ភាគ៩« កុំ / អាយ...... » សម្លេងស្រែកជាមួយការភ័យរន្ធត់ពីហេតុការណ៍ស្មានមិនដល់ ឈាមហូរស្រោចស្រពពេញរាងកាយរបស់អេណាជាមួយដៃដែលកាន់កាំបិតបានចាកប្រាកពីរាងកាយនាងដោយផ្លែដាវ( ដាវ សាំម៉ូរៃ)ដ៍វែង ជាមួយរាងកាយនារីខ្ពស់ស្រលះក្នុងឈុតរូបខ្មៅមានសាក់រូបនាគនៅដើមដៃខាងឆ្វេង ទឹកមុខមាំ.. កំពុងកាន់ដាវដែលហូរដោយឈាមស្រស់..
« ជូណា !» អ្នកស្រីចន
« អ្នកមីង ...!» គ្រប់គ្នា...
« អូយ... ដៃខ្ញុំ ... ហឹក !» សម្លេងស្រែកយំរបស់អេណាលាន់លឺពេញភូមិគ្រិះចនយ៉ាងគួរអោយសង្វេគ..
« គ្រាន់តែអ្នកបម្រើម្នាក់ ហ៊ានបង្ករឿងក្នុងភូមិគ្រិះនេះផង ? » ជូណា និយាយហើយងាកទៅរកអ្នកស្រីចននិងលោកចនដែលឈរឆ្កឹងមិនដែរឃើញភាពព្រៃផ្សៃរបស់ជូណាចំពីមុខឡើយទោះជាធ្លាប់លឺថាជូណាជាមនុស្សចិត្តដាច់យ៉ាងណា៎ក៍ដោយ
« ថេយ៍យ៉ុង... អូនមិនអីទេមែនទេ ?» ស៊ូហ៊ុនបានស្មារតីហើយទៅជួយលើកថេយ៍យ៉ុងនិងងាកមកមើលជូណាដូចគ្នា
( កញ្ជ្រោងកំណាចនេះពិតជាឃោឃៅណាស់ .. !) ស៊ូហ៊ុន
« ខ្ញុំមិនអីទេ !» អារម្មណ៍របស់ថេយ៍យ៉ុងពិតជាវិលវល់ណាស់ .. តែពេលក្រឡេកទៅជូណា... គេរិតតែភ្ញាក់ផ្ញើលព្រោះស្នាមសាក់ពស់នៅពីដើមស្មារមកដល់ពាក់កណ្តាលដៃរបស់ នារីខ្ពស់ស្រឡះរូបនេះ .. វាពិតជាមានអំណាចខ្លាំងណាស់ ហើយគេក៍មើលទៅគួរអោយខ្លាចជាងមុនទៀត ...
« ឌីលែន. យកនាងម្នាក់នេះចេញទៅ ... ចាត់ចែងតាមការគួរ !» ជូណាស្រែកប្រាក់កូនចៅហើយងាកមកសួរ លោកចន
« បងប្រុស ! ខ្ញុំលឺថា ម៉ាក់ធំមកមែនទេ ?» ជូណា
« ត្រូវហើយតែគាត់មិននៅទេ លឺថា ទៅលេងអ្នកស្រី ហាន !» លោកចនកុហក ទាំងការពិត លោកស្រីចនជាម្តាយគឺ ទុករឿងគ្រប់យ៉ាងអោយពួកគេចាត់ការទាំងដែរគាត់ជាអ្នកបញ្ជាទាំងអស់ ...
