ភាគទី60 61

832 79 21
                                    


       ក្រោយបញ្ចប់កិច្ចសន្ទនាចប់ក៏វិលត្រឡប់មកសម្ងំដេកក្នុងផ្ទះធម្មតាវិញ។ ស្អែកឡើង... 

          « ឈីងយ៉ុង! » នាយកម្លោះអង្គុយមើលនាយល្អិតដកបន្លែ។

          « បាទ! » នាយតបហើយក៏មិនបានសម្លឹងមើលមុខដែរក៏ញាប់ដៃញាប់ជើងអាលនិងបានយកទៅផ្សារទៅលក់ទិញរបស់របរខ្លះ។

          « ឯងទៅរស់នៅជាមួយយើងទេ! ផ្ទះយើងធំណាស់ណា! ឯងនិងពុកម៉ែមិនពិបាបអង្គុយហាលក្ដៅយ៉ាងនេះ! មានបាយម្ហូបឆ្ងាញ់ៗមានអ្នកបម្រើបំរើឆ្វេងស្ដាំ និងសម្លៀកបំពាក់ថ្មីៗទៀតផង!  » នាយនិយាយរៀបរាប់ពីសេចក្តីសុខផ្ទះរបស់ខ្លួនប្រាប់ទាំងដែលធាតុពិតគឺព្រះរាជវាំង។

          « មិនអីទេ!ខ្ញុំរស់បែបនេះមករហូតហើយខ្ញុំក៏ពេញចិត្តខ្ញុំមិនចង់បានអីទៀតនោះទេ! » រាងតូចបដិសេធហើយតបទាំងញញឹម។

          « ប៉ុន្តែយើងចង់អោយឯងទៅរស់នៅជាមួយ....!  »នាយកម្លោះនៅតែព្យាយាមនិយាយបញ្ចុះបញ្ចូលអោយនាយល្អិតទៅនៅជាមួយខ្លួន រាងតូចក៏និយាយកាត់។

          « អីយ៉ាថាមិនអីទេ! ពុកនិងម៉ែគាត់មិនចូលចិត្តរស់នៅក្នុងរាជធានីទេទើបគាត់មករស់នៅទីនេះបើបងនិយាយរឿងនេះអោយគាត់ទៅនៅជាមួយគាត់ខឹងបងមិនខាន! បើមិនជឿសាកទៅ!  » នាយនិយាយទាំងបូញមាត់ទៅពុកម៉ែដែលអង្គុយនៅក្រោមម្លប់ឈើ។ សួងហ្វឹងក៏មិនមាត់ក៏សម្លឹងមើលតាយាយប៉ុន្តែទឹកមុខស្មើហាក់ដូចជាយ៉ាងម៉េចក៏មិនដឹង។

          « អឹម! » នាយក៏តបយ៉ាងកំសត់វិញដោយក្រសែភ្នែកនៅតែសម្លឹងទៅមើលលោកតានិងលោកយាយមួយសន្ទុះក្រោយមក...

          « អា៎! រួចហើយ! » នាយល្អិតក្រោកឈរអែនខ្នងពត់ខ្លួនចុះឡើងៗអោយយឺតសសៃរសសូងរាងកាយ។ បន្លែពេញហៀរកញ្ច្រែងទាំងពីរនាយក៏យកខ្សែរចងដាក់លើអំរែរែកហើយងាកមកនិយាយជាមួយសួងហ្វឹង។

          « បងប្រុសជួយមើលពុកនិងម៉ែខ្ញុំផង! ខ្ញុំទៅផ្សារយកបន្លែទៅលក់ទិញរបស់ប្រើនិងគ្រឿងទេសរួចហើយខ្ញុំនិងប្រញាប់ត្រឡប់មកវិញ! កុំអោយម៉ែចូលចង្ក្រានអោយសោះណាប្រយ័ត្នថ្ងៃត្រង់បានឆីអំបិល! ខ្ញុំត្រឡប់មកវិញខ្ញុំធ្វើបាយធ្វើម្ហូបអោយពុកម៉ែនិងបងពិសារ! » នាយផ្ដែផ្ដាំសួងហ្វឹងហើយនិយាយពីលោកយាយគាត់ចាស់ហើយធ្វើបាយធ្វើម្ហូបក៏ហូបមិនកើតដែរទើបនាយយ៉ុងប្រាប់ថាកុំអោយលោកយាយចូលចង្ក្រានធ្វើបាយធ្វើម្ហូបទុកចាំពេលខ្លួនត្រឡប់មកវិញជាអ្នកធ្វើ។

រឿងរជ្ជកាលថ្មីរបស់ម្ចាស់ក្សត្រីកំណាច Where stories live. Discover now