« នាង! នាងជាអ្នកណា? ហើយទីនេះជាកន្លែងណា?សម្លេងខ្ញុំ? »រាងតូចរុញនាងចេញ ស្ទាបមុខស្ទាបមាត់ ស្ទាបសព្វរាងកាយ នៅតែមិនទាន់អស់ចិត្ត រត់ទៅរកកញ្ចក់ឆ្លុះទៀត នេះមុខរបស់ខ្លួនដដែលទេ ប៉ុន្តែគឺស្រស់ជាងមុនឆ្ងាយណាស់ ទ្រង់ក៏ចេញមកខាងក្រៅមើលហើយសួរអ្នកបម្រើនោះថា...
« ខ្ញុំឈ្មោះអី?»នាយល្អិតសួរទាំងចម្ងល់។
« រាជទានទោសអោយខ្ញុំម្ចាស់ផង អ្នកបម្រើតូចទាបដូចខ្ញុំម្ចាស់គ្មានសិទ្ធិហៅព្រះនាមរបស់ទ្រង់ទេ! »នាងលុតជង្គង់ក្បាលក្រាបដ៏ដី។
« បើខ្ញុំអោយនិយាយអ្នកណាថានាងគ្មានសិទ្ធិ ឆាប់ឡើង! »រាងតូចពោលទាំងខឹងបន្តិច។
« ទ្រង់មានព្រះនាមថា សៀន ឈីញយ៉ុង!!»នាងនិយាយទាំងចិត្តមិនចង់។
« អឹម!បានហើយទៅធ្វើការងារនាងចុះ!»រាងតូចពោលដោយទឹកមុខពិបាកមើល។
« ក្រាបទូល! ថ្វាយបង្គំលា! ខ្ញុំម្ចាស់និងទៅចម្អិនក្រយាថ្វាយទ្រង់សិន!!»
ក្រោយអ្នកបម្រើចេញផុតរាងតូចសម្រូតខ្លួនអង្គុយចុះម្បែរជញ្ជាំងទឹកមុខប្រែជាសោកសៅបន្តិចនឹកគិតពីពាក្យឪពុក មួយសន្ទុះក្រោយមកនាយលើកដៃទាំងពីរទះថ្ពាល់ខ្លួនឯងតិចហើយពោលក្នុងចិត្តថា
« ហ្ហើយយ! ចាប់ពីពេលនេះតទៅខ្ញុំគឺជាមនុស្សថ្មីនិងមិនអោយអ្នកណាមកជាន់ឈ្លីបានទៀតឡើយ!»នាយនិយាយយ៉ាងមុតមាំ។
« ប៉ុន្តែឥឡូវដូចចង់ខ្យល់ចាប់ ហិ ហិ អត់ស្រួលខ្លួន! »រាងតូចនិយាយត្អូញត្អែរដើរទៅឈរមុខកញ្ចក់ម្ដងទៀតហើយសញ្ជឹងគិត ស្រាប់តែនឹកឃើញឈ្មោះអ្នកបម្រើម្នាក់នោះ គឺជាឈ្មោះអ្នកបម្រើរបស់ម្ចាស់ក្សត្រីក្នុងរឿងប្រលោមលោកដែលនាយបានអានមួយក្បាលមុនស្លាប់នោះ ។នាយស្លុតអារម្មណ៍ពឹប។
« អើយ!ម៉េចក៏ម៉េចទៅឥឡូវសម្រាកសិនក្រោកឡើងចាំគិតទៀត!»នាយបិទភ្នែកហើយត្អូញត្អែរបន្ត។
« ឈឺពេញខ្លួន អស់កម្លាំងណាស់ អាៗៗ! ងងុយ »រាងតូចដើរត្រុកៗទៅទម្លាក់ខ្លួនមួយទំហឹងនៅលើគ្រែសម្រាប់តែ.......
BINABASA MO ANG
រឿងរជ្ជកាលថ្មីរបស់ម្ចាស់ក្សត្រីកំណាច
Historical Fictionនៅសល់៣ខែទៀតខ្ញុំនិងត្រូវស្លាប់ហើយ។ អង្គរក្សរបស់ខ្ញុំជាហ្វេនប្រលោមលោកនាយបានណែនាំសៀវភៅមួយក្បាលអោយខ្ញុំអានគ្រាន់កំសាន្តអារម្មណ៍។រឿងមួយនោះមានចំណងជើងថាម្ចាស់ក្សត្រីក្នុងដំណាក់ត្រជាក់ តើវាចៃដន្យទេជីវិតម្ចាស់ក្សត្រីម្នាក់នោះគឺវាស្រដៀងនិងខ្ញុំណាស់ពួកយើងសុទ្...