ភាគ៧
ប្រទេស ជប៉ុន ...
« ពិតមែនឬ ស៊ូហឺ ?» ជុងហ្គុកដែលកំពុងទទួលទូរស័ព្ទ របស់ ក្មួយប្រុសទី២ ដែលនិយាយរឿងកើតឡើងទោះសម្លេងតក់ស្លុតតែការពិតគេកំពុងញញឹមសមចិត្តដែលទាយាទដំបូងបែរជាកើតពីកូនអ្នកបម្រើនិងមុននិងរៀបការកូនប្រសារនេះចូលមកទៀត ..
« ពិតមែនណាអ្នកមីង .. រឿងវា ច្របូកច្របល់ណាស់ ហើយលោកយាយក៍សុំអោយ បងថ្លៃ ទៅផ្ទះគាត់មួយរយះសិនទៀត !» ស៊ូហឺ និយាយហើយក៍ងាកឆ្វេងស្តាំដូចគ្នា
« ចឹងឬ ? នេះ ម៉ាក់ធំ ព្រមទទួលយក អេណា ?» ជុងហ្គុកមិនជឿដាច់ខាតថា លោកស្រីធំ យល់សហរបរឿងទាំងនេះហើយប្រាកដណាស់ថាវាមានលាក់អាថ៍កំបាំងអ្វីមិនខាន ..
« គឺពិតមែនអ្នកមីង ...ហើយពេលណាអ្នកមីងត្រលប់មកវិញ .. នៅក្រុមហ៊ុនក៍មានរឿងរញ៉េរញ៉ៃដូចគ្នា. លោកប៉ាក៍មានកំហឹងដែលកូនចៅគហរប់គ្រងការងារមិនបាន !» ស៊ូហឺ ជាមនុស្សស្មោះត្រង់ ដែលពេលខ្លះ ជុងហ្គុកក៍អានិតស្រលាញ់ក្មួយប្រុសម្នាក់នេះដូចគ្នាព្រោះដូចជាមិនមានឈាមរួចចំណែកនិងត្រកូលចនសោះយ៉ាងអញ្ជឹង
« ក៍មិនប៉ុន្មានថ្ងៃទៀតទេ ! មីងនិងប្រញាប់ទៅព្រោះក៍ចង់ដឹងដូចគ្នា ថា ម៉ាក់ធំ និងធ្វើយ៉ាងមិចបន្ត !» និយាយបានប៉ុនេះ ពួកគេក៍ផ្តាច់ការទាក់ទងហើយជុងហ្គុកក៍អង្គុយញញឹម ដែលរឿងខ្លះគេមិនបាច់រៀបគំរោងក៍វាដំណើរការល្អដលយខ្លួនឯង ..
ត្រកូល គីម
« នេះ កូនប្រសារធំរបស់ត្រកូលចនត្រូវគេទាត់ក្បាលត្រលប់មកផ្ទះមែនទេ ? វាគួរអោយអស់សំណើចណាស់ !» គីម ហានណា និង គីម ហានសា ដែលដឹងថាថេយ៍យ៉ុងនិងត្រលប់មកលេងត្រកូលកូលគីមប៉ុន្មានថ្ងៃ ក៍មានគំនិតចាំនៅសើចចំអក
« នេះ ហានសានិង ហានណា រៀនចប់ហើយមែនទេ ? » ថេយ៍យ៉ុងក៍មិននឹកស្មានថា វ៉ាក់អើបានជួបប្អូនស្រីទាំងពីរសោះ
« ត្រូវហើយ ស្តាយណាស់កាលឯងរៀបការយើងមិនបានចូលរួម!» ហានណាឈរពាត់ដៃមើលទៅថេយ៍យ៉ុងដែលក្នុងឈុតសំលៀកបំពាក់ដែលមិនដូចមុន
« អីយា .. បងស្រី មើលបងប្រុសច្បងចុះ. តាំងពីរៀបការចូលក្នុងត្រចនពិតជាមានសាច់មានឈាមសំលៀកបំពាក់ក៍ម៉ាកល្បីៗទៀត..» ទោះមាត់និយាយបែបនោះតែភាពច្រណែនកំពុងមានឡើង ព្រោះដើមឡើយថេយ៍យ៉ុងជាកូនគ្មានតម្លៃមិនមានឈ្មោះក្នុងត្រកូលគីមផង ..
