ភាគទី៣៣

829 87 0
                                    

អុី ចឺចាកចេញដោយទឹកមុខស្មើបំផុតបើតាមមើលគឺមិនពេញចិត្តនិងអ្វីដែលខ្លួនបានស្ដាប់លឺមុននេះទេ។

« ......!  » ទឹកភ្នែកហូរតក់ៗសម្លឹងមើលព្រះចន្ទយ៉ាងក្ដុកក្ដួលមូលហេតុដែលនាងនិយាយថាជិតលែងបានជួបគ្នាទៀតនោះ ដោយសារបិតារបស់នាងបានរៀបចំពិធីភ្ជាប់ពាក្យនាងជាមួយបុត្រានរគជិតខាងឆាប់ៗនេះហើយគឺពេលដែលប្រកួតចប់នេះឯង។ មួយសន្ទុះធំនាងក៏ចុះមកវិញលប់មុខរួចក៏ចូលសម្រាកបាត់ទៅ។ ក្រលេកមកមើលអុីចឺឯណេះវិញក្រោយពីចាកចេញហើយនាយក៏មកកន្លែងស្ងាត់នៅមាត់បឹងអង្គុយបោះដុំថ្មចូលទឹក អារម្មណ៍ហាក់ដូចជាជ្រួលច្របល់អង្គុយភ្លឹកៗ ។

«  ការពិតបែបនេះហេ្ហស៎! ដោយសារតែនាងលួចស្រលាញ់ខ្ញុំ? ហើយក៏ព្យាយាមនៅក្បែរខ្ញុំគ្រប់ពេល! » នាយអង្គុយបោះដុំថ្មចូលទឹកមួយដុំទៀតហើយលើកស្រាដែលកាន់មកជាមួយមកអកផឹក។

« ឆឺស! ខ្ញុំគ្មានថ្ងៃស្រលាញ់នាងទេ!  » នាយពោលទាំងមានមោទនភាព ប៉ុន្តែវាគួរអោយអស់សំណើចបើទោះថ្ងៃមុខឯងស្រលាញ់នាងក៏គ្មានថ្ងៃបានបង្ហាញដាក់នាងដូចគ្នា ក៏ប្រហែលជាហួសពេលនៅពេលដែលឯងចង់សារភាពព្រោះពេលនោះនាងបានក្លាយជាមហេសីរបស់បុត្រានរគផ្សេងបាត់ផងមិនដឹង អោយមានមោទនភាពសិនចុះ។

យប់កាន់តែជ្រៅហើយដែលក្រោយពីអង្គុយគិតត្រមង់ត្រមោចម្នាក់ជាយូរនាយក៏ចូលទៅសម្រាកយកកម្លាំងទុកប្រកួតស្អែក។

ស្អែកឡើង ........

ម៉ោងមិនទាន់ប្រាំមួយផងមានមនុស្សជាច្រើនឡើងភ្នំមកដើម្បីទស្សនាការប្រកួតសិស្សក្នុងបក្សសាលាគុនកំពូលយ៉ាងកុះករមិនដឹងជាក្រោកពីដំណេកចេញដំណើរមកពីនេះតាំងពីម៉ោងប៉ុន្មាន ហើយមនុស្សទាំងនោះមានតែអ្នកភូមិនិងមនុស្សដែលមានឋានៈខ្ពស់ៗមួយចំនួនមកចូលរួមប៉ុណ្ណោះ ព្រោះសិស្សសាលាផ្សេងក៏ត្រូវប្រកួតជំរុះសិស្សក្នុងបក្សដូចគ្នា។

ងាកមកមើលអង្គម្ចាស់និងឈីងយ៉ុងវិញ......

អង្គម្ចាស់ក្រោកតាំងពីម៉ោង៣ ៤ម៉ោងមកអង្គុយលេងក្នុងបង់មុខដំណាក់ទទួលយកអារម្មណ៍ពេលព្រឹកដ៏ស្រស់ស្រាយ ឯរាងតូចវិញនៅផ្ទំចំតឹតចំតូងមិនព្រមក្រោកជាធម្មតាទ្រង់ក្រោកម៉ោង៧ទៅ៧ជាងឯណោះ។

« ក្រោកឡើងក្មេងកំជិល! » អង្គុយក៏ត្រឡប់ចូលដំណាក់វិញមកអង្គុយក្បែររាងតូចកំពុងផ្ទំ។

« ...........!  »

« ក្រោកឡើង!  »

« .............! »

« ហើយអង្កាល់ភ្ញាក់សំណព្វចិត្តបងអើយ!  »

« ..........!  »

« មិនភ្ញាក់ហេ្ហស៎? បានតើ! » អង្គម្ចាស់លើកដៃអាវឡើងយាដៃទះគូថរាងតូចលឺសូរតែផ្លាច់ គូថឡើងរង្គើអស់ហើយ។

« .............!   »

«  បើអូនមិនភ្ញាក់ទៀតបងចាប់អូនអុកទាំងព្រឹកតែម្ដងល្អទេ! លឺគេថាពេលព្រឹកដូចជាអារម្មណ៍ល្អខ្លាំង! » អង្គម្ចាស់បាញ់ក្រសែភ្នែកកំហូច លិចមាត់សម្លឹងទៅមើលគូថតូចតែផ្ទំបែរខ្នងដាក់នោះ អង្គម្ចាស់ចាប់ច្របាច់គូថពឹបៗ វាទន់ៗគួរអោយចង់ញ៉ាំដល់ហើយ សូម្បីតែអ្នកខ្លះក៏ចង់ប៉ះចង់ញ៉ាំដូចជាអង្គម្ចាស់ដែរ តែកុំសូម្បីតែគិតតែប៉ះនិងមិនបានផង មិនចង់ក្សិណក្ស័យជីវិត។

« បើអូនមិនភ្ញាក់ទេ! បង.....! »

វឹប! រាងតូចស្ទុះក្រោកដូចសុបិន្តអាក្រក់.......

« ហឺស! » ក្រោកមកដល់ភ្លាមញីភ្នែកហើយបើកភ្នែកសម្លឹងមើលមុខអង្គម្ចាស់ម៉ក់ៗ។

« ព្រមក្រោកហើយហ្ហេស! លោកម្ចាស់ជីវិតតម្កល់លើត្បូង! »

«  បងរំខានខ្លាំងណាស់! អូនចង់គេងបន្តិចទៀត! »

«  មិនបាន! »រាងតូចពេលមាត់ពេលអង្គម្ចាស់និយាយមុខឃៅហើយចាប់បីយកតែងូចទឹកតែម្ដង និយាយពីមួយថ្ងៃៗផ្អែមល្ហែមដាក់គ្នាឥតល្ហែអាណិតតែសុីង សុីងរបស់ខ្ញុំទេមិនទាន់បានស្គាល់ជាមានអ្នកនៅក្បែរមួយផង ហ៉ើយ! ។

រឿងរជ្ជកាលថ្មីរបស់ម្ចាស់ក្សត្រីកំណាច Donde viven las historias. Descúbrelo ahora