ភាគទី១៣

1.7K 123 0
                                    

          អង្គម្ចាស់ស្រង់ទឹករួច ក៏ចេញមកធ្វើតាមទម្លាប់ធម្មតារបស់ទ្រង់។

          «  គួរតែដឹងហើយមែនទេថាជាអ្នកណា?» ទ្រង់ផ្ទំដៃច្រត់ទ្រព្រះកេស។

          « ទទួលបញ្ជា!! » យ៉ានយ៉ាវក៏ចេញទៅប្រតិបត្តិការ។

               ងាកមកមើលខាងសួង ហ្វឹងវិញ

                    ក្រុមសំងាត់ដែលទ្រង់បញ្ជូនទៅសម្លាប់អង្គម្ចាស់យប់មិញ រួមទាំង ព្រឹទ្ធចារ្យលូផង គឺស្លាប់គ្មានសល់សូម្បីតែម្នាក់លើកលែងតែសួងហ្វឹង គង់នៅរាជដំណាក់ឃ្លំភួយ ភ័យញ័រដូចជាមនុស្សឆ្កួត។

           «  ហេតុអ្វីបាន បានជាគេនៅរស់!»

           «  ព្រោះលោកគ្រាន់តែត្រូវជាកូនឆ្កែដែលម្ចាស់វាចិញ្ចឹម វាជារឿងធម្មតាដែលម្ចាស់វាដឹងចរិតរបស់ចឹងឯងមែនទេ អង្គម្ចាស់សួង ហ្វឹង!» យ៉ាវប្រើក្បាច់វិសេសរបស់ខ្លួន គឺបញ្ចេញសម្លេងរំពងពីចំងាយមកបន្លាច។

           «  អា៎~~~~!»

                 កាត់...........

           « ឯងដឹងទេ! ម្ចាស់ក្សត្រីទ្រង់ព្រះឈួនទៀតហើយ ខ្ញុំអាណិតម្ចាស់ក្សត្រីខ្លាំងណាស់ ថ្ងៃណាក៏ទ្រង់ត្រូវពួកមកពីដំណាក់ស្នំឯកមកធ្វើបាបដែរ » អ្នកបម្រើបីនាក់លើកក្រយាមកដំណាក់អង្គម្ចាស់ ពួកនាងនិយាយធ្វើអោយអង្គម្ចាស់លឺ។ ក្នុងចិត្ត....

           «  ប្រហែលមកពីយប់មិញយើងធ្ងន់ដៃពេកហើយ! »ថេយ៉ុងឯណេះវិញ ក្ដៅខ្លួនឡើងញាក់ សុីងៗនាងមកបម្រើរាងតូច ឃើញកញ្ចឹងកមានស្នាមខាំ ខ្លួនប្រាណមានជាំដុំៗគ្រប់កន្លែង រាងតូចក៏បោកថាយប់មិញនាយបានចេញទៅក្រៅហើយជួបពួកជនអម្ពិល ដោយសារគ្នាវាច្រើនពេកទើបធ្វើអោយទ្រង់រងរបួសបែបនេះ។យប់បន្តិចពេលទ្រង់ផ្ទំលក់ អង្គម្ចាស់ក៏លួចចូលមក ស្ទាបថ្ងាសរាងតូច គឺក្ដៅខ្លាំងពិតមែន បបូរឡើងស្លេកអស់ហើយ រួចក៏លើបីរាងតូចហោះតាមដំបូលយកទៅដំណាក់ខ្លួន ឯសុីងៗអោយយ៉ានទៅយកហើយ។

               ស្អែកឡើង....!

          « អឹមម!  »ថេយ៉ុងដឹងខ្លួ ន ។

រឿងរជ្ជកាលថ្មីរបស់ម្ចាស់ក្សត្រីកំណាច Where stories live. Discover now