season2 ភាគ៣២

1.8K 150 4
                                    

ភាគ៣២
« នាងមិនខ្លាចងាប់ទេដែរហ៊ាននិយាយបែបនេះជាមួយយើង ?» ជុងហ្គុកទាញកាំភ្លើងមកភ្ជុងហាណាធ្វើអោយគ្រប់គ្នា ភ្ញាក់ព្រើត
« អ្នកណា ហ៊ានប៉ះពាល់ចៅប្រសារបស់យើង?» លោកស្រីចនដើរចូលមកទាំងទឹកមុខមាំ តែអ្វីក៍មិនស្មើរនិងនារី វ័យក្មេងដែរដើរចូលមកតាមក្រោយនោះទេ !
« នេះគេ ?» ស៊ូហ៊ុនចង្អុលទៅនារីខ្ពស់ស្រឡះរូបនោះ តែសំខាន់ គឺ ថេយ៍យ៉ុងដែល ស្ទុះងើបពីរទេះរុញយ៉ាងលឿន
« ម៉ាក់ធំ ? » ជុងហ្គុកហៅឈ្មោះលោកស្រីចនតែ អ្វីក៍មិនស្មើរនិងនារីនៅឈរជិតគាត់ ដែរមានមុខមាត់ ដូចគេ ណាស់ តែនោះជាស្រីទៅវិញ
« អ្នកម៉ាក់ ? នាងជាអ្នកណា?» លោកចនសួរទៅម្តាយតែ គ្រប់គ្នាប្រាកដជាឆ្ងល់និងផ្ទៃមុខនោះយ៉ាងច្បាស់
« នេះចនជូណា ... ជាកូនស្រីពិតរបស់ លោកម្ចាស់ធំ និង អាយូមិ ..» លោកស្រីចនណែនាំ ហើយ នារីនោះក៍ដើរមកមុខហើយអោនគោរពលោកចនរបៀបដូចជប៉ុន
« មានន័យថា មិចអ្នកម៉ាក់ ? បើគេជាកូនរបស់ លោកប៉ា ហើយ ចុះគេ ?» អ្នកស្រីចនចង្អុលទៅជុងហ្គុកដែលមិននិយាយអ្វីទេ តែ ក៍មលលមកលោកស្រីចនក្នុងន័យអ្វីមួយដូចគ្នា
« ការពិតខ្ញុំត្រូវបានយាគូសា ចាប់យកទៅ ហើយគេបញ្ជូនប្រុស ម្នាក់នេះមកជំនួស ព្រោះពួកគេចង់ពង្រីកខ្លួននៅប្រទេសកូរ៉េ !ខ្ញុំខំព្យាយាមរត់យករួចខ្លួននិងទាក់ទងមកខាងអ្នកម៉ាក់ធំមកជាយូរហើយ» ជូណា និយាយគ្រប់យ៉ាងតែ ជុងហ្គុកសឹងតែអស់សំណើចទៅហើយ
« ហាហា ពិតជាអស់សំណើចណាស់ ! នាងនិយាយថា នាងជាកូនលោកប៉ា និងអ្នកម៉ាក់ អាយូមិ តើនាងមានភស្តុតាងអី ?» ជុងហ្គុក
« នាងមិនមែនជូណាទេ !» ថេយ៍យ៉ុងស្រែកដាក់ នាងនោះធ្វើអោយ គេរត់ទៅក្រោយលោកស្រីចន
« វា ជាការពិតហើយនេះជាឯកសារដែលបញ្ជាក់ថា គេទើបជា ចនជូណាពិតមែន !» លោកស្រីចនហុចឯកសារអោយទៅគ្រប់គ្នា មិនលើកលែង ជុងហ្គុក
« ម៉ាក់ធំ ប្រាកដ ហើយមែនទេ ?» ជុងហ្គុកមិនមើលឯកសារនិងឡើយព្រោះគេដឹងច្បាស់ពី លោកស្រីចនច្បាស់ណាស់
« យើងប្រាកដណាស់ ! ហើយការពិតឯងមិនមែនជាមនុស្សរបស់ត្រកូលចនទេ !» លោកស្រីចន
« ឃើញទេ ... ពួកគេមិនមែនជាមនុស្សល្អទេ ! ពួកគេចង់បានគ្រប់យ៉ាងរបស់ត្រកូលចន!» ហាណាបាន ចិត្ត និយាយបន្ថែមធ្វើអោយថេយ៍យ៉ុងទ្រាំមិនបាន ទះនាងមួកំភ្លៀង
ផាច់ ...
