season3 ភាគ​៣៩

2.3K 149 4
                                        

ភាគ៣៩


« ហេតុអី ? បងស្រលាញ់អូន ... ស្រលាញ់អូនខ្លាំងទាំងមិនដែលស្រលាញ់អ្នកណាពីមុន , បងខុសមែនទេ ដែលចង់អោយអូនរឹងមាំហួសនិងចរឹកអូន .. គឺបងបំផ្លាញជីវិតអូន មែនទេ ? ហេតុអី អូនចាកចេញពីបង ? អូនចង់អោយរស់នៅក្នុងវិប្បដិសេរីបែបនេះ ? ប្រពន្ធបងតែម្នាក់បងមើលថែមិនបាន... បងពិតជាសាងកំហុសខ្លាំងណាស់ ! ភ្លើងស្នេហ៍មួយនេះពិតជាពឹសពុល រហូតដល់ មិនអាច បន្សាបបាន .. ក្តីស្រលាញ់ដ៍ពឹសពុលនេះពិតជាខ្លាំងជាង ពឹសរបស់ អសិរពឹសទៅទៀត ... បើមានឪកាសបងនិងធ្វើគ្រប់យ៉ាងដើម្បីអូន .. មិនថា ប្រគល់ដោយជីវិតរបស់បង ថេយ៍យ៉ុង...
គ្រប់យ៉ាងវាហាក់ដូចជាសុបិន្តដែលជុងហ្គុកយលសប្តិដដែរៗ អស់រយះពេល ៣ ឆ្នាំ តាំងពីថ្ងៃដែលប្រពន្ធបណ្តូលចិត្តចាកចេញទៅ តែទោះជយ៉ាងណាគេនៅមានសង្ឃឹមថា ថេយ៍យ៉ុងមិនទន់ស្លាប់ព្រោះគ្មានអ្នកណាបានប្រទះសាកសពរបស់រាងតូចទោះមានជំនាញរករកក្នុងព្រៃនិងតាមខ្សែទឹកក៍ដោយតែ រយះពេល ៣ ឆ្នាំមកនេះ ជុងហ្គុកនៅតែតាមរក ស៊វចាន់ សឹងតែក្រឡាប់អស់ប្រទេសកូរ៉េ
« បងនឹកអូនណាស់ ថេយ៍យ៉ុង.. បងពិតជាឯការណាស់ពេលគ្មានអូននៅក្បែរ !» ជុងហ្គុក
ប្រទេស សឹង្ហបុរី
ក្នុង កាសុីណូទំនើបមួយ
« ចៅហ្វាយតូច ... មានបញ្ជា ពី លោកស្រីធំអោយ អ្នកប្រុសទៅ ប្រទេសជប៉ុន !» អៃដូ ដែលជាកូនចៅជំនិងរបស់ អ្នកមាននាមជាចៅហ្វាយរត់មករាយការដល់នាយតូចដែលកំពុងអង្គុយជក់បារី បន្ធូអារម្មណ៍
« អ្នកម៉ាក់ អោយយើងទៅធ្វើអី ? បើយើងប្រាប់ប៉ុននមានដងហើយថា យើងមិនចូលចិត្តប្រទេសជប៉ុនទេ !» នាយតូចកហរោកឈរឡើងមើលទៅជាន់កហរោមដែលជាកាសុីណូ របស់ ក្រុម ថាកាសិ ដែលជាក្រុម សង្គមងងិតមួយរបស់ ប្រទេសជប៉ុន
« តែ លោកស្រីធំ ថាមានរឿងចង់និយាយជាមួយអ្នកប្រុស !» អៃដូ បញ្ជាក់ម្តងទៀតហើយក៍គេចមុខចេញពៅខ្សែភ្នែកកំណាច ..
ចាន់ហ្សី យ៉ាម៉ាគូឈិ ជា ទាយាទ តែម្នាក់របស់ ត្រកូល ក្រុម ថាកាសិ ដែលជាក្រុម សង្គមងងិត ដែលល្បីថា សាហាវ ហើយ ឃោឃៅ. .. តែទាយាទម្នាក់នេះក៍ទើបបង្ហាញខ្លាន បន្ទាប់ពី លោកស្រីធំ ដែល ជា មេក្រុមបានប្រកាសថា កូនប្រុសរបស់ខ្លួនដែលបិទ ប្រវត្តិបានត្រលប់មកស្នងត្រកូលហើយ ទើបក្នុងវិស័យនេះ កហរុម ថាកាសិ ងើបឡើងមកខ្លាំងម្តងទៀត ដែលពួកគេ បានធ្លាក់ចុះអស់ពេល ជិត ២0 ឆ្នាំ ...
« ហ្ហើយ ... ក៍បាន យ៉ាងណា៎ យើងមិនចង់អោយអ្នកម៉ាក់ពោបាកចិត្តទេ !» ទោះជមានមាឌតូចល្អិតតែ អ្នកណាក៍ដឹងថា ទាយាទ ថាកាសិ ម្នាក់នេះទាំងកំណាចឃោឃៅ .. បើគេ ថា មួយគឺ គ្មានពីរឡើង ក៍មិនដែលទុកជីវិតអោយសត្រូវដូចគ្នា ...
ប្រទេស កូរ៉េ
ក្រុមហ៊ុនត្រកូលចន
គ្រប់យ៉ាងហាក់ដូចគ្មានអ្វីកើតឡើងសោះក្នុងរយះពេល៣ ឆ្នាំមកនេះតែ អ្វីដែលគេទទួលស្គាល់ គឺ ចនជុងហ្គុកជាមេគ្រួសារជាអ្នដែលធំជាងគេក្នុង ត្រកូល ចនបន្ទាប់ពីលោកចនបានប្រែក្លាយជាមនុស្សពិការព្រោះតែការស្ទះសរសៃឈាម