« ហានណា ឯងមិនមើលទេឬ ថាពេលនេះគេជាអ្នកណា .. ជាកូនប្រសារច្បងត្រកូល ចនដែលមានជាងគេនៅអាសុី តើអោយធ្វើខ្លួនដូចអ្នកបម្រើយ៉ាងមិច !» ទឹកមុខស្អប់ខ្ពើមបង្ហាញអោយច្បាស់
« បើ ពួកឯង.. មិនមានការអីទេ យើងទៅសំរាកហើយ !» ថេយ៍យ៉ុងមិនចង់ប្រកែកអ្វីជាមួយនិង នាងទាំងពីរនាក់ទើបជ្រើសជាដើរចេញសិន ..
« បងស្រី ខ្ញុំមិនព្រមទេ ! ហេតុអ្វីក៍លោកប៉ា អោយមានមុខមាត់ជាងពួកយើង !» គីម ហានណា ត្រំយើងមិនសុខចិត្តគ្រាន់តែពិននេះនាងខឹងស្អប់បាត់ទៅហើយ ..
« យើងលឺថា ព្រោះតែវា ជាប្រុសមានកូនបាន ! ទើបលោកប៉ាបញ្ជូនវាទៅ .. ! » ហានសា តាមមើល ថេយ៍យ៉ុងរហូតដល់បាត់ស្រមោល ទាំងកែវភ្នែកស្អប់ខ្ពើម ..
« បងមានន័យថាយ៉ាងមិច ?» ហានណា
« ចុះបើធ្វើអោយវាមិនអាចមានកូនបានវិញនោះ ?» ហានសា និយាយហើយក៍ញញឹមមានល្បិចដែលហាណាក៍នឹកឃើញដល់ ឆុងអ៊ុល ដូចគ្នា. នាងដឹងថា ឆុងអ៊ុល ចាប់អារម្មណ៍ថេយ៍យ៉ុង. ចុះបើធ្វើអោយហានសាបានឃើញភាពស្និតស្នាលនេះ .. តើ ថេយ៍យ៉ុងនិងរស់ បានឬ ទេ !
( បងស្រី .. ក៍សុំពឹងបងអោយជួយហើយ ) ហានណា គិតក្នុងចិត្តហើយរៀបចំផែនការរបស់ខ្លួនដូចគ្នា
( បើយើងមិនបាន កុំសង្ឃឹមថាអ្នកណាបាននោះ ! ជាពិសេសឯង ថេយ៍យ៉ុង..!) ហានណា ..
បន្ទប់ ថេយ៍យ៉ុង..
« នេះជារឿងស្អីនិង ..! ជីវិតខ្ញុំត្រូវរញ៉េរញ៉ៃដល់បែបនេះមែនទេ ! » ថេយ៍យ៉ុងដក ដង្ហើមធំ តាំងពីតូចដល់ធំមិនដែលអាចរស់នៅដក ដង្ហើមអោយមានក្តីសុខនិងគេម្តងណាឡើយ .សូម្បីតែរៀបការ ក៍នៅតែមានការគៀបសង្កត់ទៀត..
« អ្នកមីង .. ខ្ញុំនឹកអ្នកមីង !» នៅសុខៗ ផ្ទៃមុខមាំជាមួយស្នាមញញឹមកំណាចក៍ផុសឡើងមក ទោះគេមើលទៅឃោឃៅសំរាប់គ្រប់គ្នា តែរយះពេលមិនប៉ុន្មានថ្ងៃដែលនាយនៅជិត ជូណាពិតជាមានភាពកក់ក្តៅយ៉ាងចម្លែក ..