« បិទមាត់នាងទៅ ហាណា បើមិនចង់លែងបាននិយាយ !» ទឹកមុខថេយ៍យ៉ុងពិតជាគួរអោយខ្លាចណាស់ សូម្បី ស៊ូហ៊ុនក៍ទាញ ហាណា ថយក្រោយ
« បើម៉ាក់ធំគិតបែបនេះ ... ខ្ញុំក៍មិនតវ៉ា អ្វីទេ ហើយខ្ញុំ ក៍មិនប្រកែកអ្វីដែរ!» ជុងហ្គុក
« លោកប្តី ? បងនិយាយអី ? » ថេយ៍យ៉ុងងើយមុខមើលរាងក្រាស់ ដែលឈរ ជ្រែកហោប៉ៅ ធម្មតា
« យើងមិនដែលនិយាយលេងទេ ហើយឯងក៍មិនមែនត្រកូលចនដែរ !» លោកស្រីចន
« ចឹងខ្ញុំនិងនាំភរិយាខ្ញុំចេញ ... តែ អ្នកម៉ាក់ ធំត្រូវចាំសម្តី ម៉ាក់ធំនៅថ្ងៃនេះផង ថា ខ្ញុំមិនមែន ត្រកូលចនទេ !» ជុងហ្គុកនិយាយហើយក៍នាំ រាងតូចទៅជាន់លើ ...
« អ្នកម៉ាក់ ...! នេះជាការពិត ? គេមិនមែន កូនលោកប៉ាទេ ?» អ្នកស្រីចន
បន្ទប់ អ៊ីចាន់
« លោកប្តី .. បងធ្វើអី ? » នាយតូចតាមមើលជុងហ្គុកដែល បើកទ្វារបន្ទប់ សំងាត់ និងយក តែរបស់សំខាន់ ដាក់ វ៉ាលី
« អូនក៍ឃើញ ថាពួកគេចង់ចាត់ការពួកយើង !» ជុងហ្គុក
« ត្រូវហើយ តែហេតុអី បងចង់ចេញទាំងបែបនេះ ?» ថេយ៍យ៉ុងនៅមិនយល់ តែជុងហ្គុកបានទាញ ដាវ ដែលព្យួរនៅជញ្ជាំងហុចហោយនាយតូចមួយនិងខ្លួនមួយ
« បើគេ មិនចង់អោយយើងធ្វើជា ត្រកូលចន. ពួកយើងគួរបើកខ្លួនបានហើយថា យាគូសា ខ្លាំងបែបណា៎ !» ជុងហ្គុកញញឹមដាក់ នាយតូច ហើយគេ ក៍អោប ជុងហ្គុកតបមកវិញ
« អូនតាមបងគ្រប់យ៉ាង ! គ្រប់ទីកន្លែង » ថេយ៍យ៉ុងនិយាយហើយក៍មានឌីលែនគោះទ្វារ មកយក របស់ របរ ពួកគេ ព្រមជាមួយរាងតូចដែលត្រូវគ្រា ចុះមកខាងក្រោម
« ពិតជា ថ្ងៃល្អណាស់ ដែលបើកមុខ សាហាយទាំង២. .. អរ ហើយនិង កូនក្លែងក្លាយ !» ហាណា និយាយចំអក ក៍ឃើញ ថេយ៍យ៉ុងកាន់ដាវ របស់ ជុងហ្គុកជាប់
« ខ្ញុំថា មនុស្ស ក្លែងក្លាយដូចពួកនាយមិនគួរយក របស់ ត្រកូលចនទៅតាមទេ !» ស៊ូហ៊ុនដើរមកនិយាយបន្ថែមទាំងមាន ជូណា ចូលមកមើលដូចគ្នា
« របស់ នៅដៃនាយ គួរជារបស់ខ្ញុំ !» ជូណាដើរទៅ ទាញដាវ ពីដៃ ថេយ៍យ៉ុងតែ នាយតូចច្រាននាងចេញ និងហូតដាវចេញមក
« ថេយ៍យ៉ុង?»
