«នែ៎! ចេញទៅខ្ញុំមិនមែនគ្រូពេទ្យ!»រាងតូចព្យាយាមរុញអង្គម្ចាស់ចេញ។
« អឺ!អឺណាស់!»រាងក្រាស់ក្រាញននាលថ្ងូចថ្ងូរថាឈឺខ្លាំងណាស់ជាពិសេសនៅត្រង់បេះដូង ចុកចាប់ពេកក្រៃ។
« ពុំនោះទេចាំខ្ញុំទៅហៅអង្គរបស់លោកមកជួយ!»
« ពិបាកក្នុងខ្លួនណាស់!»ទ្រង់នៅតែពោលមិនឈប់ពីភាពឈឺចាប់រាងកាយរបស់ទ្រង់ចាប់ផ្ដើមមានកំណកដុំទឹកកកតូចជាច្រើនចេញមក បបូរមាត់កាន់តែស្លេកស្លាំង មិនមែនទ្រង់មិនប្រើកម្លាំងធាតុរបស់ខ្លួនដើម្បីទប់ស្កាត់ទេតែវាបានត្រឹមតែរយះពេលខ្លី។ មុននេះបន្តិច...
«យ៉ាងម៉េចហើយកិច្ចការដែលយើងអោយពួកឯងធ្វើនោះជោគជ័យហើយឬនៅ? »បុរសពាក់អាវក្រៅខ្លួនបិតមុខជិតដោយប្រើរបាំងមុខឃើញតែប្រឡង់ភ្នែក។
« ជោគជ័យហើយក្រាបទូល! មនុស្សដែល ព្រឹទ្ធចារ្យលូបញ្ចូលទៅសម្លាប់ស្ដេចចម្បាំងប្រាប់មកថាពេលនេះ សម្ដេចជុងត្រូវពិសទឹកកកហើយ មិនផុតពីស្អែកទេទ្រង់នឹងសោយទិវង្គតបើសិនជាបន្សាបពិសមិនទាន់!»
«ចង្រៃយោ! ចុះបើគេរកថ្នាំបន្សាបបាននោះ! គេនិងរកជនដែលធ្វើឃាតគេហើយសម្លាប់ចោលមិនខាន! »បុរសម្នាក់នោះដោះរបាំងមុខចេញចាប់ក្របួចក៎អាវកូនចៅម្នាក់នោះ ហើយម្នាក់នោះគឺស្ដេចនៃនគរលី សួងហ្វឹងនេះឯង។
« ព្រះ! ព្រះអង្គ! ត្រជាក់ចិត្តសិនក្រាបទូល! ថ្នាំបន្សាបមិនដែលមាននរណាម្នាក់រកឃើញទេអ្នកដែលត្រូវពិសទឹកកកមួយរយលើមួយហើយដែលគ្មានជីវិតរស់ ព្រះអង្គកុំព្រួយព្រះទ័យអីក្រាបទូល!»
« ពិតមែនហ្ហេស! ហាស៎ៗៗ ទីបំផុតៗអាចង្រៃនោះវាជិតងាប់ហើយ»សួងហ្វឹងសប្បាយចិត្តគ្មានអ្វីប្រៀបផ្ទឹមបានព្រោះឃើញមនុស្សដែលខ្លួនស្អប់និងស្លាប់ឆាប់ៗនេះ។
« ចូលរួមត្រេកអរផងព្រះអង្គ! »គេអោនគោរពក៏សប្បាយចិត្តតាមម្ចាស់ដូចគ្នាដែរ។
« និយាយមកថ្នាំបន្សល់នោះជាអ្វី? »
« មនុស្សដែលឈាមរបស់រាជវង្សហង្សក្រាបទូល! ប៉ុន្តែគឺបានបាត់ស្រមោលជាច្រើនទសវត្សហើយក្រាបទូលដោយសារតែអធិរាជនីក្នុងកាលនោះល្មើសច្បាប់ លួចមានទំនាក់ទំនងស្នេហាជាមួយស្ដេចបិសាច តាំងពីលឺដំណឹងនេះមកនរគហង្សទេពក៏បាត់ស្រមោលពីផែនដីគ្មាននរណារកឃើញដានឡើងក្រាបទូល ដូច្នេះសូមទ្រង់ទុកព្រះទ័យចុះ ស្អែកនិងមានដំណឹងល្អជាក់ជាមិនខាន!»
ESTÁS LEYENDO
រឿងរជ្ជកាលថ្មីរបស់ម្ចាស់ក្សត្រីកំណាច
Ficción históricaនៅសល់៣ខែទៀតខ្ញុំនិងត្រូវស្លាប់ហើយ។ អង្គរក្សរបស់ខ្ញុំជាហ្វេនប្រលោមលោកនាយបានណែនាំសៀវភៅមួយក្បាលអោយខ្ញុំអានគ្រាន់កំសាន្តអារម្មណ៍។រឿងមួយនោះមានចំណងជើងថាម្ចាស់ក្សត្រីក្នុងដំណាក់ត្រជាក់ តើវាចៃដន្យទេជីវិតម្ចាស់ក្សត្រីម្នាក់នោះគឺវាស្រដៀងនិងខ្ញុំណាស់ពួកយើងសុទ្...