ប្រទេស ជប៉ុន
« ក្មេងល្ងង់ .. យើងបង្រៀនមិនចេះចាំ ! » ជុងហ្គុកបានអោយ កូនចៅតាមដានថេយ៍យ៉ុងឡើងជាប់ ហើយនៅលើរបស់របររបស់នាយតូចក៍មានភ្ជាប់ឧបករណ៍តាមដានដូចគ្នា
« ចៅហ្វាយ !លោកម្ចាស់ អាគីរ៉ា អោយទៅជួប !» ឌីលែនបានមកជួបជុងហ្គុកហើយ គេក៍មិនបង្អន់យូរនិងទៅរកអ្នកជាអ៊ុំឡើយ ...
« លោកអ៊ុំ ! មានការអ្វីមែនទេ ?» ជុងហ្គុក
« ពូ ចង់អោយរបស់មួយទៅឯង !» លោកអាគីរ៉ាបានលើកប្រអប់មួយឡើងមកដាក់លើតុអង្គុយរាប បែបជប៉ុន ..
« នេះជា ?» ជុងហ្គុកមើលទៅវត្ថុនោះនិងអ្នកជាអ៊ុំព្រមគ្នា ..
« វាគួរតែដល់ពេលហើយ .. ១៥ ឆ្នាំមុន ពូអស់សង្ឃឹមនិងជីវិត និងការដើររកម្តាយរបស់ឯង , តែ បន្ទាប់ពីថ្ងៃដែលឃើញមុខឯងជាលើកដំបូង ពូ ប្រាប់ខ្លួនថានិងសងគ្រប់យ៉ាងដែលម្តាយឯងគួរមានអោយទៅឯង...!
១៥ ឆ្នាំមុន
សំណាក់ យាគូសា ..
« ខ្ញុំ.. ខ្ញុំចង់ជួបគាត់ !!» សម្លេងតូចជាមួយសម្លៀកបំពាក់ជោគដោយឈាមមកកាន់សំណាក់ ម៉ាហ្វៀ ទាំងកណ្តាលយប់ធ្វើអោយអ្នកយាមកាមមានការភ័យស្លន់ស្លោរដូចគ្នា ..
« នេះមានរឿងអី !» លោក អាគីរ៉ា ដែលមានវ័យ ៤0 ឆ្នាំទៅហើយបានចេញមកមើលក៍ឃើញ ក្មេងស្រីក្នុងឈុតសិស្សសាលា កំពុងស្រែកយំនិងមានឈាមពេញទាំងខ្លួន..
« គឺនាងក្មេងនេះ ថា ចង់ជួបលោកម្ចាស់ !» កូនចៅ
« លោក ? លោកគឺ លោកអាគីរ៉ា មែនទេ !» សម្លេងដង្ហក់និងក្រសែភ្នែកមុតមួយគូរបានមើលមកលោកអាគីរ៉ា ក៍ធ្វើអោយគាត់ភាំងដូចគ្នា ព្រោះវាដូចណាស់ ដូចមនុស្សដែលគាត់តាមរកអស់ជិត២0 ឆ្នាំមកនេះ
« នាងតូចជាអ្នកណា ទីនេះមានគ្រោះថ្នាក់ណាស់ ហើយនាងមិចក៍...!/ លោកអ៊ុំ !/ » លោកអាគីរ៉ានិយាយមិនទាន់ចប់ផង សម្លេងហៅគាត់ពីបបូរមាត់ក្រៀមក៍ហើបហៅគាត់
« លោកអ៊ុំ ? ចឹងឬ ?» លោកអាគីរ៉ាហាក់ចម្លែកចិត្តតែអ្វីដែលគាត់ស្មានមិនដល់គឺ ផ្លាកសញ្ញារបស់ត្រកូលយាគូសាក្នុងដៃក្មេងស្រីនេះទៅវិញ
« ខ្ញុំ .. ខ្ញុំជាកូនរបស់ អ្នកម៉ាក់ អាយូមី !» និយាយចប់ជូណាក៍ដួលសន្លប់នៅនិងមុខរបស់លោកអាគីរ៉ា ធ្វើអោយទាំងរន្ធត់និងត្រេកអរ
« ឆាប់ហៅពេទ្យ .. គេជាកូនអាយូមី.. ហៅឡានពេទ្យ !»
