ភាគទី១៥

1.4K 110 0
                                    

          «  បរិសុទ្ធ!ចឹងយើងជាមនុស្សដំបូងរបស់គេ! ហើយគេគឺជារបស់យើង? ត្រូវហើយ! ចឹងខ្ញុំជាគូរស្នេហ៍របស់គេ!» អង្គម្ចាស់ក្រោយពីគិតយល់ខ្លះហើយក៏យករកថេយ៉ុង។

          «  សុីងៗទៅជាមួយយើងទេ?!»រាងតូចបបួលទៀតហើយ តិចទៅនេះតិចទៅនោះ មួយថ្ងៃៗមែនដែលនៅស្ងៀមសោះ រប៉ិលរប៉ូចដូចសត្វអញ្ចឹង ស៊ីងៗឯណោះគ្នាចង់ងាប់អស់ទាញគ្នាម្ដងៗចង់ផ្កាប់មុខ។

          «  អូយយ! អ្នកម្នាងបណ្ដូលចិត្តខ្ញុំម្ចាស់អើយ! ទ្រង់គង់នៅក្នុងរាជដំណាក់អោយបាន២ ៣ថ្ងៃមិនទេឬយ៉ាងម៉េច! ខ្ញុំម្ចាស់ឡើងចង់គាំងបេះដូងម្ដងៗហើយពេលទ្រង់ទាញខ្ញុំទៅដើរលេងម្ដងៗ អាទាញនិងមិនសូវអីប៉ុន្មានទេ ណាស់តែគ្នាកំពុងតែឈរសុខៗចាប់កអាវគ្នាហោះនិងតើ! អ្នកម្នាងអើយលើកក្រោយកុំធ្វើអញ្ចឹងទៀតបានអត់! ខ្ញុំសុំ!»សុីងៗស្រីតូចរៀបរាប់យ៉ាងវែងឆ្ងាយ ស្រាប់តែធ្វើអោយថេយ៉ុងនឹកដល់ដេយ៉ុងជាប្អូនរបស់ខ្លួនដែលតែងតែនិយាយច្រើនៗបែបនេះដាក់នាយ ធ្វើអោយនាយសើចសប្បាយ ទឹកមុខរីករាយរបស់ទ្រង់រសាតបន្តិច ។

          «  អ្នកម្នាងខឹងខ្ញុំម្ចាស់មែនទេ? សូមរាជទានទោសអោយខ្ញុំម្ចាស់ផង! ខ្ញុំម្ចាស់មិនមាត់ច្រើនទៀតទេ!»នាងទះមាត់ខ្លួនឯងហើយអោនក្រាបនិងដីសុំទោស។

          « មិនអីទេ! យើងគ្រាន់តែតែនឹកមនុស្សម្នាក់ដែលធ្លាប់ស្និទ្ធស្នាលខ្លាំងបំផុតតែប៉ុណ្ណោះ! ឯងដូចគេអញ្ចឹងនិយាយច្រើន! កំហុសតិចតួចក៏ខ្លាចយើងខឹង! ខ្លាចយើងស្ដីបន្ទោស! តែពួកយើងលែងបានជួបគ្នាទៀតហើយ! គឺជារៀងរហូតទៀតផង! »ថេយ៉ុងទឹកភ្នែកហូរកាត់ថ្ពាល់នឹកប្អូនប្រុសទោះមិនមែនបងប្អូនបង្កើតតែពួកគេទាំងពីរនាក់ស្រលាញ់គ្នាខ្លាំងណាស់។

          «  មិនអីទេ! ក្រោកឡើងមក! ក្មេងល្ងង់នេះ!»នាយចាប់នាងអោយងើបឈរឡើង។

         «  អរព្រះគុណអ្នកម្នាង! »នាងអោនគោរព។

         « អ្នកម្នាងខ្ញុំម្ចាស់មានមន្ទិលក្នុងចិត្ត! តាំងពីថ្ងៃដែលទ្រង់ត្រូវរបួសធ្ងន់ហើយដឹងព្រះកាយមក ទ្រង់ចម្លែកខ្លាំងណាស់! អូយ! ខ្ញុំម្ចាស់និយាយច្រើនទៀតហើយ! »នាងដឹងកំហុសពេលនាងនិយាយច្រើនម្ដងទៀត។

រឿងរជ្ជកាលថ្មីរបស់ម្ចាស់ក្សត្រីកំណាច Où les histoires vivent. Découvrez maintenant