Season 3 ភាគ៥១

1.3K 70 0
                                        

ភាគ៥១

ពាក់កណ្តាលអាធាត្រ

រាងតូច ដើរចូលមកបន្ទប់ដោយជាប់ជាមួយក្លិនបារី និងស្រា សឹងស្រោចស្រប់ខ្លួន

« ពិតជាពួកមិនបានការពិតមែន !» សម្លេងជេរប្រទេចនោះធ្វើអោយជុងហ្គុករេភ្នែកក្នុងភាពងងឹត មើលមក តែវិនាទីបន្ទាប់ ថេយ៍យ៉ុងក៍ចុចបើកកុងតាក់ភ្លើង

« នេះបងមិនទាន់គេងទៀត ?» ថេយ៍យ៉ុងដោះអាវ ក្រៅចេញហើយដើរទៅជិតរាងក្រាស់

« ចង់សួរថា ខ្ញុំមកពីណាមែនទេ ? ហឹស ខ្ញុំទៅចាត់ការរឿងរបស់ ថាកសិ និង ហូជិ .. បងដឹងទេ ថាពួកគេខាំមិនលែងពិតមែន .. ដនេះបើខ្ញុំបានអំណាច យាគូសា ពេលណា ពួក ហូជិនិងត្រូវរលាយសាបសូន្យជាក់ជាមិនខាន !» នាយតីចដក បារីមួយដើមទៀតចេញមក ជក់ បង្ហុយផ្សែងពេញបន្ទប់

រឺង រឺង ...

« មានការអី !» សម្លេងមាំកាចធ្វើអោយ ជុងហ្គុកផ្ទៀងស្តាប់ តែក៍ភ្ញាក់ពេលលឺគេស្រែក ភ្លាម

« ចង្រៃយ៎ រឿងពិននិងក៍ធ្វេសប្រហែស .. ឆាប់ ចាត់ការវាភ្លាម បើ ចាប់រស់មិនបាន ក៍ចាប់ស្លាប់ទៅ !» សម្លេងបញ្ជានោះធ្វើអោយជុងហ្គុកជ្រួញចិញ្ចើម ព្រោះគេជាម៉ាហ្វៀ គេអាច ប៉ាន់ស្មានដឹងហើយថា នាយតូចកំពុងបញ្ជកូនចៅអោយចាត់ការអ្នកណាម្នាក់

« ខ្ញុំប្រហែល ត្រូវឆាប់ ធ្វើអោយគ្រប់យ៉ាងជារបស់ខ្ញុំហើយទើបបានមែនទេ បងសម្លាញ់ ?» ថេយ៍យ៉ុងដើរមកឡើងគ្រែដេកជិតរាងក្រាស់ និងអង្អែលតាមរាងកាយមាំនោះ

« សាក់នេះ... ពិតជា ស្អាត តែវា មិនសម និងដៃមានស្លាកស្នាមសោះ !» ថេយ៍យ៉ុងនិយាយហើយជុងហ្គុកក៍ងាកមកមើលគេភ្លាមៗ

« យ៉ាងមិច ? ឬអូននិយាយមិនពិត ? ដៃ ដែលត្រូវវះ បែបនេះ ប្រហែលជាបងឈឺណាស់ហើយនៅពេលនោះ ... យ៉ា យ៉ា ... ចនអុីមុី នារីទន់ខ្សោយត្រូវ ម្តាយ អារដៃ ..!» សម្លេងដៀមដាមនោះធ្វើអោយជុងហ្គុកសង្រ្គឺតធ្មេញចុះឡើង

« ហឹស... ល្អ មើលណាស់ ពេលដែលបងខឹងបែបនេះ ..! » នាយតូចទម្លាក់ខ្លួនគេងអោបរាងកាយដែលគេងស្តូកស្តឹង ..

« ទោះអូនស្រលាញ់បង .. តែជីវិតរបស់បង ត្រូវតែនៅក្រោមដៃអូនប៉ុណ្ណោះ !» ថេយ៍យ៉ុងនិយាយហើយក៍បិទភ្នែកដេកលង់លក់ លើកលែងតែជុងហ្គុកដែលនៅបើកភ្នែកមើលទៅ ផ្ទៃ សិលា របស់ បន្ទប់ ..

ភ្លើងស្នេហ៍ពឹសពុល ( ចប់)Where stories live. Discover now