« បើនាងចង់ងាប់ក៍ចូលមក ! កុំស្មានថាយើងមិនហ៊ានធ្វើអីនាង ! » ថេយ៍យ៉ុងនិយាយហើយក៍ចង្អុលចុងដាវទៅគ្រប់គ្នា
« ម៉ាក់ ធំ មើលពួកវា !» ជូណា ស្រែកដាក់អ្នកស្រីធំ និង លោកចនដែរ
« ពួកឯងមិនមែនត្រកូលចនទេ. របស់ ត្រកូលចនក៍ពួកឯងគ្មានសិទ្ធ !» លោកស្រីចន
« លោកស្រីធំ ! ពិតជាអស់សំណើចណាស់ ! របស់នេះមិនមែនជារបស់ត្រកូលចនទេ !» ថេយ៍យ៉ុងនិយាយទាំងអស់សំណើច
« ខ្ញុំ មិនត្រូវការអ្វីជារបស់ ត្រកូល ចនទេ. ហើយនេះ សោរឡាន និង ឯកសារត្រកូលចន!» ជុងហ្គុកបោះសោរឡាន អោយទៅ ស៊ូហ៊ុនដែលទទួលសឹងមិនទាន់
« ត្រូវហើយ ពួកឯងសមតែ បង្ហាញការពិតយូរហើយ !» ហាណា
« លោកយាយ ចាប់ពួកគេដាក់គុកទៅ ... វា បោកប្រាស់ត្រកូលចនរាប់ឆ្នាំ !» ស៊ូហ៊ុនបានឪកាស ចង់ជាន់ថែមទៀត
« ពួកឯងគិតថា ធ្វើអីយើងបានទេ ?» ជុងហ្គុក
« បាន ឬ មិនបាន ឯងក៍ជាមនុស្ស មិនបានការទេ អាមនុស្សបោកប្រាស់ !» លោកចននិយាយហើយអោយ អ្នកបម្រើ ទាក់ទងទៅប៉ូលីស
« ចៅហ្វាយ ធំ ... ពួកគេមកហើយ !» ឌីលែនដើរចូលមក ស្របពេលជាមួយ កូនចៅមនុស្សយាគូសា
« នេះពួកគេជាអ្នកណា?ស៊ូស៊ូ ?» ស៊ូហ៊ុនឧទានឈ្មោះអ្នកដែលមាននាមជាលេខារបស់ជុងហ្គុក
« មនុស្ស យាគូសា !» លោកស្រីធំ និយាយហើយ អ្នកត្រកូលចនក៍ដើរថយក្រោយបន្តិច
« សូម អធ្យាស្រ័យចៅហ្វាយ ដែលមិនបានផ្តល់ការ ការពារល្អ !» ស៊ូ ស៊ូ ឌីលែន និងកូនចៅម្នាក់របស់យាគូសា បានធ្វើការគោរពដល់ពួកគេ
« ស៊ូ ស៊ូ នាង ?» ហាណា
« ខ្ញុំជាមនុស្សជំនិតរបស់ចៅហ្វាយ ! ហើយក៍មិនមែនជាប្រពន្ធចុងអ្នកណាដែរ !» ស៊ូស៊ូ និយាយទាំងឈរ ក្រព័ទ្ធដៃ ទៅក្រោយដូចអង្គរក្ស របស់ ថេយ៍យ៉ុង
« ហឹស ! យ៉ាងមិចដែរ ស៊ូហ៊ុន? មនុស្សដែលលោកចង់អោយធ្វើបាបខ្ញុំ វាមិនបានសម្រេចទេ ព្រោះ ហ្គេមនេះខ្ញុំជាអ្នកដើរ ! » ថេយ៍យ៉ុង
