« មែនហើយទីនេះខ្ញុំមិនស្គាល់ច្បាស់! មិនដឹងថាមនុស្សសម័យនេះមានការគិតបែបណា! គួរតែស្ដាប់តាមទ្រង់! ទ្រង់ដឹងច្បាស់ដឹងច្រើនជាងខ្ញុំឆ្ងាយណាស់! ដូច្នេះគួរតែកុំទៅជិតបុរសម្នាក់នោះទៀតអី! ចិត្តមនុស្សស្មានមិនត្រូវខ្ញុំក៏ទើបតែជួបគេមានប៉ុន្មានដងក៏មិនអាចថាគេជាមនុស្សល្អឬអាក្រក់បានដែរ! » រាងតូចនិយាយម្នាក់ៗឯង។
« ណ្ហើយចុះ! ខ្ជិលគិតនាំតែឈឺក្បាលណាស់! » រាងតូចដើរទៅគ្រែសម្រាកបន្តិចទៅ។
យប់បន្តិច កន្លែងអង្គម្ចាស់
« យ៉ាវឯងចាប់ការហើយឬនៅ? »អង្គម្ចាស់ចង់សម្ដៅទៅលើរឿងសៀវមុីនិងអុីចឺ។
« ថ្នាំដែលទទួលបានលោកខាងកើតកម្រិតខ្លាំងដាក់ចូលស្រារួចហើយក្រាបទូល! ផុតមួយយាមបើមិនបានរួមដំណែកជាមួយគ្នាទេ គេនិងក្អួតឈាម និងមានអាការៈឈឺសាច់ដូចគេយកកាំបិតចុកឆ្កៀល រយៈពេល១យាមកន្លះថ្នាំនិងមានឥទ្ធិពលដោយមិនដឹងខ្លួន ។
« យើងចាំមើលថាអាល្អិតនោះទ្រាំបានដែរឬទេ? »អង្គម្ចាស់ញញឹមបន្តិចក៏ចេញពីកន្លែងយ៉ាវនិងយ៉ានស្នាក់នោះហើយត្រឡប់មកដំណាក់របស់ទ្រង់វិញ រៀបចំខ្លួនត្រៀមចូលរួមពិធីអភិសេកពួកគេនៅថ្ងៃស្អែកព្រោះថាតាមទំនៀមទម្លាប់ពីបុរាណមិនតម្រូវអោយរៀបការពេលយប់ព្រលប់នោះទេគេចាប់ទុកថាជាសំណាងអាក្រក់ ទើបត្រូវលើកទៅថ្ងៃស្អែក។
កាត់..........
ស្អែកឡើងព្រះរាជវាំងត្រូវបានតុបតែងយ៉ាងប្រណិតបិតាសៀវមុី(បិតាមាតាបង្កើតក៏មកចូល សិស្សប្អូនសិស្សច្បងទាំង៨នាក់ក៏មកចូលរួម)។ អុីចឺរងចាំនៅក្នុងដំណាក់មានមនុស្សជាច្រើនៅជាមួយផង សៀវមុីត្រូវតុបតែងយ៉ាងល្អឥតខ្ចោះស្រស់ស្អាតកាន់តែខ្លាំងនៅពេលដែលបំពាក់សម្លៀកបំពាក់ពណ៌ក្រហម គ្របមុខដោយស្បៃក្រហមសែងដោយគ្រែស្នែងបណ្ដើរមកដំណាក់ ពិធីប្រព្រឹត្តទៅយ៉ាងអធឹកអធម អុី ចឺត្រូវធ្វើតាមគ្រប់យ៉ាងតាមបញ្ជារអង្គម្ចាស់ ។ ពិធីជួបជុំគ្នាសប្បាយយ៉ាងគគ្រឹកគគ្រេងបន្តរហូតដល់យប់....
« អង្គម្ចាស់បានហើយ! ទ្រង់ស្រវឹងជោគហើយណា! » រាងតូចគ្រាយ៉ាងត្រដាបត្រដួសដំណើរត្រេតត្រូតត្រឡប់មកដំណាក់ ។
« អឹម! យើងចង់សោយទៀត! »
« អត់ទេ! » រាងតូចរាងខឹងបន្តិច។
ងាកមកមើលយ៉ាវយ៉ានវិញ
« យ៉ាន! »
« ហឹស? »
« ទៅយកស្រានៅក្នុងដំណាក់នៅទូរខាងកើតមក! »
« អឹម! »យ៉ានដើរទៅដំណាក់យកស្រាតែចៃដន្យអីយ៉ាវភ្លេចថាខ្ញុំចាក់ស្រាដាក់លើតុហើយភិលាងមិនទាន់បានលើស្រាយកទៅដំណាក់អុឺចឺ យ៉ានចូលទៅដល់ស្រវឹងបន្តិចៗហើយផឹកស្រា២នាក់យ៉ាវ២ ៣ ឪទិនផងនោះវារាងស្អាកដែរ ស្រាទុកក្នុងចោលក្នុងដំណាក់នោះ យ៉ានចូលមកដល់ស្មានតែទឹកដែលចាក់រួចលើកអកអស់......ទើបដឹងថាស្រាហើយក៏យកឪទិនស្រានៅក្បែរកែវនោះចាក់ចូលអោយពេញវិញ រួចក៏ទៅស្រានៅទូរខាងកើតសល់២ឪទិននោះយកមកផឹកជាមួយយ៉ាវវិញ មួយសន្ទុះក្រោយមកភិលាងក៏ចូលមកយកហើយសំដៅទៅដំណាក់សៀវមុីនិងអុីចឺ។
តុក! តុក!
