« សូមគោរពលោកគ្រូ! » គេអោនគោរព។
« ឯងត្រូវរៀបការជាមួយសៀវមុី! » អង្គម្ចាស់និយាយកាត់រាងតូចភ្លាម។
« លោកព្រឹទ្ធាចារ្យនេះជារឿងផ្ទាល់ខ្លួន! ជីវិតខ្ញុំ ខ្ញុំចេះរៀបចំខ្លួនឯងហើយ! មិនចាំបាច់ដល់ថ្នាក់លូកដៃរឿងផ្ទាល់ខ្លួនរបស់សិស្សទេ! » អុីចឺ ច្រឡោតខឹងភ្លាម។
« ព្រហើន! ឯងហ៊ាននិយាយមិនគោរពព្រះអង្គរបស់យើងផងហ្ហេស! » យ៉ានដកដាវចេញពីស្រោមភ្ជុងក។
« ព្រះអង្គ? បើចឹងរឹតតែមិនត្រូវគោរពទៀតហើយ ព្រោះយើងក៏ជាបុត្រាក្សត្រមួយអង្គដែរ! »
« អូរ! ចឹងហ្ហេស!ឯងចាំទុកទៅទោះជាបុត្រារបស់ស្ដេចអង្គណាក៏គ្មានរឹទ្ធិអំណាចកិត្យានុភាពស្មើរនិងព្រះអង្គម្ចាស់ដែលគង់នៅមុខឯងនេះដែរ! » យ៉ាវ
« ហឹម! យកក្រដាសហើយហ្នឹងជក់មកអោយយើង! » អង្គម្ចាស់សម្លឹងមើលមុខយ៉ាវនាយក៏លាដៃក្រដាសក៏ផុសឡើង។យ៉ាវហលុតជង្គង់ហុចក្រដាសនិងជក់ហើយនិងត្រាថ្វាយអង្គម្ចាស់។
« ក្នុងនាមយើងជាអធិរាជចម្បាំងធានលីវសឹងជុង! សូមធ្វើការស្នើរសុំអោយព្រះបុត្រាច្បងនៃនគរសាន ភាគខាងជើង ព្រះមាន លីអុឺចឺ រៀបអភិសេកជាមួយនិង បុត្រីច្បង ខុង សៀវមុី របស់សម្ដេចខុង សៀវ នៃនគរឆេង ត្រូវតែរៀបអភិសេកជាមួយគ្នាក្នុងរយៈពេល៣ថ្ងៃអោយខានតែបាន! បើមិនព្រមធ្វើការស្នើសុំរបស់យើងទេ! នគរឆេងនិងនគរសានភាគខាងជើងនិងរលាយបាត់ពីលោកនេះ! » អង្គម្ចាស់សរសេរបណ្ដើរអានបណ្ដើរអោយសាមីខ្លួនទាំងសងខាងបានលឺ សៀវមុីរៀងភ័យតែអុីចឺខឹងចង់សម្លាប់មនុស្សទៅហើយ។
« កុំហួសហេតុពេក! » អុឺចឺ
« ហេតុអីយើងត្រូវស្ដាប់ឯង! » អង្គម្ចាស់សរសេរដូចគ្នាមួយច្បាប់ទៀត មួយបញ្ជូនទៅនគរឆេងនិងមួយទៀតបញ្ជូនទៅនគរសានខាងជើង បន្ទាប់មកក៏បោះត្រាពីលើ ។
« យ៉ាវ យករាជសារនេះទៅនគរឆេង! »
« យ៉ាន យកទៅនគរសាន! »
« ក្រាបទូល!/ក្រាបទូល! »
« រយៈពេល២យាមត្រូវត្រឡប់មកផ្ដល់ចម្លើយអោយយើង! »
ESTÁS LEYENDO
រឿងរជ្ជកាលថ្មីរបស់ម្ចាស់ក្សត្រីកំណាច
Ficción históricaនៅសល់៣ខែទៀតខ្ញុំនិងត្រូវស្លាប់ហើយ។ អង្គរក្សរបស់ខ្ញុំជាហ្វេនប្រលោមលោកនាយបានណែនាំសៀវភៅមួយក្បាលអោយខ្ញុំអានគ្រាន់កំសាន្តអារម្មណ៍។រឿងមួយនោះមានចំណងជើងថាម្ចាស់ក្សត្រីក្នុងដំណាក់ត្រជាក់ តើវាចៃដន្យទេជីវិតម្ចាស់ក្សត្រីម្នាក់នោះគឺវាស្រដៀងនិងខ្ញុំណាស់ពួកយើងសុទ្...