season 2 ភាគ៣១

2.3K 123 0
                                        

ភាគ៣១
បន្ទប់ ហាណា
« នាងនិយាយពិត ?» ហាណា
« ពិតណាស់ ខ្ញុំលឺថា ជុងហ្គុកនិង ប្រកាស រឿងថេយ៍យ៉ុងមានផ្ទៃពោះក្នុង កម្មវិធី ខួបកំណើតលោកម្ចាស់ !» ស៊ូស៊ូ
« តែវា ជាការពិត !» ស៊ូហ៊ុន
« តែខ្ញុំមិនព្រមទេ. យ៉ាងណា៎ ខ្ញុំចង់មានកូនមុន.. កូនខ្ញុំទើបជាអ្នកស្នងទាយាទជុងហ្គុក!» ស៊ូស៊ូ ត្រំជើងមិនពេញចិត្តធ្វើអោយ ហាណា ញញឹមសមចិត្តដែលដឹងថា ស៊ូស៊ូ ស្អប់ ថេយ៍យ៉ុងខ្លាំង
« ចឹងចាត់ការវាអោយរលូតម្តងទៀតទៅ !» ហាណា និយាយហើយ ស៊ូហ៊ុនមើលមុខនាងជាប់ ដោយមិនគួរអោយជឿថានាងនិយាយបែបនេះទៅរួច
« បងមិនបាច់ធ្វើមុខបែបនេះទេ ព្រោះបងក៍ធ្លាប់ធ្វើលើ អេណាហើយ !» ហាណាថា អោយ ស៊ូហ៊ុនហើយគេក៍តប មិនកើតព្រោះវាពិតមែន
ជាច្រើនថ្ងៃកន្លងផុតទៅ ..
ពិធីជប់លាងបានកើតឡើង.. ជាពិធីធំព្រោះជាពិធីគំរប់ ៥៥ ឆ្នាំរបស់លោកចន...
« ជូនពរលោកចនសុខភាពល្អ !» សម្លេងជូនពរជាច្រើនក្នុងកម្មវិធីនេះធ្វើអោយ មានតែក្តីសប្បាយរីករាយ
« ឯណា ថេយ៍យ៉ុង?» ជុងហ្គុកធ្វើជាសួរលឺៗ ពេលដែលឌីលែនបានឈរជិត ហើយនៅទីនេះក៍មាន ហាណា និង ស៊ូហ៊ុនដូចគ្នា
« លឺថា ទៅមើលអ្នកនាង ស៊ូ ស៊ូ !» ឌីលែនប្តូរពាក្យហៅ ស៊ូស៊ូ អោយតាមឋានះ
« បងចាំអូននៅទីនេះសិនហើយ !» ហាណាគ្រាន់តែលឺភ្លាមដើរទៅតាមមើល ស្របពេលនោះនៅជាន់លើ បែរជាឃើញថេយ៍យ៉ុងកំពុងឈរម្នាក់ឯងមើលមកជាន់ក្រោម
« នេះមិនគិតទៅសប្បាយទេ ?» ហាណា ងាករក មើល ស៊ូ ស៊ូ តែមើលទៅដូចជាមិនឃើញ
« បង ចាំ ស៊ូស៊ូ នាងថា មានរឿងនិយាយជាមួយបង !» ថេយ៍យ៉ុងធ្វើមុខទន់ភ្លន់មិនដឹងអី និងឈរអោបពោះតិចៗ
« ចឹងឬ ? ប្រហែលប្រកាសថានាងជាប្រពន្ធម្នាក់ទៀតរបស់ជុងហ្គុកទេដឹង ?» ហាណា
« នេះ ឯងហៅគេថាមិច ?» ថេយ៍យ៉ុងងាកខ្វាច់មកថាអោយហាណាដែលហ៊ានហៅឈ្មោះរបស់ជុងហ្គុកចំៗ តែម្តង
