សម្លឹងមើលទេសភាព។
ពេលល្ងាចចូលមកដល់...
« តោះ! » រាងតូចចេញមកដល់ជាមួយសម្លៀកបំពាក់យ៉ាងឆើតឆាយអង្គម្ចាស់សម្លឹងមើលភ្លឹកបន្តិចក៏នាំគ្នាទៅដើរលេងក្នុងផ្សារ។មកដល់ក្នុងផ្សារធំក្នុងក្រុង....
« បង! » រាងតូចមកដល់ក៏ចង្អុលទៅស្ករតាំងម៉ែដែលគេកំពុងធ្វើដាក់លក់នោះ។
« បានៗ! » អង្គម្ចាស់និងេងតូចក៏ដើរមកតូបអ្នកលក់ហើយទិញបន្ទាប់មកក៏ដើរទៅមុខទៀតមើលគេនិទានរឿងមើលគេរាំដើរទិញនេះទិញនោះយ៉ាងច្រើន អង្គម្ចាស់ទ្រង់ឃើញដូចនេះក៏សប្បាយចិត្តណាស់ដែលដើរពីក្រោយរាងតូចកាន់របស់របបអោយមើលរាល់គ្រប់សកម្មភាពរបស់រាងតូចទ្រង់មើលទៅគឺពិតជារីករាយ។
« បង! » នាយល្អិតងាកមកញញឹមក្ចិបដាក់អង្គម្ចាស់មុនរត់មកជាមួយនំយកមកបញ្ចុកអង្គម្ចាស់ ទ្រង់ទាំងពីរមើលទៅគឺពិតជាមានក្ដីសុខធ្វើអោយខ្ញុំជាអ្នកសរសេរនេះមានការច្រណែននិងចង់មានស្នេហាជាខ្លាំង😂។
« បានហើយៗ! យប់ជ្រៅដែរហើយគួរតែទៅវិញហើយ! » អង្គម្ចាស់អង្អែលថ្ពាល់រាងតូចតែនាយល្អិតមិនទាន់អស់ចិត្តនិងចង់ទៅវិញទេក៏ទម្លាក់ទឹកមុខហើយដើរលេងក្នុងផ្សារទៀតដោយមិនខ្វល់ពីសម្ដីអង្គម្ចាស់។
« អេ! » រាងតូចដើរខុសៗក៏ឃើញមនុស្សពីរនាក់ដូចជាប្រហែលៗក៏ខំប្រឹងមើលពីចំងាយអោយច្បាស់ថាជាអ្នកណាអង្គម្ចាស់ក៏ដើរមកដល់ពីក្រោយរាងតូច នាយល្អិតក៏ចាប់ទាញដៃអង្គម្ចាស់អោយពួនពីក្រោយខ្នងលោបមើលក៏ឃើញថាពីរនាក់នោះគឺយ៉ាវយាននោះឯងគេកំពុងសាសងគ្នាក៌មិនចាញ់ពីអង្គម្ចាស់ប៉ុន្មានដែរ។
ŞİMDİ OKUDUĞUN
រឿងរជ្ជកាលថ្មីរបស់ម្ចាស់ក្សត្រីកំណាច
Tarihi Kurguនៅសល់៣ខែទៀតខ្ញុំនិងត្រូវស្លាប់ហើយ។ អង្គរក្សរបស់ខ្ញុំជាហ្វេនប្រលោមលោកនាយបានណែនាំសៀវភៅមួយក្បាលអោយខ្ញុំអានគ្រាន់កំសាន្តអារម្មណ៍។រឿងមួយនោះមានចំណងជើងថាម្ចាស់ក្សត្រីក្នុងដំណាក់ត្រជាក់ តើវាចៃដន្យទេជីវិតម្ចាស់ក្សត្រីម្នាក់នោះគឺវាស្រដៀងនិងខ្ញុំណាស់ពួកយើងសុទ្...