« បុត្រមិនព្រមជាដាច់ខាត់! » ទ្រង់ចូលមកដល់និយាយសង្កត់ពាក្យមួយឃ្លាៗ។
« អ្នកណាអោយទ្រង់ចូលមក! នេះជារឿងរបស់យើងត្រូវដោះស្រាយមិនមែនជារឿងរបស់ទ្រង់ទេ! ឆាប់ចេញពីនេះភ្លាម! » ព្រះអង្គពិតជាខ្ញាល់ខ្លាំងណាស់ ព្រះបុត្រាទី៨ ក្នុងចំណោមបុត្រទាំងអស់គឺជាមនុស្សរឹងជាងគេ ។
« បុត្រមិនយាងទៅវិញទេ បើសិនបិតាមិនព្រមរៀបអភិសេកសៀវមុីជាមួយទូលបង្គំ! »
« ព្រហើន.....! សេនាទៅណាអស់ហើយឆាប់អូសទ្រង់ចេញភ្លាម! » ទ្រង់ស្រែករួចសេនា២នាក់ក៏ចូលមកចាប់គ្រៀកដៃគ្រាន់តែគ្រវាសជាយអាវពួកគេក៏ខ្ទៀតបាត់ទៅហើយ។ យ៉ាវមិនមាត់នោះទេចាំមើលបិតារបស់គេចាប់ការយ៉ាងម៉េច។
ផាំង! ព្រះអង្គទះតុក្រោកឈរ
« អា៨កុំហួសហេតុខ្លាំងពេកអោយដឹងកាលៈទេសៈខ្លះផង! » ទោះព្រះអង្គប្រាប់យ៉ាងណាក៏សៀនជូមិនស្ដាប់ ព្រះអង្គនឹងទ្រង់ឈ្លោះប្រកែកគ្នាជាខ្លាំង.......
ត្រឡប់មកខាងអង្គម្ចាស់នៅក្នុងបក្ស
« ព្រះអង្គ! » យ៉ានមកដល់ភ្លាមចាប់បោះបិតាអុឺចឺដូចក្រដាសក្បែរជើងអង្គម្ចាស់។
« បិតា! » អុីចឺប្រញាប់ស្ទុះទៅគ្រាអោយក្រោកឡើង មិនទាន់បាននិយាយអីផង.....
ផ្លាច់!!
« តើឯងទៅធ្វើស្អីខ្លះដាក់អធិរាជ? បានជាដល់ថ្នាក់ទ្រង់បញ្ជូនអង្គរក្សរបស់ទ្រង់មកដល់នគរ! » ទ្រង់ពិតជាខ្ញាល់ខ្លាំងពេលមកដល់ឃើញអុឺចឺមិនបន្ទន់ឥរិយាបថគោរពអង្គម្ចាស់ថែមទាំងឈរក្រវាត់ដៃយ៉ាងក្រអឺតក្រទមនៅចំពោះមុខអង្គម្ចាស់។
« បិតា! បុត្រមិនបានធ្វើអ្វីទេ! ប៉ុន្តែគេទេដែលចេះដឹងរឿងរបស់បុត្រមុន! » អុឺចឺតតាំងនិងសម្ដីបិតាឥតក្រែងមិនដូចជាអុឺចឺពីមុនពិតមែន។
ផ្លាស់!!! ទ្រង់ទះកំភ្លៀងបុត្រខ្លួនឯងម្ដងទៀត!!
« ព្រះអង្គ!! ទីនេះព្រះអង្គទី៨បុត្រាស្ដេចនគរឆេងមករាំងស្ទះការស្ទើសុំរបស់ទ្រង់ក្រាបទូល! » យ៉ាវប្រើរលកសម្លេងមកប្រាប់ព្រះអង្គវិញ។
YOU ARE READING
រឿងរជ្ជកាលថ្មីរបស់ម្ចាស់ក្សត្រីកំណាច
Historical Fictionនៅសល់៣ខែទៀតខ្ញុំនិងត្រូវស្លាប់ហើយ។ អង្គរក្សរបស់ខ្ញុំជាហ្វេនប្រលោមលោកនាយបានណែនាំសៀវភៅមួយក្បាលអោយខ្ញុំអានគ្រាន់កំសាន្តអារម្មណ៍។រឿងមួយនោះមានចំណងជើងថាម្ចាស់ក្សត្រីក្នុងដំណាក់ត្រជាក់ តើវាចៃដន្យទេជីវិតម្ចាស់ក្សត្រីម្នាក់នោះគឺវាស្រដៀងនិងខ្ញុំណាស់ពួកយើងសុទ្...