( កុហកបានក័ចេះកុហកទៅ ... ) ជូណាគិតក្នុងចិត្តហើយញញឹមទៅកាន់ អ្នកស្រីចននិងនិយាយចំអក
« គ្រាន់តែអ្នកបម្រើម្នាក់ក៍ធ្វើ ដាវ របស់ខ្ញុំប្រលាក់ដែរ. បងថ្លៃ ពិតជាអត់បានការមែន !» សម្តីមិនប៉ុន្មានម៉ាត់តែជាការម៉ាក់ងាយយ៉ាងចំធ្វើអោយអ្នកស្រីចនញាប់ញ័រអស់ទាំងប្រាណ តែក៍មិនហ៊ានធ្វើអ្វីបានត្រឹម ញញឹមមិនសម
« បងមិចនិងពូកែដូចឯងនោះ ... ឯងទៅជប៉ុនមិនប៉ុន្មានថ្ងៃសោះមិចក៍ផ្លាស់ប្តូរច្រើនយ៉ាងនេះ ?» អ្នកស្រីចនមើល ជូណាដែលកំពុងជូតដាវរបស់ខ្លួន ដែរទើបដឹងថាវាពិតជាមុតណាស់ ហើយក៍មិនមែនរបស់ដែលជូណាគ្រាន់ប្រើសំញែងភាពលូយអស្ចារ្យអ្វីឡើយ ...
« អ្នកមីង ... អរគុណដែរបានជួយ !» ថេយ៍យ៉ុងដើរមកជិតជូណាបន្តិចហើយក៍អោនគោរពអរគុណគេ ..
« ហឹស .. អ្នកណាហ៊ានប៉ះក្មួយប្រសារយើងនោះ .. គ្មានថ្ងៃរស់បានសុខទេ .. មកតាមមីង.. មីងមានរបស់អោយឯង !» ជូណាដើរទៅហួសអ្នកទាំងអស់គ្នា ដោយមានទាញដៃរាងតូចទៅតាមដោយមិនក្រែងចិត្តអ្នកណាឡើយ ..
« ប្រពន្ធឯងមានខ្នងធំហើយ ! បើឯងឆ្លាតគួរតែដេងថាគួរធ្វើយ៉ាងមិច !» គ្រប់គ្នា បានតែតាមមើលដំណើរពួកគេ.. តែមិនហ៊ានធ្វើអ្វីទាំងអស់ !
បន្ទប់ជូណា ..
ជាលើកទីមួយដែលថេយ៍យ៉ុងបានចូលក្នុងភូមិគ្រិះធំនេះជាពិសេស បន្ទប់ដែរមានពណ៍ស្រគាំ ប្រផេះ លាយក្រហម ជាមួយអត្តចរឹករបស់ ម្ចាស់ ហើយការតុបតែងខាងក្នុងពិតជាស្រដៀងនិងម៉ូតជប៉ុនខ្លាំងណាស់ ...
«បន្ទប់អ្នកមីងស្អាតខ្លាំងណាស់ !» ថេយ៍យ៉ុងមើលជុំវិញដោយភាពចង់ដឹងលឺ ជាពិសេស ដាវ គូរដែលជូណាយកដាក់លើធ្នើ នៅក្នុងបន្ទប់ ..
« ក្មេងល្ងង់ បើយើងមកមិនទាន់ .. ឯងនិងបានចាប់ជាតិថ្មីហើយ !» ជូណា ដាក់ខ្លួនអង្គុយលើសាឡងក្នុងបន្ទប់ហើយ ក៍យក កាបូបមកទាញប្រអប់មួយចេញ ..
« បាទ ! តែក៍អរគុណ អ្នកមីងណាស់ !» ថេយ៍យ៉ុងអោនគោរពអរគុណម្តងទៀតតែក៍ត្រូវដៃស្រឡូនទាញទៅជិតធ្វើអោយគេភ្ញាក់យ៉ាងខ្លាំង
« អ្នកមីង ?» ថេយ៍យ៉ុង
« យើងអោយ ...! បើគ្មានបញ្ជាពីយើងគឺហាមដោះ !» ជូណាបានទាញយក ខ្សែដៃ ក្បាលនាគមកពាក់អោយថេយ៍យ៉ុងទោះជាមាស សុទ្ធ តែខ្សែរដែលពាក់ជាអង្កាំ ត្រជាក់ដែលធ្វើអោយរាងតូចផ្អៀងផ្អងមើលដោយទឹកមុខចំលែក ..
« អោយខ្ញុំ ? ខ្ញុំមិនដែលឃើញខ្សែរដៃប្រភេទនេះពីមុនឡើយ !» ថេយ៍យ៉ុងមើលហើយមើលទៀតហើយក៍ផ្អៀងករសួរទៅ ជូណា ដែលយកដៃ ច្រត់ភ្លៅ និង ក្បាលខ្លួនមើលមករាងតូចដែលដូចកូនក្មេងមិនដឹងយ៉ាងចឹង ...
