បន្ទាប់ពីស្ដាប់បន្ទូលអង្គម្ចាស់រួចធ្វើអោយសួង ហ្វឹង លេបទឹកមាត់ក្អឹកបញ្ជារអាមាត្យនិងភិលាងទៅមើលថែម្ចាស់ក្សត្រី ព្រោះដឹងរួចហើយលទ្ធផលដែលប្រឆាំងនឹងស្ដេចមានតែវិនាសតែប៉ុណ្ណោះ។
ដំណាក់ពិសេស
រយៈពីរថ្ងៃក្រោយមកអ្នកម្នាងបានធូរស្បើយច្រើនជាងមុន តែស្នាមជាំលើរាងកាយមិនទាន់បាត់នោះទេ មិនតែប៉ុណ្ណោះអង្គម្ចាស់ក៏ឧស្សាហ៍មកសួរសុខទុក្ខផងដែរ។
« ម្ចាស់ក្សត្រីយ៉ាងម៉េចទៅហើយ! »ទ្រង់អង្គុយក្រេបទឹកតែបន្តិចៗសម្លឹងមើលពីចំងាយ។ថេយ៉ុងទើបតែដឹងខ្លួនមិនស្គាល់អ្នកណាជាអ្នកណា ទាំងដំណាក់នឹងមនុស្សជុំវិញខ្លួន ទ្រង់គ្រាន់តែក្រឡែកមើលទៅអង្គម្ចាស់បន្តិចរួចក៏ងាកមកនិយាយជាមួយសុីង សុីងវិញ។
« អ្នកណាគេហ្នឹង! សុីង សុីង! » ព្យាយាមក្រោកអង្គុយផ្អែកខ្នងនឹងគ្រែ។
« ទ្រង់ជាស្ដេចចម្បាំងនៃនគរឈីង ពរម្ចាស់! »
« អូរ!ហាស៎!»រាងតូចពោលដូចមិនខ្វល់តែស្រាប់តែស្រងាំកាំង ធ្វើអោយអង្គម្ចាស់សម្លឹងមើលទ្រង់មិនដកភ្នែក។
« គឺ! អឺអឺ!»ថេយ៉ុងនិយាយរដាក់រដុបរួចក៏ព្យាយាមចុះពីគ្រែទៅក្រាបសំពះអង្គុម្ចាស់។
« ខ្ញុំម្ចាស់មានភ្នែក ឥតប្រស្រី មិនស្គាល់អង្គម្ចាស់ លើកលែងអោយខ្ញុំម្ចាស់ផង!»ថេយ៉ុងនិយាយទាំងភ័យ ដឹងទេថាអង្គម្ចាស់ម្នាក់ហ្នឹងដែលនាយអានក្នុងសៀវភៅមុននឹងស្លាប់បន្ទាប់ពីមកទីនេះនោះ ហើយបានធ្វើទារុណកម្មយ៉ាងសាហាវព្រៃផ្សៃបំផុតដល់ម្ចាស់រាងកាយមួយនេះក្នុងរយៈពេលមួយអាទិត្យ ធ្វើអោយជីវិតនាយស្ថិតនៅមាត់ឋាននរកនោះឯង។ ការងារដែលថេយ៉ុងអាចរក្សាជីវិតបានយូរអង្វេងគឺ គេចពីប្រុសម្នាក់នេះ ធ្វើជាមនុស្សខ្លាំងពូកែ ដើម្បីបំផ្លាញពិភពលោកមួយ ក្លាយជាក្សត្រិយ៍ដែលមានអំណាច។
« មិនបាច់គួរសមដល់ថ្នាក់នេះទេ អ្នកម្នាង! គឺដោយសារទ្រង់ហ្នឹងហើយទើបយើងខាតពេលវេលាបែបនេះ ល្ងាចពិធីជប់លៀងនិងប្រារព្ធឡើង! កុំភ្លេចចូលរួមផង ក្រែងលោយើងទ្រាំមិនបានធ្វើអោយទីនេះក្លាយជាទីបញ្ចុះសពមនុស្សរាប់ពាន់ទៅ!! »ថេយ៉ុងខួរក្បាលពោរពេញដោយសំណួរ។ សុីង សុីង ក៏ខ្សឹបប្រាប់ អង្គម្ចាស់ក៏យាងចេញពីដំណាក់ជាមួយអង្គរក្ស ស្រាប់តែថេយ៉ុងខឹងតែម្ដង។
YOU ARE READING
រឿងរជ្ជកាលថ្មីរបស់ម្ចាស់ក្សត្រីកំណាច
Historical Fictionនៅសល់៣ខែទៀតខ្ញុំនិងត្រូវស្លាប់ហើយ។ អង្គរក្សរបស់ខ្ញុំជាហ្វេនប្រលោមលោកនាយបានណែនាំសៀវភៅមួយក្បាលអោយខ្ញុំអានគ្រាន់កំសាន្តអារម្មណ៍។រឿងមួយនោះមានចំណងជើងថាម្ចាស់ក្សត្រីក្នុងដំណាក់ត្រជាក់ តើវាចៃដន្យទេជីវិតម្ចាស់ក្សត្រីម្នាក់នោះគឺវាស្រដៀងនិងខ្ញុំណាស់ពួកយើងសុទ្...