« ព្រះអង្គម្ចាស់និងព្រះមហេសីនេះជាដំណោយស្រាមង្គលដែលព្រះម្ចាស់ជុងប្រទានអោយទ្រង់ទាំង២ក្រាបទូល! »
« ដឹងហើយ!ទៅវិញទៅ! »អុឺចឺដេញនាងចេញ។
« ថ្វាយបង្គំលា! »នាងក៏ចេញទៅ។
អុីចឺងាកមកសៀវមុីយកឈើវែងដែលមានបន្តោងនៅខាងចុងព្យួរខ្កឹកស្បៃដែលគ្របមុខសៀវមុីចេញ។ អុឺចឺភ្លឹងបន្តិចរួចក៏ប្រមូលអារម្មណ៍និយាយបន្ត....
« ងើបមកផឹកស្រាមង្គលអោយហើយៗទៅខ្ញុំហត់ចង់សម្រាក! »
« អឹម! » សៀវមុីងក់ក្បាលហើយពួកគេទាំងពីរផឹកស្រាខ្វែងដៃគ្នាជាកិច្ចបង្ហើយពិធីរៀបការអភិសេកគ្រប់យ៉ាងរួចរាល់អស់ហើយតែមិនទាន់ពេញលេញ.... អុឺចឺដោះសម្លៀកបំពាក់ក្រៅចេញដើរទៅគេដេកបែរខ្នងដាក់សៀវមុី ឯសៀវមុីក៏មិននិយាយអ្វីដើរទៅអង្គុយមុខកញ្ចប់ដោះគ្រឿងអលង្ការចេញ នាងដើរទៅស្រង់ទឹកដែលរៀបចំដោយផ្កានិងគ្រឿងក្រអូនរួចរាល់ហើយក៏ដើរទៅជិតគ្រែ...
« ពួកយើងគ្រាន់តែរៀបអភិសេកបង្គ្រប់កិច្ចទេ! ដូច្នេះលោកផ្ទំលើគ្រែចុះ ខ្ញុំទៅផ្ទំកន្លែងផ្សេងក្នុងដំណាក់ក៏បាន! » នាងនិយាយហើយក៏កាន់ខ្នើយមួយដើរចេញរកទីក្នុងដំណាក់សមគួរដើម្បីសម្រាក.។
« .......! » អុឺចឺមិនវាចារ។
ងាកមកយ៉ាវយ៉ានវិញ យ៉ានចេះតែមានអារម្មណ៍មិនសុខក្នុងខ្លួនក្ដៅត្រជាក់ៗ ពិបាកដកដង្ហើម យ៉ានធ្វើទុក្ខថ្នាំមុនព្រោះផឹកមុនអុីចឺ ។
« យ៉ាន! កើតអីឬអត់នឹង! មុខឯងក្រហមម្ល៉េះ! » យ៉ាវនិយាយបើកភ្នែកព្រឹមៗ។
ភាគក្រោយឈុតពិសេស ចឹងភាគនេះកាមីនសុំ20Voteបានអត់ ព្រោះមានអ្នកមើលច្រើនដែរ🥺
VOCÊ ESTÁ LENDO
រឿងរជ្ជកាលថ្មីរបស់ម្ចាស់ក្សត្រីកំណាច
Ficção Históricaនៅសល់៣ខែទៀតខ្ញុំនិងត្រូវស្លាប់ហើយ។ អង្គរក្សរបស់ខ្ញុំជាហ្វេនប្រលោមលោកនាយបានណែនាំសៀវភៅមួយក្បាលអោយខ្ញុំអានគ្រាន់កំសាន្តអារម្មណ៍។រឿងមួយនោះមានចំណងជើងថាម្ចាស់ក្សត្រីក្នុងដំណាក់ត្រជាក់ តើវាចៃដន្យទេជីវិតម្ចាស់ក្សត្រីម្នាក់នោះគឺវាស្រដៀងនិងខ្ញុំណាស់ពួកយើងសុទ្...