រាងតូចមុខឡើងក្រហមខឹងស្ទើរតែចេញផ្សែងទៅហើយ។
« អ្នក! អ្នកម្នាងមិនអាចធ្វើកាយវិការបែបនេះបានទេក្រាបទូល! »សុីង សុីងនិយាយទាំងចាប់ជើងរាងតូច។ថេយ៉ុងក្នុងចិត្ត។
« សម័យបុរាណអីក៏យ៉ាប់យ៉ឺនខ្លាំងម្ល៉េះ! ស្អីតិចក៏សង្រួមឥរិយាបថៗ សង្រួមខ្មោចយោស្អីយ៉ាងនេះ! សុីក៏សង្រួម ដេកក៏សម្រួល ដើរក៏សង្រួម និយាយស្ដីក៏សង្រួម ធុញណាស់លោកអើយ! អ្នកណាទៅខ្វល់! ចង់ធ្វើស្អីក៏បានស្រេចលើក្បាលវ៉ាល់ខ្ញុំ! ឆឺស! »ថេយ៉ុងគិតក្នុងចិត្តក៏ពិតមែនតែមិនបាច់មើលទឹកមុខទេ បញ្ជាក់ច្បាស់ៗណាស់ សុីង សុីងមិននិយាយអ្វីនោះ ព្រោះម្ចាស់ក្សត្រីពេលនេះមិនដូចជាម្ចាស់ក្សត្រីទន់ខ្សោយពីមុនឡើង។
« ណ្ហើយចុះ! ចាប់ពីថ្ងៃហ្នឹងទៅមិនអោយអ្នកណាចេញចូលដំណាក់យើងរញ៉េរញ៉ៃឡើងបើហ៊ានតែមិនស្ដាប់បង្គាប់ សម្លាប់ចោល!ជាពិសេសមនុស្សដែលមកពីដំណាក់ស្នំអស់នោះ! »រាងតូចពោលរួចក៏ត្រឡប់មកដំណាក់ជាមួយសុីងសុីងវិញ គឺមិនមែនមកដំណាក់ពិសេសទេ នាយត្រឡប់មករស់នៅក្នុងដំណាក់ត្រជាក់។ ស្អែកឡើង......
« សុីង សុីង ឆាប់ទៅរកមនុស្សមកជួសជុលដំណាក់នេះឡើងវិញ ហើយរៀបចំទីធ្លាអោយស្អាតផង!»
« ក្រាបទូល ប៉ុន្តែអ្នកម្នាង.....!»
« កុំនិយាយច្រើន ឋានៈយើងជាម្ចាស់ក្សត្រីទៅហើយ គ្មានអំណាចបញ្ជាពួកមនុស្សទាំងនោះមិនបានហ្ហេ!»ថេយ៉ុងនិយាយមុខមាំ សុីង សុីង អោនគោរពរួចក៏ចាកចេញទៅ។ កន្លងទៅផុត៥យាមទៅហើយនៅទាន់ឃើញសុីង សុីងត្រឡប់មកវិញ រាងតូចក៏ផ្លាស់ប្តូរសម្លៀកបំពាក់ជាមនុស្សធម្មតារួចចេញពីដំណាក់ទៅតាមរក។
« ហិ ហិ! » សម្លេងយំខ្សឹកខ្សួលពោរពេញទៅដោយការឈឺចាប់។
« សុីងៗ នាងយ៉ាងម៉េចហើយ! »ថេយ៉ុងមកដល់ចាប់មុខនាងឡើង។
« ខ្ញុំម្ចាស់សុំរាជទានទោស! ដោយសារខ្ញុំម្ចាស់រកមនុស្សក្នុងវាំងមិនបាន ទើបចេញមករកនៅខាងក្រៅវាំងតែគ្មាននរណាព្រមទៅឡើង! »
« អ្នកណាធ្វើបាននាង?ប្រាប់យើងភ្លាម? »ថេយ៉ុងនិយាយទាំងទឹកមុខស្មើរត្រជាក់។
« គឺមនុស្សនៅក្នុងគ្រួសារត្រកូល ថុង! »
« នាំយើងទៅ! »
« ប៉ុន្តែ...! »
« ឆាប់ឡើង! »
« ចាស! » នាងនាំថេយ៉ុងទៅដល់មុខផ្ទះគ្រួសារត្រកូលថុង។
« អ្នកណាប៉ះអ្នកបម្រើរបស់យើង! »
« ឯងជាអ្នកណា! ហ៊ានម្លេះមកឈរស្រែកឡូឡានៅមុខផ្ទះលោកម្ចាស់បែបនេះ ឆាប់ចេញទៅបើមិនចង់ងាប់ទេនោះ!» អ្នកយាម២នាក់ឈរចំអកឡកលើយ។
« ល្អ! » រាងតូចកាច់ក ពត់ដៃ ហក់ទៅធាក់ពួកគេម្នាក់មួយជើងប៉ើងបុកទ្វារទម្លុះចូលក្នុងផ្ទះ។
« សុីង សុីងឯងចង្អុលទៅមើលអាមួយណាដែលហ៊ានប៉ះពាល់ឯងនោះ!»