« ព្រោះវាមានតែ២ ខ្សែរទេនៅលើលោកនេះ ..!» ជូណានិយាយហើយថេយ៍យ៉ុងក៍ចំហរមាត់ធ្លុង
« ចឹងប្រហែលមានតម្លៃណាស់ហើយ ... ខ្ញុំមិនយកទេ !» ថេយ៍យ៉ុងបម្រុងដោះចេញមកវិញតែត្រូវជូណាចាប់ដៃជាប់
« បើឯងហ៊ានតែដោះយើងនិងកាត់ករដៃឯងទាំងពីរតែម្តង !» ពាក្យគំរាមជាមួយទឹកមុខមាំនោះធ្វើអោយថេយ៍យ៉ុងស្រុញករ ដូចអណ្តើកអញ្ជឹងទើបជូណា សើចតិចៗ ចំពោះក្មេងម្នាក់នេះ ..
« អ្នកមីង ... ខ្ញុំសុំសួររឿងមួយ !» ថេយ៍យ៉ុងងើយមុខបន្តិចក៍ឃើញសាក់នៅនិងដៃរបស់ជូណា ..
« មានអីមែនទេ ? » ជូណា កំពុងជូតដៃ ដែលនៅប្រលាក់ស្នាមឈាម តែក៍ភ្ញាក់ពេលម្រាម ត្រជាក់ដូចទឹកកក មកប៉ះគេ
« មិចក៍អ្នកមីងសាក់រូបនេះ ? ខ្ញុំធ្លាប់ឃើញដៃអ្នកមីងមានស្នាមរបួស .. អ្នកមីងសាក់ដើម្បីលុបរបួសនោះ ?» ពីមុនទោះជាចង់សួរតែក៍មិនហ៊ានព្រោះគេមិនអោយប៉ះពាល់ខ្លួនផង តែពេលនេះក៍កាន់តែឆ្ងល់លើសដើម
« ហឹម ! » ជូណាបានត្រឹមតែក្រហឹមតែពេលក្រលេកឃើញថេយ៍យ៉ុងធ្វើមុខសើកមើកក៍ចង់តែធ្វើបាប
« គ្រាន់តែហឹមទេ ?» ថេយ៍យ៉ុង
« បើចង់អោយយើងប្រាប់ .. ត្រូវមានអ្វីដោះដូរ !» ទឹកមុខញញឹមមានល្បិចបង្ហាញអោយឃើញសូម្បី ថេយ៍យ៉ុងក៍រាងភ័យតិចៗដូចគ្នា
« អ្វី... អ្វីទៅ ?អ៊ុប ..! » ថេយ៍យ៉ុងនិយាយមិនទាន់ចប់ផងក៍ត្រូវច្រានអោយដេកលើសាឡុងហើយតាមដោយរាងកាយនារីសុីចសុីនេះមកទ្រោបពីលើ
« អ្នកមីង ? ធ្វើអ្វីនិង ?» សំលេងតូចទៅជាញ័រលើសដើម ព្រោះតែជូណាមិនធ្លាប់បង្ហាញកាយវិការបែបនេះឡើយ ទោះជាធ្លាប់ត្រូវប៉ះពាល់ដោយនាងតែក៍មិនមែនក្នុងសភាពបែបនេះ
« គឺ ធ្វើអ្វី ? នាយគិតទៅមើល ?» ច្រមុះស្រួចអោនចុះបន្តិចស្រូបក្លិនក្រអូបរបស់ម្ចាស់រាងកាយដែលនៅក្នុងរង្វង់ដៃ
«អ្នកមីង?...!» ថេយ៍យ៉ុងហៅជូណាដោយសំលេងញាប់ញ័រតែមិនមែនត្រឹមសម្លេងសូម្បីរាងកាយនិងបេះដូងរបស់គេក៍ប្តូរជញ័រអស់ទៅហើយ
« នាយដឹងទេ ថានាយ រាងកាយនាយទាំងក្រអូបនិងទន់ខ្លាំងណាស់ !» បាតដៃមានទំងន់កំពុងអូសលើផ្ទៃមុខនិងមានដៃម្ខាងទៀតប្រលេះលេវអាវមិនប៉ុន្មានគ្រាប់ពេលសមីខ្លួនមិនចាប់អារម្មណ៍ ហើយប្រើកែវភ្នែកដែលសម្លឹងមកដូចជាកំពុងដោះគ្រប់យ៉ាងពីខ្លួនរាងតូចយ៉ាងចឹង !
