ភាគ៤ ២
បន្ទាប់ពី គ្រូពេទ្យមើលសុខភាពនិងចាក់ថ្នាំអោយកូនតូចហើយ ថេយ៍ហ្ស៊ីក៍បដិសេធការអោបក្រសោបរបស់រាងក្រាស់អោយត្រលប់មកភូមិគ្រិះចននោះទេ
« អ្នកប្រុស ... ពិតជាអ្នកប្រុសតូចពិតមែន !» ស៊ូស៊ូដែលឈរចាំនៅមុខទ្វារ
« នាង? ជាអ្នកណា?» ថេយ៍ហ្ស៊ីមើលទៅនាងកហរមុំដែលមានមុខមាត់ស្អាតដែលកំពុងឈរនៅជិតបុរសម្នាក់ទៀត
« អ្នកប្រុស ខ្ញុំគឺ ធានយូ អង្គរក្សរបស់អ្នកប្រុសណា៎ ហើយនេះ ស៊ូស៊ូ លេខារបស់ចៅហ្វាយធំ!» ធានយូ ដើរមកជិតហើយក៍អោនគោរពនាយតូចទាំងដៀងភ្នែកមើលក្មេងប្រុសដែលឈរជិតថេយ៍ហ្ស៊ី
« ហ្សីហ្សី... អាសឺ ងងុយ !»អុីសឺ ទាញដៃអាវសាមីដែលវែង ហើយរាងតូចក៍បន្ទាបខ្លួនអង្អែលក្បាលក្មេងតូច
« អាសឺ ឆ្លាត ... ចាំបន្តិច !» នាយតូចងើយមុខមករកជុងហ្គុកដែលឈរមើល
«លោក.. ខ្ញុំអាច....! » ពាក្យដែលចង់និយាយត្រីវទប់ទៅវិញពេលដែល ជុងហ្គុកធ្វើសញ្ញាអោយ ស៊ូស៊ូ
« មកនេះ អ្នកប្រុសតូច .. ចាំ មីងស៊ូ នាំអ្នកប្រុសទៅបន្ទប់ !» ស៊ូស៊ូមកទាញអាសឺ ចេញតែបែរជាត្រូវក្មេងតូចក្រវាសដៃ
« អ្នកមីងជាអ្នកណា ... មានសិទ្ធអីមកប៉ះអាសឺ !» ក្មេងតូចនិយាយហើរត់ទៅអោបជើងរបស់ជុងហ្គុក
« ប៉ា... ប៉ា អាសឺចង់គេងមួយប៉ា ប៉ា និង ហ្សីហ្សី !» អាសឺ ហៅជុងហ្គុកពេលដែលកាលនៅមន្ទីពេទ្យនាយក្រាស់ បានប្រាប់ថាខ្លូនជាប៉ារបស់គេ ទើបគេជឿស្លង់តែម្តង
« អាសឺ កុំខូច កូន !» ថេយ៍ហ្ស៊ីបម្រុងទាញ កូនប្រុសមកវិញតែត្រូវជុងហ្គុកលើកពរបាត់ទៅហើយ
« ក៍បានតោះ ថេយ៍យ៉ុង!» ជុងហ្គុកមិននិយាយច្រើនក៍ទាញដៃនាយតូចនិងកូនឡើងទៅជាន់លើ
« ខ្ញុំសង្ឃឹមថាអ្នកប្រុសនិងចាំចៅហ្វាយឆាប់ៗ !» ស៊ូស៊ូតាមមើល និងញញឹមតិចៗ
« បងក៍គិតបែបនេះ ... អូនមើលទៅយើងខានឃើញចៅហ្វាយសប្បាយចិត្តបែបនេះជាយូរហើយ !» ធានយូរ និង ស៊ូស៊ូ សម្រេចចិត្តទាក់ទងគ្នា ជាយូរតែមិនដែរហ៊ាន បញ្ចេញទេ ទោះជាគេដូចជាឆ្មារនិងកណ្តុរក៍ដោយតែការពិតពួកគេមានចិត្តអោយគ្នាជាយូរ