« នោះហើយក្រាបទូល! »នាងអោនមុខចុះ លើកដៃចង្អុល។នាងចង្អុលទៅបុរសម្នាក់ដែលមានឯកសណ្ឋានមានតម្លៃជាងគេ។
« យ៉ាងម៉េច! ឬនាងមិនទាន់អោយយើងធ្វើបាបអស់ចិត្ត! ហាស៎ៗហា៎ នៅមានមុខនាំមនុស្សឆ្កួតមកវាយមនុស្សរបស់យើងហើយនៅហ៊ានស្រែកឡូឡាទៀត!» គេជាអ្នកប្រុសគ្រួសារត្រកូលថុង។
« ក្អែងក្អាងពេកហើយ មើលទៅគួរតែផ្ដល់មេរៀនខ្លះដល់ពួកឯងទើបបាន! »ក្រសែភ្នែកឡើងក្រហមខ្លួនប្រាណសាយភាយកម្លាំងធាតុពណ៌មាស អំណាចនៃការដាំដុះកម្រិតកំពូលគាប់សង្កត់ពួកគេ ធ្វើអោយពួកគេដកដង្ហើមមិនរួច គាំងត្រឹងនៅមួយនៅកន្លែង។
« អ្នកណាហ៊ានមករញ៉ែរញ៉ៃផ្ទះរបស់យើងមិនដឹងថាយើងជាអ្នកណាទេហ្ហេសស! » មេដឹកនាំរបស់គ្រួសារថុងបានមកដល់ អ្នកណាទៅដឹង ការពិតម្នាក់នោះគឺជាលោកឧបរាជហ្នឹងឯង មិនឆ្ងល់ទេថាហេតុអ្វីបានជាមនុស្សនៅក្នុងគ្រួសារនេះ ទាំងមេទាំងកូនចៅក្អែងក្អាងយ៉ាងនេះ។
« អូរ! លោកឧបរាជ! លោកណែនាំប្រៀនប្រដៅកូនរបស់លោកបានល្អណាស់ណ៎! »
YOU ARE READING
រឿងរជ្ជកាលថ្មីរបស់ម្ចាស់ក្សត្រីកំណាច
Historical Fictionនៅសល់៣ខែទៀតខ្ញុំនិងត្រូវស្លាប់ហើយ។ អង្គរក្សរបស់ខ្ញុំជាហ្វេនប្រលោមលោកនាយបានណែនាំសៀវភៅមួយក្បាលអោយខ្ញុំអានគ្រាន់កំសាន្តអារម្មណ៍។រឿងមួយនោះមានចំណងជើងថាម្ចាស់ក្សត្រីក្នុងដំណាក់ត្រជាក់ តើវាចៃដន្យទេជីវិតម្ចាស់ក្សត្រីម្នាក់នោះគឺវាស្រដៀងនិងខ្ញុំណាស់ពួកយើងសុទ្...