ជាច្រើនម៉ោងបន្ទាប់..
« គេមានសុខភាពល្អណាស់តែមកពីរបួសនៅលើដៃរបស់គេទើបបានជាបង្កអោយហូរឈាម .. !» ពេទ្យបានប្រចាំត្រកូលបាននិយាយហើយក៍ឃើញក្មេងតូចដឹងខ្លួនឡើងមកដូចគ្នា
« អ្នកម៉ាក់.. អត់ទេ អ្នកម៉ាក់ ...! » សម្លេងមាំបានស្រែកហៅម្តាយរបស់ខ្លួនយ៉ាងលឺ ធ្វើអោយលោកអាគីរ៉ា ភ្ញាក់ផ្អើលបន្តិចដែរ ហើយគេក៍ភ្ញាក់មកភ្លាមដូចគ្នា
« ក្មួយ.. ក្មួយដឹងខ្លួនហើយមែនទេ ?» លោក អាគីរ៉ាចូលទៅអង្គុយជិតនាងតូចពេលបានជិតបែបនេះទើបគាត់នឹកភ្លឹកថា គេពិតជាដូច អាយូមី ប្អូនស្រីរបស់ខ្លួនណាស់ ..
« ទីនេះជាកន្លែងណា ?» ជូណាក្រឡេកមើលជុំវិញ
« ជាសំណាក់យាគូសា .. ក្មួយបាននិយាយថាជាកូនរបស់ អាយូមី ចុះពេលនេះម៉ាក់ក្មួយនៅឯណា ?» សំណួរនេះធ្វើអោយជូណា ងើយមុខឡើងមលលមនុស្សប្រុសចំណាស់ទាំងទឹកភ្នែក
« អ្នកម៉ាក់ .. ហឹក .. លោកអ៊ុំ អ្នកម៉ាក់គាត់ !ស្លាប់ហើយ !» ជូណា
« ស្លាប់ហើយ ? ស្លាប់ហើយចឹងឬ ?» លោកអាគីរ៉ា សឹងទទួលយកមិនបានថា ប្អូនស្រីរបស់ខ្លួនបានស្លាប់បាត់ហើយ តែនៅពេលលឺ ជូណា និយាយរឿងគ្រប់យ៉ាងធ្វើអោយភាំងស្មារតីតែម្តង
« ចឹង ? មានន័យថា ក្មួយ ?ជាប្រុស ?» លោកអាគីរ៉ា មិននឹកស្មានថា ជីវិតប្អូនស្រីរបស់ខ្លួនដែលធ្លាប់តែខ្លាំងនិងជាមនុស្សស្រីក្លាហាន បែរជាសុខចិត្តលះបង់គ្រប់យ៉ាងធ្វើជាមនុស្សសាមញ្ញ ជាប្រពន្ធចុងគេ ទាំងបញ្ចប់ជីវិតយ៉ាងអានោចអាធម
« លោកអ៊ុំ .. ខ្ញុំចង់សងសឹក !» សម្លេងមាំ បន្លឺឡើងពិតជាដូចអាយូមីពេលដែលខឹងខ្លាំងណាស់ ពេលដែលដឹងថា បាត់បង់ប្អូនស្រីជាទីស្រលាញ់ហើយ .. វិធីដែលប៉ះប៉ូវបានគឺ ធ្វើគ្រប់យ៉ាងថែរក្សា កូនប្រុស របស់ នាង ..