« បើចឹង វាយ៉ាងមិច មនុស្សដូចឯងធ្វើអីយើងបាន ?» ស៊ូហ៊ុន
« ស៊ូហ៊ុន.. លោកនិយាយថា ពួកយើងធ្វើអីមិនបានមែនទេ ? ឯងដឹងទេ ថានេះជាស្អី ? » ថេយ៍យ៉ុងលើដៃរបស់គេដែលមានពាក់ ខ្សែដៃ គុជ ដែលនាយតូចក៍ទើបដឹងអត្ថន័យស្របពេលដូចគ្នា កូនចៅយាគូសាទាំងអស់អោនគោរពគេ ..តែអ្វីដែល ហាណា ភ្ញាក់ផ្អែល គឺ សាក់ នៅ ដៃ ថេយ៍យ៉ុងដែលនាងទើបតែឃើញ
« ចៅហ្វាយតូចមានអ្វីអោយពួកខ្ញុំធ្វើ ?»
« សាក់នោះ ? ពួកឯង ... ពួកឯងជាអ្នកណា?» ហាណា ចាំហើយ ថា ប្រុសដែលគេជួបនៅក្នុងផ្ទះតូចកាលពីមានភ្លើងឆេះ
« នាងសួរយើង ? យើងជា មនុស្សរបស់ យាគូសា. តែ..អេ ឬ ថា យើងជា ម្ចាស់ក្រុមយាគូសា ក៍ថាបាន !» ជុងហ្គុកនៅរក្សា កយវិការនឹងថឹង ជ្រែងហោប៉ៅ តែអ្វីដែលមានអំណាច គឺ ដៃ ស្តាំរបស់គេ មានសាក់រូបនាគរាជ និងខ្សែរដៃ ដូចថេយ៍យ៉ុង
« នាងសួរថា នេះជាសាក់អី ?» ថេយ៍យ៉ុងលាតដៃអាវ ឆ្វេងដែលមានសាក់រូប ហង្ស និងងើយមើលនាង
« ឯង ឯងជាអ្នកដុតផ្ទះតូច ?» ហាណា និយាយទាំងភ័យខ្លាច
« អូរ ការចងចំា នាងល្អណាស់ ! នេះគ្រាន់ឃើញតែម្តងសោះ !» ថេយ៍យ៉ុង
« ពួកឯងចង់ធ្វើអី !» ស៊ូហ៊ុនស្រែកឡើងដាក់ ថេយ៍យ៉ុងតែត្រូវជុងហ្គុកដក កាំភ្លើងភ្ជុង
« ឯងគ្មានសិទ្ធអី ស្រែកដាក់ប្រពន្ធយើងទេ !» ជុងហ្គុក
« យើងចង់អោយឯងទទួលទុកវេទនា ដូចកាលឯងធ្វើអោយកូនយើងស្លាប់ ហើយមិត្តយើងក៍ត្រូវ មានគ្រោះថ្នាក់ !» នាយតូច សម្លឹងមើល គ្រប់គ្នា និងសើចចំអកអោយម្តងទៀត
« ជុជុ យ៉ាងមិចដែរ អ្នកស្រីចន! បាត់បង់ចៅដល់ ២ ដង !» ថេយ៍យ៉ុង
« កូនឯងមិនមែនជាកូនរបស់ ស៊ូហ៊ុនទេ !» អ្នកស្រីចន
« ត្រូវហើយកូនខ្ញុំ មិនមែនជារបស់ ស៊ូហ៊ុនទេ ! តែអ្នកស្រីប្រហែលភ្លេចថាកូនរបស់ អេណា ដែលអ្នកស្រីសម្លាប់ដោយផ្ទាល់ហើយឬ ជាកូនរបស់ កូនប្រុសអ្នកស្រី? » ថេយ៍យ៉ុងដើរទៅជិតអ្នកស្រីចន
