ភាគ១
ជីវិតមនុស្សយើងមិនមែនកើតមកជាមួយសេចក្តីសុខទោះជារស់នៅលើគំនរទ្រព្យសម្បត្តិតែវាក៍មិនប្រាកដថាគ្រប់បែបយ៉ាងដែលមានគឺជាសេចក្តីសុខ ...«បើមានឪកាសខ្ញុំនិងធ្វើអោយពួកឯងរស់យ៉ាងវេទនា!ទោះចង់ស្លាប់ក៍ពិបាក!»តំណក់ទឹកភ្នែកជាមួយដង្ហើមចុងក្រោយនៃក្តីអស់សង្ឃឹមភាពខ្មៅងងឹតចងអាឃាតធ្វើអោយកែវភ្នែកដែលមានតំណក់ទឹកប្រែជាក្រហម...ព្រោះតែភាពពិការការប៉ះទង្គិចដែលមិនទាន់ជាសះស្បើយ
«ត្រលប់មកក្នុងរង្វង់ដៃយើង!គ្រប់យ៉ាងដែលឯងចង់បានយើងនិងប្រគល់អោយមិនថាជា នរក ឬ ឋានសួគ៍ គីម ថេយ៍យ៉ុង!» សម្លេងមាំ បង្ហាញខ្លួនជាមួយនិងស្នាមញញឹមឃោឃៅតែនាយតូចអាចដឹងពីភាពទន់ភ្លន់ពីក្នុងពាក្យសម្តីទាំងនោះ ...
«ជីវិតរបស់ខ្ញុំគឺជារបស់លោក..ចន ជុងហ្គុក!»
៣ខែមុន
ពិធីមង្គលការ«សុំអបអរអ្នកប្រុស ធំ ដែលបានភរិយាទាំងស្អាតនិងសាកសម យ៉ាងនេះ!» សម្លេងហោក្នុងកម្មវិធី ធ្វើអោយត្រកូលចនមានស្នាមញញឹមសឹងគ្រប់គ្នាទោះជាដំបូងក៍ មិនសូវជាពេញចិត្តដែលកូនប្រសារជាមនុស្សប្រុស តែអ្នកណាទៅដឹងថាគេ ជាបុរសពិសេស ដែលអាចមានទាយាទស្នងតំណែងបាន តែអ្វីដែលសំខាន់គេគឺ ជាកូនប្រុសច្បងរបស់ត្រកូលគីម ដែលជាមហាសេដ្ឋីសឹងពាក់កណ្តាលអាសុី បើ រួបរួមជាមួយត្រកូល ចន សឹងថាមិនមានអ្នកណាម្នាក់ ហ៊ាន ប្រណាំងជាមួយបាននោះ
« អូន សម្លាញ់ ហត់ទេ ?» ស៊ូហ៊ុន សួរទៅរាងតូចដែលអង្គុយមុខមិនសូវសមទេ ព្រោះតែ គេហាក់ដូចជាទទួលដឹងពី កែវភ្នែកចម្លែក មួយគូរដែលសម្លឹងមើលមកគេមិនដាក់ភ្នែក ..
« ខ្ញុំ ... ខ្ញុំ មិនហត់ទេ !» គីម ថេយ៍យ៉ុង និយាយហើយក៍ភ្ញាក់ បន្តិចពេលដែលមានម្រាមស្រឡូនបានដាក់លើដៃគេ
« ក្មួយភ័យមែនទេ ? មីងដឹងថា រាល់កូនក្រមុំនិងភិតភ័យនៅ ថ្ងៃមង្គលរបស់ពួកគេ !» ចន ជូណា ជា នារីម្នាក់ដែលស្រស់ឆើតឆាយ ទោះ វ័យ ៣៣ ឆ្នាំទៅហើយតែអ្នកណាក៍ដឹងថានាង ទាំងកំណាច ឃោឃៅ បើ មិនទាស់ ត្រង់នាង ជាមនុស្សស្រីម្ល៉េះ អ្នកដែលស្នាង តំណែង ត្រកូលចន ប្រាកដជានាងបាត់ទៅ ហើយ ..