បច្ចុប្បន្ន
« លោកអ៊ុំ .. យ៉ាងណាខ្ញុំមិនដែលភ្លេចថា ក្នុងខ្លួនខ្ញុំជាឈាម យាគូសា ដែលមិនធ្លាប់ចុះចាញ់ !» ជុងហ្គុកមើលមុខអ៊ុំប្រុសអ្នកប្រៀបដូចឪពុកអ្នកស្រង់គេចេញពីភាពទន់ខ្សោយ ..
« ចឹងក៍ទទួលយកវា .. អ៊ុំចាស់ហើយ ! មិនយូរតំណែងនេះក៍បានទៅឯងដដែរ !» លោកអាគីរ៉ា ដាក់ផ្លាកសញ្ញាអ្នកដឹកនាំក្រុមក្នុងដៃរបស់ជុងហ្គុកនិងញញឹមដាក់ក្មួយប្រុសរបស់ខ្លួន.. មួយជីវិតខ្លួនតាមរកប្អូនស្រីរហូតមិនដែលខ្វល់ខ្វាយនិងជីវិត បន្ទាប់ពីជួបជុងហ្គុកគេប្រៀបដូចព្រះអាទិត្យរះនៅសិសិរដូវ .. មិនថាក្តៅក៍មិនថាត្រជាក់ជាទីគោរពរបស់គ្រប់គ្នាទៅហើយទើបគាត់មិនគិតយូរថាតំណែងអ្នកដឹកនាំក្រុម យាគូសា គួរអោយទៅអ្នកណា..
ភូមិគ្រិះគីម ..
« ឯងមកអង្គុយទីនេះ ! កុំស្មានថាទីនេះជាភូមិគ្រិះចន!» អ្នកស្រីគីម ស្រែកអោយថេយ៍យ៉ុងព្រោះតែជាពេលម៉ោងអាហារ តាំងពីនាងទទួលដំណឹងថា ថេយ៍យ៉ុងមកព្រោះតែ គិតថាត្រកូលចនប្រហែលមិនចូលចិត្តបុគ្គលិកណាមួយរបស់ ថេយ៍យ៉ុងជាក់ជាមិនខាន
« ខ្ញុំ .. ខ្ញុំទៅផ្ទះបាយក៍បានអ្នកស្រី !» ថេយ៍យ៉ុងយល់ដឹងពីអ្វីដែលអ្នកស្រីចនមានន័យដល់ព្រោះតែ ខ្លួនរស់នៅបែបនេះសឹងអស់មួយជីវិតទៅហើយ !
« ល្អដែលឯងនៅដឹងល្អឬអាក្រក់ !» អ្នកស្រីគីម តាមសម្លឹងមើលថេយ៍យ៉ុងរហូត គាត់មានឪកាសធ្វើបាបរាងតូចព្រោះតែ លោកគីម និងមិនមកផ្ទះជាច្រើនថ្ងៃហើយទោះជាគាត់ត្រលប់មកក៍ជារឿងធម្មតាទៅហើយ ..
« អ្នកប្រុសធំ មិចក៍ស្គមយ៉ាងនេះ ! » អ្នកបម្រើដែលអាណិតថេយ៍យ៉ុងខ្លាំងណាស់ព្រោះតែនាយតូចជាមនុស្សចិត្តល្អ និងសុភាព ទើបទទួលការធ្វើបាបពី អ្នកស្រីគីម មករហូត ..
«ខ្ញុំ មិនអីទេ ! ខ្ញុំគិតថានិងទៅលេងអ្នកម៉ាក់ បន្តិច !» ថេយ៍យ៉ុងប្រាប់ទៅ អ្នកបម្រើដែលជាអ្នកបើកឡានអោយហើយ
« ចាំខ្ញុំជូនអ្នកប្រុសទៅ !»