« កូនខ្ញុំនិង ជុងហ្គុក... ត្រូវស្លាប់ព្រោះតែពួកអ្នកស្រី , ចៅអ្នកស្រីក៍ត្រូវសងគ្រប់យ៉ាង !» ការពិតមិនមែន តែអ្នកស្រីចនទេ ដែរលឺ សូម្បី ស៊ូហ៊ុនដូចគ្នា
« អាក្មេងឆ្កួត កូនប្រុស យើងស្រលាញ់ឯងណាស់ តែឯងក្បត់គេមានសាហាយមុន !» លោកចន
« ស្រលាញ់ ? តើគេធ្លាប់ស្រលាញ់ខ្ញុំពិតដែរ ? ស្រលាញ់ ទាំងទៅដេកជាមួយស្រី ផ្សេងនៅ ថ្ងៃរៀបការរបស់ពួកយើង ចឹង ? ខ្ញុំឃើញផ្ទាល់ភ្នែក !គេគ្រាន់យល់ឃើញថាខ្ញុំជាកូនច្បងរបស់ត្រកូលគីម អាចជួយសាងកិត្តយសដល់គេប៉ុណ្ណោះ » ថេយ៍យ៉ុងស្រែកដាក់គ្រប់គ្នា ហើយ សម្លឹងមើល ស៊ូហ៊ុន
« ហើយខ្ញុំក៍មិនដែលដេកជាមួយឯងដូចគ្នា ខ្ញុំមិនមែនជាប្រពន្ធឯងតាំងពីរដើមឡើយ !» ថេយ៍យ៉ុងដើរមករកជុងហ្គុកវិញដោយបុកស្មារស៊ូហ៊ុនមួយទំហឹង
« ការពិតពួកឯងមានបំណងបំផ្លាញត្រកូលចន..!» ជូណាស្រែកដាក់ថេយ៍យ៉ុងធ្វើអោយជុងហ្គុកយកកាំភ្លើងភ្ជុងនាងភ្លាម
« យើងនិយាយហើយថានាងគ្មានសិទ្ធមកស្រែកដាក់ប្រពន្ធយើងទេ !» ជុងហ្គុក
« ឯងកុំព្រហើនក្នុងត្រកូលចន! មនុស្សខ្សាត់ព្រ័ត ដូចពួកឯងចេញអោយឆ្ងាយទៅ !» លោកស្រីចន
« ហាហា ម៉ាក់ធំដូចជាគិតងាយពេកហើយថា នាងនេះជា កូនប្រុស លោកប៉ា ?» ជុងហ្គុក.. និយាយទាំងហុចកាំភ្លើងអោយ ឈីស៊ុង
« ខ្ញុំប្រាប់ម៉ាក់ធំទៅចុះ .. អ្នកម៉ាក់អាយូមិ ជា កូនស្រី របស់ ក្រុម យាគូសា ហើយគ្រប់យ៉ាងក៍ដូចម៉ាក់ធំដឹង បើម៉ាក់ធំ ចង់លេងល្បែងបន្លំកាយ ខ្ញុំក៍ចូលរួម .. !» និយាយចប់ជុងហ្គុកក៍ទាញប្រពន្ធ ទៅអោប និង ដើរចេញជាមួយកូនចៅតែគេមិនភ្លេចងាកក្រោយមកចំអកអោយត្រកូលចននោះទេ
« តែម៉ាក់ធំកុំភ្លេច ថា យាគូសា មានអំណាចខ្លាំងដូចគ្នា ហើយ បើចង់ប្រជែង ពួកយើងក៍ព្រម !»

ភ្លើងស្នេហ៍ពឹសពុល ( ចប់)Where stories live. Discover now