« ជុងហ្គុក... យ៉ាងមិចខឹងមែនទេ ? អីយ៉ា ការពិតឯងស្រលាញ់សាហាយឯងណាស់ណ៎ តែគួរអោយស្តាយគេនៅក្បត់ឯងនៅនិងមុខបានទៀត !» ហាណា កាន់តែនិយាយដូចជាកាន់ចាក់សំាងបន្ថែម ទៅទៀត
« ហឹស ! អោយតែឯងគ្រប់គ្រងប្តីឯងបានទៅ ... យ៉ាងមិចដែរ អារម្មណ៍ បាត់បង់កូន .. សំណាងណាស់យប់នោះយើងមិនដុតឯងទាំងរស់ក្នុងភ្លើងនោះ !» ថេយ៍យ៉ុងញញឹមចំអកពេលហាណាដឹងថា អ្នកដែលពាក់ឈុតខ្មៅ ដុតផ្ទះតូចជា ថេយ៍យ៉ុងសោះ
« ឯង ... ឯងជាអ្នកសម្លាប់កូនយើង !» ហាណា ស្រែកនិងចង្អុលទៅរាងតូច
« ត្រូវហើយ ! សមចិត្តណាស់ វាជាកម្មពារដែលនាងសម្លាប់កូនយើងដូចគ្នា ហាណា , យ៉ាងមិចដែរអារម្មណ៍ត្រូវបាត់បង់កូន និង ក្តីស្រលាញ់ ពឋិមនុស្សត្រកូលចន... ហាហា !» ថេយ៍យ៉ុងនិយាយផង សើចផង និងដើរត្រលប់ទៅ កាំជណ្តើរ
« ឈប់ ... យើងនិងប្រាប់គ្រប់យ៉ាងទៅគ្រប់គ្នា ថេយ៍យ៉ុង. ឯងកុំចង់រត់ !» ហាណា ដើរទៅទាញរាងតូចយ៉ាងលឿន ចំជាពេលថេយ៍យ៉ុងកំពុង ចុះកាំជណ្តើរតែម្តង
« នេះឯង ចង់ធ្វើអី បង ហាណា !» ថេយ៍យ៉ុងត្រូវ ហាណាចាប់ដៃជាប់ ហើយនាយតូចងាកមកមើលងាយដោយទឹកមុខមិនដឹងអី , តែសម្លេងនោះធ្វើអោយគ្រប់គ្នាក្នុងពិធីងាកមកមើលគេ ថេយ៍យ៉ុងឃើញបែបនេះក៍យកដៃចាប់ប្រលេះដៃ ហាណា តែអ្នកមិនដឹងគិតថាគេកំពុងចាប់សុំជំនួយហើយ
« ថេយ៍យ៉ុង...!» ជុងហ្គុកនិង កូនចៅ ស្ទុះមកកាំជណ្តើរយ៉ាងលឿន
« នេះឯង មាយាអី លែងដៃយើង..!» ហាណា
« កុំ.. កុំប្រលែងដៃបង ... កុំ អាយ ....!» ថេយ៍យ៉ុងរមៀលចុះមកតាមកាំជណ្តើររហូតដល់ជាន់ក្រោម អ្នលចូលរួមទាំងអស់ មើលមកហាណា និង ថេយ៍យ៉ុងអ្នកខ្លះ លើកដៃខ្ទប់មាត់
« ចនហាណា !» ជុងហ្គុកស្រែកអោយ ហាណា ស្របពេលរត់មកត្រកង ថេយ៍យ៉ុងដូចគ្នា
« ឈាម ... អាយ ឈាម លើ អ្នកប្រុសតូច !» ស៊ូ ស៊ូ មិនដឹងរត់មកពីជ្រុងណាទេ តែ ស្រែកស្លន់ស្លោរភ្លាម គ្រប់គ្នា តាមមើលក៍ឃើញមានឈាមហូរជាច្រើនពីផ្នែកខាងក្រោមរបស់ ថេយ៍យ៉ុង
