ក្មេងប្រុសវ័យកណ្ដាលម្នាក់ជាជនជាតិកូរ៉េ មានឈ្មោះពេញថា គីម ថេយ៉ុង បានផ្លាស់ទីលំនៅមករស់នៅប្រទេសចិនប្រហែលជា៤ ៥ឆ្នាំមកហើយ ។ ឆ្នាំនេះដែរនាយមានអាយុ២៣ឆ្នាំហើយ ជាមនុស្សម្នាក់ដែលមានទេពកោសល្យចេះសព្វបែបសព្វយ៉ាង មិនតែប៉ុណ្ណោះនាយតែងតែទទួលបានជ័យលាភីល្អៗ លិខិតសរសើរ រួមទាំងមេដៃមាស មេដៃប្រាក់ជាច្រើនចំពោះការសិក្សានិងការងាររបស់ខ្លួន។ បច្ចុប្បន្នអ្នកកម្លោះម្នាក់នេះជានាយកក្រុមហ៊ុនដ៏ល្បីឈ្មោះលំដាប់ទី២នៅក្នុងប្រទេសចិន។ មនុស្សគ្រប់គ្នាប្រហែលជាច្រណែននឹងកោតសរសើរចំពោះភាពជោគជ័យរបស់ថេយ៉ុងដែលធ្វើអោយគ្រួសារត្រកូលគីមមានមុខមាត់ល្បីល្បាញលំដាប់ប្រទេសបែបនេះហើយមើលទៅ តែគ្រប់យ៉ាងគ្រាន់តែជារូបភាពបំភ័នភ្នែករបស់មហាជនតែប៉ុណ្ណោះ ផ្ទុយទៅវិញនាយមិនដែលបានទទួលការសរសើរពីប៉ារបស់ខ្លួនសូម្បីម្ដងណាឡើយអ្វីដែលនាយទទួលបានមកវិញនោះមានតែពាក្យជេរ ប្រមាថនិងមើលងាយ រឹតតែមិនដែលអោយតម្លៃទៅថេយ៉ុងគ្រប់គ្នាចាប់ទុកថេយ៉ុងដូចជារបស់ដែលគ្មានតម្លៃ អរូបនឹងរបស់ទើសភ្នែករបស់ពួកគេតែប៉ុណ្ណោះ។ រហូតមកដល់ពេលនេះទើបនាយដឹងថាបានជាប៉ារបស់ខ្លួនមិនចូលចិត្តនាយទី១គឺថេយ៉ុងមិនមែនកូនបង្កើត ទី២ដោយសារតែប៉ាថេយ៉ុងស្លាប់ ដំណែងមរតកគួរតែជារបស់គាត់ តែនេះបែរជាមិនមែនរបស់គាត់ បែរទៅជារបស់ថេយ៉ុងទៅវិញ ទី៣ គាត់សូមកោតសរសើរម្ដាយរបស់ថេយ៉ុងតែម្ដង ប្ដីស្លាប់មិនទាន់បានប៉ុន្មានផងក៏យកថេយ៉ុងមកអោយគាត់ចិញ្ចឹមហើយថែមទាំងបោះពាក្យសម្ដីមកទៀតថា ខ្ញុំអស់តួនាទីមើលថែគេហើយព្រោះប៉ារបស់គេស្លាប់បាត់ គេក៏គ្មានន័យអ្វីសម្រាប់ខ្ញុំទៀតដែរ ត្រង់នេះគាត់ហួសចិត្តមិនស្ទើទេ ចុះថេយ៉ុង? ឬតាំងពីដើមរហូតមកសុទ្ធតែជាការសម្ដែង? ចុះហៅពាក្យម្ដាយកូនពេញៗមាត់នោះ តើធ្វើដោយបង្ចំចិត្តមែនទេ ?
រយៈពេល៥ខែចុងក្រោយមកនេះ............
ថេយ៉ុងចេះតែមានអាការៈមិនស្រួលចេះតែ ឈឺក្បាលភាគច្រើននៅពេលព្រឹក ចង្អោរនឹងក្អួត មានបញ្ហារលើសតិអារម្មណ៏ អស់កម្លាំងរាងកាយចុះខ្សោយនិងទ្រុឌទ្រោមខ្លាំង ឧស្សាហ៍សន្លប់នឹងក្អកធ្លាក់ឈាមជាញឹកញាប់។ល។ ក្រោយពីទទួលបានការពិនិត្យពីគ្រូពេទ្យលទ្ធផលចេញមកបញ្ជាក់ថាថេយ៉ុងមានជំងឺមហារីកខួរក្បាលដំណាក់កាលចុងក្រោយអាចមានជីវិតរស់នៅត្រឹមតែ៣ខែទៀតប៉ុណ្ណោះ ។
« ថេយ៉ុង! នេះឯងជិតស្លាប់បែបនេះហើយ! មិនគិតកើតទុក្ខខ្លះទេឬ?ហេតុអ្វីស្ងប់ស្ងាត់បែបនេះ? »លោកគ្រូពេទ្យម្នាក់ដែលអង្គុយជិតគ្រែអ្នកជំងឺនិយាយទាំងទឹកមុខស្រពោធស្រពោនទៅកាន់ថេយ៉ុង។
VOUS LISEZ
រឿងរជ្ជកាលថ្មីរបស់ម្ចាស់ក្សត្រីកំណាច
Fiction Historiqueនៅសល់៣ខែទៀតខ្ញុំនិងត្រូវស្លាប់ហើយ។ អង្គរក្សរបស់ខ្ញុំជាហ្វេនប្រលោមលោកនាយបានណែនាំសៀវភៅមួយក្បាលអោយខ្ញុំអានគ្រាន់កំសាន្តអារម្មណ៍។រឿងមួយនោះមានចំណងជើងថាម្ចាស់ក្សត្រីក្នុងដំណាក់ត្រជាក់ តើវាចៃដន្យទេជីវិតម្ចាស់ក្សត្រីម្នាក់នោះគឺវាស្រដៀងនិងខ្ញុំណាស់ពួកយើងសុទ្...