អាអុីងក៏ពេលដំណឹងក៏ប្រញាប់ប្រញាល់ជិះសេះមកទីលានប្រហារជីវិតប៉ុន្តែវាហួសពេលបាត់ទៅហើយ ទិដ្ឋភាពដ៏រន្ធត់នៅចំពោះមុខនាងទន់ជើងដួលព្រឹបទឹកភ្នែកស្រក់មកម៉ាត់ៗស្រែកយំដូចមនុស្សឆ្កួត ។« ពុកម៉ែ~~~~អ្នកគ្រប់គ្នា! ហឹកៗ... » នាងស្រែកត្រហូរយំខ្លាំងៗ មន្រ្តីនៅទៅនោះក៏បញ្ជារអោយចាប់ចងអាអ៉ីងនៅកំផែងនគរដើម្បីអោយឈិនយីឃើញដោយអារម្មណ៍តក់ស្តុតអាអ៉ីងត្រូវទារចាប់ចងយ៉ាងងាយស្រួល ។
កំផែងនគរ ទាហានចាប់ចងអាអ៉ីងនិងឈើឆ្កាងព្រះរាជាក៏យាងមកហើយស្រែកឡើង....
« ឡុង ឈិនយីបើឯងមិនសម្លាប់សឹងជុងទេយើងនឹងសម្លាប់គូរដណ្ដឹងរបស់ឯង! » ស្របពេលដែលអង្គម្ចាស់កំពុងព្យុងដាវនោះទាំងអង្គម្ចាស់និងឈិនយីក៏ងាកមកមើល... ពេលឃើញសភាពគូរដណ្តឹងខ្លួនឯងបែបនេះធ្វើអោយឈិនយីស្ទើរតែបាត់បង់ស្មារតីទៅហើយ....
« អ៉ីងៗ! » នាយស្រែកឡើង។
« ហឹកៗ~~~~ អ្នកគ្រប់គ្នាស្លាប់អស់ហើយ! » នាងស្រែកយំប្រឹងរើខ្លួនចេញពីចំណង ព្រោះខនាងមិនអាចប្រើយុទ្ធសិល្ប៍បានឡើង។
« ឃើញទេការលះបង់របស់ឯងគឺគ្មានតម្លៃសូម្បីបន្តិចពេលនេះយ៉ាងម៉េចតើឯងនៅតែទទូលចង់ស្លាប់ទៀតទេ? » អង្គម្ចាស់ឃើញដូចនេះក៏និយាយបញ្ឈឺរចិត្តអោយឈិនយីផ្ទុំកំហឹងឡើង។
« ឡុងឈិនយីយើងបញ្ជារឯងឆាប់សម្លាប់អាក្មេងចង្រៃម្នាក់នឹងភ្លាម! »
« តាកញ្ចាស់ថោកទាប! ឈិនយីយើងអោយជម្រើសឯង ចុះចូលនិងយើងឬឯងចង់ស្លាប់ហើយឃើញគូរដណ្តឹងឯងស្លាប់ដោយស្ដេចដែលឯងគោរពនោះ នាងគឺជាសាច់ញាតិរបស់ឯងចុងក្រោយហើយ.....! »
« យើងសុខចិត្តចុះចូលជាមួយ.... » និយាយមិនទាន់ចប់ផង អង្គម្ចាស់ផ្ទាត់ដៃ ផ្លាច់ ស្ដេចដែលជាឪពុកសួងហ្វឹងនេះស្ដាប់ដោយគ្មានសូម្បីតែសាកសពឃើញតែដំណក់ឈាមបាច់សាចធ្លាក់មកលើដីតែប៉ុណ្ណោះ...។ ឯងឈិនយីឃើញដូចនេះតក់ស្លុតជាខ្លាំង នេះបើអង្គម្ចាស់ចង់សម្លាប់នាយ នោះទ្រង់មិននិយាយច្រើនដល់ថ្នាក់នេះនោះទេ ....
BẠN ĐANG ĐỌC
រឿងរជ្ជកាលថ្មីរបស់ម្ចាស់ក្សត្រីកំណាច
Tiểu thuyết Lịch sửនៅសល់៣ខែទៀតខ្ញុំនិងត្រូវស្លាប់ហើយ។ អង្គរក្សរបស់ខ្ញុំជាហ្វេនប្រលោមលោកនាយបានណែនាំសៀវភៅមួយក្បាលអោយខ្ញុំអានគ្រាន់កំសាន្តអារម្មណ៍។រឿងមួយនោះមានចំណងជើងថាម្ចាស់ក្សត្រីក្នុងដំណាក់ត្រជាក់ តើវាចៃដន្យទេជីវិតម្ចាស់ក្សត្រីម្នាក់នោះគឺវាស្រដៀងនិងខ្ញុំណាស់ពួកយើងសុទ្...