« ឈាម ? កូន ? ស្រីចង្រៃ នាងចង់សម្លាប់ប្រពន្ធកូនយើង !» ជុងហ្គុកស្រែក និងសម្លឹងមើលទៅហាណាដែលឈរយំនៅកាំជណ្តើរ
« ទេ ... មិនមែនខ្ញុំ ! ខ្ញុំមិនដឹងអីទេ គេ គេ ធ្លាក់ទៅខ្លួនឯងទេ !» ហាណា ក្រវីក្បាលញាប់
« ចៅហ្វាយ យកអ្នកប្រុសទៅពេទ្យទៅ លឿនឡើង !» ឌីលែន សហរែកហៅ ស្មារតីរបស់ជុងហ្គុក
« ចាំខ្ញុំជួយ !» ស៊ូហ៊ុនបម្រុងលើកដៃមកប្តីរាងតូច តែត្រូវជុងហ្គុកក្រវាស ចេញ
« យកដៃឯងចេញពីប្រពន្ធកូនយើង ! ថេយ៍យ៉ុង... ទ្រាំណា៎ ចាំបងយកអូនទៅពេទ្យ !» ជុងហ្គុកចាប់ផ្តើមស្រក់ទឹកភ្នែកនិងប្តី ប្រពន្ធចេញពីកម្មវិធី ដែលកំពុងភ្ញាក់ផ្អើលនិង រឿងកើតឡើង
« ហាណា ឯងបង្កររឿងធំហើយ !»ហានសា
ក្នុងឡាន
« បើកអោយលឿនទៅ !» ជុងហ្គុកស្រែកអោយកូនចៅ ដែលមាន ទាំង ស៊ូ ស៊ូ រត់មកតាមដូចគ្នា
« ឈាម ? មិចក៍មានឈាមច្រើនម្លេស ?» ជុងហ្គុកមើលមុខរាងតូចដែល ស្លេក តែមានឈាម របួសក្បាលទៀត
« ឯងបើកឡានមើលតែអណ្តើក. .. ហា៎ ចង់ងាប់មែនទេ ឌីលែន !» ជុងហ្គុកស្រែកម្តងទៀតអោយកូនចៅ
« ចៅហ្វាយតូច យើងចេញមកឆ្ងាយហើយ ... បើកចៅហ្វាយនៅ សន្លប់ទៀត. ចៅហ្វាយធំសម្លាប់ បងឌីលែនមិនខាន !» ស៊ូ ស៊ូ និយាយហើយ ក៍ទាញមកកន្លែង ត្រជាក់ចេញមក
« នាងពិនដឹងណា៎ស់ !» នាយតូចបើកភ្នែកអង្គុយឆ្មក់ .. ធ្វើអោយជុងហ្គុកចំហរមាត់ ..
« ថេយ៍យ៉ុង? អូនមិនកើតអីទេ ? » ជុងហ្គុក
« កើត ... នេះបងមើលទៅ ក្បាលអូនបែកហើយ !» នាយតូចចាប់ផ្តើមយំ ..និង ត្រសៀរចូលក្នុងរង្វង់ដៃកក់ក្តៅ
« បងបារម្ភណាស់ ស្មានតែអូន សន្លប់ពិតមែន ! » នាយក្រាស់ថា ហើយក៍ ទាញថេយ៍យ៉ុងមកមើលត្រង់ ក្បាលបន្តិចក៍ឃើញថា បែក ឈាម មកមែន
« ក៍ខ្លាចដូចគ្នា តែថា ចង្កេះអូន បាក់អត់មិនដឹង .. មិននឹកស្មានថា នាងមិនងាយព្រលែង. ...អូនវិះតែ ទាញនាងចុះមកដែរ !» ថេយ៍យ៉ុងនិយាយផង ជូតមុខផង
« ហឹស អោយ សមមុខ អ្នកណាអោយអូនរឹងរួស ចង់ប្រើវិធីនេះ ..!»
២/៣ថ្ងៃមុន

ភ្លើងស្នេហ៍ពឹសពុល ( ចប់)Where stories live. Discover now