« ស៊ូហ៊ុន... !»សម្លេងហាណា លឺខ្សោយៗហៅអ្នកជាប្តីដែលកំពុងអង្គុយជា វ៊ូហា និងកូនប្រុស !
« នេះមានការអីមែនទេ ?» ស៊ូហ៊ុននិយាយគំរោះគំរើយដាក់ ហាណាតាំងពីថ្ងៃ គេទទួលបានទាយាទ ដែលមានជាមួយ វ៊ូហា
« អូន ... អូនចង់សុំលុយបងខ្លះ !» បន្ទាប់ពី ការបាត់ខ្លួនរបស់ ថេយ៍យ៉ុងមក ឪពុកគក៍បាន លក់ ក្រុមហ៊ុនចោលនិងបរិចាគ ទ្រព្យសម្បត្តិទាំងអស់ទៅខាងមណ្ឌល ធ្វើអោយជីវិត ហានសានិង គីម លទ្រូវពឹងផ្អែកលើប្តី ទាំងដែលខាង ហានសាក៍កំពុងរង្គោះរង្គើ ព្រោះ ក្រុមហ៊ុន លោកឡុង កំពុងជិតក្ស័យធុនដូចគ្នា« នាងមិនចេះធ្វើអីទេ ? មួយថ្ងៃៗ សុំតែលុយ !» ស៊ូហ៊ុននិយាយដោយការធុញទ្រាន់និងបីកូនតូចងើបចេញ ចំជពេល ជុងហ្គុកដើរចុះមកល្មម ...
«ថ្ងៃណា ក៍លឺ តែសម្លេងពួកឯងដែរ !» នាយក្រាស់ ថាហើយក៍ដើរចេញទៅ និង ជាពេលដូចគ្នា ដែល មានកូនចៅរត់មក
« ចៅហ្វាយ ពួកយើងដូចជារកឃើញ ចៅហ្វាយតូចហើយ !»ឌីលែននិយាយហើយជុងហ្គុកក៍ស្ទុះទៅរកគេ សូម្បីតែ ហាណានិង ស៊ូហ៊ុនក៍លឺដូចគ្នា
« នេះគេមិនទាន់ស្លាប់ពិតមែន ? » ហាណា
« ឌីលែន ... គេនៅឯណា ! ប្រាប់យើងមក » ជុងហ្គុក
« មានគេប្រទះឃើញ អ្នកប្រុស នៅចំការ មួយក្បែរជាយក្រុងគេថា គាត់ពិតជាដូចមនុស្សដែលពួកយើងតាមរកណាស់ ! » ឌីលែន
«ឆាប់ឡើង ... ពួកយើងឆាប់ទៅ » ជុងហ្គុកមិនគិតច្រើនក៍រហ័សទៅរក តាមអ្វីដែលកូនចៅ បានប្រាប់ពិតមែន
១ម៉ោងក្រោយមក
« អ៊ុំ ហ្វាង ... ចាំខ្ញុំជួយលើក !» នាយតូចក្នុងឈុតអៀមខាប៊យរត់មកទទួល កញ្ចែង ផ្លែឈើ ស្របពេលបុកជាមួយរាងរបស់ប្រុសកំលោះមាំ
« អុះ ? សុំទោសលោក !»
« ថេយ៍ .... ថេយ៍យ៉ុង?ពិតជាអូនមែន ?» ជុងហ្គុកសម្លឹងមើលនាយតូចដែលបើកភ្នែកម៉ក់ៗ ដាក់គេ ...
« អេ... លោកជាអ្នកណា ? ខ្ញុំមិនមែនឈ្មោះថេយ៍យ៉ុងទេ!»
« អត់ទេ អូនគឺ ថេយ៍យ៉ុង... អូនពិតជានៅរស់មែន !» ជុងហ្គុកស្ទុះអោបរាងតូចយ៉ាងជាប់ តែត្រូវគេច្រានចេញ
«អាយ .. អត់ទេ អ៊ុំ ស្រី អ៊ុំប្រុស ជួយ អាហ្សីផង! ហឹក !»រាងតូចស្រែកសុំជំនួយ ដោយការភ័យខ្លាច
« អាហ្សី...មានរឿងអី !» ម្ចាស់ចំការទាំងពីររត់មកមើល តែឃើញសុទ្ធមនុស្សពាក់អាវខ្មៅ
« គេជា ប្រពន្ធខ្ញុំ ... ខ្ញុំ អរគុណដែលមើលថែរគេ ចាំខ្ញុំអោយកូនចៅ ប្រាប់អ្នកទាំងពីរ ... តោះអូនសម្លាញ់ !» ជុងហ្គុកខ្លាចណាស់ ថា និងបាត់ បង់អ្នកក្នុងរង្វង់ដៃទើបមិនគិតយូរ ទើបលើកបីកាយតូចតម្រង់ទៅកាន់ឡាន
« អត់ទេ ... ហឹក ជួយផង .. លោកកុំធ្វើអីខ្ញុំអី ខ្ញំអត់ស្គាល់លោកទេ !»
« តែបង ស្គាល់អូន ហើយស្គាល់ ច្បាស់ទៀតផងថេយ៍យ៉ុងព្រោះ បងជាប្តីអូនហើយអូនជាប្រពន្ធបង ប្រពន្ធ ចនជុងហ្គុក!»
«ចន? ចនជុងហ្គុក?»


ភ្លើងស្នេហ៍ពឹសពុល ( ចប់)Where stories live. Discover now