ភាគទី៣

1.5K 121 0
                                    

          « លោកប្រុសមិនអាចអានយូរពេកទេណាអាចនឹងប៉ះពាល់សុខភាព! »នាងដើរទៅបិទបង្អួចទម្លាក់វាំងនន។

          « បាទ! អ្នកគ្រូពេទ្យជួយប្រាប់លោកដុកទ័រផងជួយខលប្រាប់ជំនួយការខ្ញុំផង អោយពួកគេទិញនំទន់ៗផ្អែមតិចៗ មកផ្ញើផង! »ថេយ៉ុងងើបមុខនិយាយទាំងញញឹម អ្នកគ្រូពេទ្យក៏ញញឹមតបវិញងក់ក្បាលហើយធ្វើតាមអ្វីដែលថេយ៉ុងផ្ដាំ សៀ ឆឺគ្រាន់តែលឺតាមទូរស័ព្ទមកដូច្នេះក៏រត់មកប្រាប់កញ្ញាលេខាភ្លាមនាងទុកការងារមួយអន្លើរសិនរួច អ្នកទាំងពីរក៏ចេញឡានមកទាំងមេឃភ្លៀងខ្លាំងទិញរបស់ដែលចៅហ្វាយចង់ញាំ នាយជិះតិចៗព្រោះថ្នាល់វារាងរអិលហើយមេឃភ្លៀងខ្លាំងពិបាកមើលផ្លូវផង ស្រាប់តែក្រឡេកឃើញដេយ៉ុងនៅក្នុងហាងកាហ្វេកំពុងទិញកាហ្វេនឹងញុាំខេក នាយងាកមកប្រាប់កញ្ញាលេខា នាងក៏ប្រាប់អោយចូលទៅយកដេយ៉ុងតែម្ដង ។

          «  អ្នកប្រុសតូច! »កញ្ញាលេខាចុះពីលើឡានកាន់ឆ័ត្រទទូលបើកទ្វារចូលក្នុងហាងហៅ។

          « អៅ! បងស្រីបងមកទិញអីញ៉ាំមែនទេ? បងចង់ញុាំអីកម៉្មង់ទៅចាំខ្ញុំជាអ្នកចេញលុយអោយណា!  »ដេយ៉ុងក៏ហៅបុគ្គលិកម្នាក់មក

          « ចឹងបងស្រីសុំកាហ្វេទឹកដោះគោស្រស់ទឹកកកមួយកែវនឹង កាហ្វេខ្មៅក្ដៅអ៊ុនៗអត់ដាក់ទឹកកកមួយកែវផងយកអោយ សៀឆឺ!» នាងនិយាយទៅកាន់បុគ្គលិក។

          « អ្នកទាំងពីរនាំគ្នាទៅដេតមែនទេ? »ដេយ៉ុងនិយាយបែបកំប្លែងដោយស្នាមញញឹមចម្លែក។

          « អត់ទេៗ! គឺចៅហ្វាយចង់ញុាំនំទន់ៗពួកខ្ញុំក៏នាំគ្នាមកទិញយកជូនចៅហ្វាយ! »

          « អា!  ខ្ញុំស្គាល់ហាងលក់នំមួយបងប្រុសធំឧស្សាហ៍នាំខ្ញុំទៅទិញណាស់ គាត់ចូលចិត្តនំរសជាតិផ្អែមតិចៗញុាំជាមួយទឹកដោះគោក្ដៅ! ចឹងខ្ញុំទៅដែរអាលនិងបានទិញរបស់ខ្លះទៅផ្ញើបងធំផង! និយាយអញ្ចឹងបងប្រុសធូរច្រើនហើយមែនទេ?! »ដេយ៉ុងគ្រាន់តែលឺដូច្នេះក៏ឈប់ញ៉ាំលើកភេសជ្ជ:មកផឹក។

         «បើតាមសម្ដីសៀឆឺ ចៅហ្វាយធូរខ្លះហើយ!'១»

         « អ្នកនាង! »នាងជាបុគ្គលិកលើភេសជ្ជះហុចមកអោយ។

រឿងរជ្ជកាលថ្មីរបស់ម្ចាស់ក្សត្រីកំណាច Donde viven las historias. Descúbrelo ahora