« បាទ... បាទ អ្នកមីង តូច !» ថេយ៍យ៉ុង ឆ្លើយតប យ៉ាង រដាក់រដុបព្រោះតែ គេមិនដែលឃើញ ទឹកមុខនារីម្នាក់ណា ដែល នឹងធឹង ( មុខងាប់) បែបនេះទេ. ទឹកមុខនេះសមតែជាទឹកមុខរបស់ បុរស ច្រើនជាង
« ហាហា ..! ធ្វើខ្លួនធម្មតា ទៅ កូនសម្លាញ់ .. ព្រោះថា រឿងសប្បាយៗ គឺ មិនទាន់ចាប់ផ្តើមទេ !» ជូណានិយាយហើយក៍ក្រោកឈរ ឡើង សារ៉េឈុតរបស់ខ្លួនរួចក៍តម្រង់ទៅកាន់ បងប្រុសរបស់ខ្លួន
« អ្នកមីង ! » សម្លេង ក្មួយប្រុស ( ប្អូន កូនកំលោះ )បាន រត់មករកមីងរបស់ខ្លួន ដែលកំពុងឈានជើងទៅរកឪពុកខ្លួន
« មានអីមែនទេ ហ្វឹងអឺ !» សម្លេងទន់ភ្លន់ជាមួយទឹកមុខឃោឃៅ ពិតណាស់វាមិនសាកសមគ្នាទេ តែ សំរាប់ ហ្វឹងអឺ គេនៅតែមិនយល់ថា អ្នកឈរពីមុខគេជាប្រុសឬ ស្រីអោយប្រាកដ
« អ្នកមីង កុំធ្វើបាប tae tae អី ! អ្នកមីងក៍ដឹងថា ទោះ ថេយ៍យ៉ុងជា កូនប្រុសច្បង ត្រកូលគីម តែ គេក៍មិនបាន ធំឡើងជា អ្នកប្រុស ធំ មានអំណាចដែរ !» សម្តី ស៊ូហឺ ធ្វើអោយ ជូណា ញញឹម ស្រទន់ ព្រោះគេចិញ្ចឹម ស៊ូហឺ ដោយផ្ទាល់ តើគេមិនស្គាល់អ្នកនៅពីមុខ យ៉ាងមិច
« ឯងគិតថា មីងចង់ធ្វើបាប គេ ?» ជូណា ងាកករ ទៅមើល អ្នកដែលអង្គុយ ក្នុងចំណោមហ្វ៊ូងមនុស្ស. បើអ្នកមិនយល់និងគិតថា គេ គ្រាន់នឿយហត់ តែកាយវិការដូចកូនឆ្មារត្រូវភ្លៀងនោះវា មិនអាច ចាកផុតពីកែវភ្នែក ចន អ៊ីជីវឡើយ
« អ្នកមីងក៍ដឹងថា ខ្ញុំជាមិត្តរបស់គេ ហើយពេលនេះគេជាបងថ្លៃរបស់ខ្ញុំ ! គ្រប់គ្នា ប្រើប្រាស់គេដើម្បី ផលប្រយោជន៍ និងគ្រាន់ទុកគេជាឧបករណ៍ ប៉ុណ្ណោះ !» ហ្វឹងអឺ និយាយហើយក៍ចាប់ផ្តើម ភ្នែកស្រទន់ ...
« គេទន់ភ្លន់ពិតមែនតែថ្ងៃមួយគេនិងរឹងមាំ !» ជូណានិយាយហើយក៍ដើរចេញដោយមិនងាកមើលក្មួយជាលើកទី២ ឡើយ
« អ្នកមីង !» ហ្វឹងអឺ
ខាង គីម ថេយ៍យ៉ុង
« ឯងត្រូវអរគុណយើង ! ដែលអាចរក ប្តី អ្នកមានអោយឯង ! ទាំងការពិតគួរតែកូនស្រីយើងទេ ដែលនៅក្នុងឈុត នេះមិនមែនឯង !» អ្នកស្រីគីម ដើរមកជិតថេយ៍យ៉ុង ហើយនិយាយទាំងសង្កត់ធ្មេញ
« អ្នក.. អ្នកស្រី !» ថេយ៍យ៉ុង ភ្ញាក់ព្រឺតដែលម្តាយចុងរបស់ខ្លួនមកឈរពីក្រោយខ្នង ..
« ឯង ចង់ត្រូវមែនទេ ? យើងប្រាប់ឯងថា យ៉ាងមិច !» អ្នកស្រីគីម ប្រើកែវភ្នែកកំណាចសម្លឹងមកកាន់ គីម ថេយ៍យ៉ុង ធ្វើអិយនាយតូចទំលាក់ភ្នែកចុះទាំងភ័យខ្លាច
« ម៉ាក់ ... ម៉ាក់តូច !» ថេយ៍យ៉ុង
« ល្អ កូនសម្លាញ់ .. ត្រូវចាំថា ពីពេលនេះ ឯងជា កូនប្រសារគ្រួសារ ចន. ហើយតួនាទីឯងជាអ្វី » អ្នកស្រីគីម អោបរាងតូចទាំងទឹកភ្នែក ធ្វើអោយសម្លេងខ្សឹបខ្សាវ ពីការស្រលាញ់ថ្នាក់ថ្នមរបស់ ត្រកូលគីម លើ កូនប្រុស
« លឺថា គាត់ជាម្តាយចុងទេ. តែមើលទៅគាត់ ស្រលាញ់ អ្នកប្រុស ណាស់ !» សម្លេងជាច្រើនចេះតែមានឡើងរហូតដល់ ពេលវេលាយប់អាធ្រាតទៅហើយ
បន្ទប់ កូនក្រមុំកូនកំលោះ
« នេះ គាត់មិនទាន់មកទៀត ?» ក្នុងវិមានស្កឹមស្កៃ. ថេយ៍យ៉ុងបានតែអង្គុយចាំ អ្នកមាននាមជាស្វាមីក្នុងបន្ទប់ម្នាក់ឯងជាមួយភាពឯកការ ..
« ចេញទៅបានឬទេ ?» នាយតូចមើលទៅ ពេលក៍ពាក់កណ្តាលយប់ទៅហើយ .. ក៍មិនចាំយូរនិងបើកទ្វារសន្សឹមៗ ចេញមកមើលខាងក្រៅ ..
« មិនមានអ្នកណា ? » គីម ថេយ៍យ៉ុង បន្តដើរក្នុង ភូមិគ្រិះមួយផ្នែករបស់ អ្នកមាននាមជាស្វាមី .. តែ សំលេងមួយបានបន្លឺឡើងធ្វើអោយ គីម ថេយ៍យ៉ុង ដើរយ៉ាងថ្នមៗ ទៅជិត .. និងមើលតាមប្រលោះទ្វារ