« លែង..លែងខ្ញុំ ! អ្នកមីងមិនអាចធ្វើបែបនេះ.. អុប ហឹម អឺ !» សម្លេងតវ៉ាត្រូវបិទដោយស្នាមថើបពីអ្នកមានកំលាំងជាង .. ទោះជាធ្លាប់ភាពជ្រាលជ្រៅជាមួយគ្នាតែ ជូណាអាចដឹងថា អ្នកក្នុងរង្វង់ដៃពិតជាក្មេងខ្ចីជាមួយនិងការប៉ះពាល់នេះណាស់ អណ្តាត ទន់ លូកចូលទៅក្នុងក្រអូមមាត់ ទាំងបឺតនិងក្រលាស់ ផ្តល់ភាពចម្លែកដល់រាងតូចដែលមិនធ្លាប់ជួបប្រទះសោះ ...
« ហឹក ! » សម្លេងដកដង្ហើមញាប់ពេលដែល ជូណាដក បបូរមាត់ពី បបូរមាត់តូច ក៍ប្តូរជា តាមថើបតាមកញ្ចឹងករសរខ្ចី អាវសាមី ត្រូវទាញទំលាក់ស្មារ ជូណាបានទទួលអារម្មណ៍ចម្លែកទោះជាអាចនាំរាងតូចអោយឈ្លក់វង្វេងនិងភាពរោលរាលដែលកំពុងប្រគល់អោយតែមិនទាន់បានបន្តផងក៍មានសម្លេងគោះទ្វារ
តុក តុក
« អ្នកប្រុសថេយ៍យ៉ុង?»អ្នកបម្រើ
« អ្នកមីង ! » សម្លេងនោះធ្វើអោយថេយ៍យ៉ុងដែលលង់ខ្លួននោះស្ទុះងើបទាំងញាប់ញ័រ ...
« មានរឿងអីមែនទេ ?!» ជូណាស្រែកពីក្នុងធ្វើអោយអ្នកបម្រើដែលឈរចាំនោះភ័យឡើងចង់គាំងបេះដូងទៅហើយ
« គឺ លោកស្រីធំ ចង់ជួប អ្នកប្រុស ថេយ៍យ៉ុងនិង អ្នកនាងតូច !»
« យើងទៅឥលូវហើយ ! » សម្លេងកំណាចបន្លឺឡើងធ្វើអោយអ្នកបម្រើ រិតទ្រូងដក ដង្ហើមធំ
« ចាស! កាចណាស់ .. រស់ឬអត់ទេយើង !» អ្នកបម្រើ និយាយតិចៗ គេមកគោះទ្វារបន្ទប់នេះទាំងភ័យញាប់ញ័រព្រោះតែអ្វីដែលឃើញសឹងតែធ្វើអោយគេ ចង់លាឈប់ទៅហើយ
«ចុះនិយាយថា ម៉ាក់ធំទៅផ្ទះមិត្ត !» ជូណារអ៊ូទាំងធុញទ្រាន់និងងើបរៀបចំខ្លួនរបស់គេ ..
« ម៉ាក់ធំ ?» ថេយ៍យ៉ុងស្ទួនពាក្យហៅនេះធ្វើអោយជូណាងាកមកសម្លឹងមុខ
« ម៉ាក់ យើងជាអ្នកស្រីទី២ ត្រកូលចន!» អស់ពាក្យនិយាយនោះហើយ ជូណាក៍ហុចខ្សែដៃដូចគ្នានោះអោយសាវចាន់
« ខ្សែដៃនេះ ? » ថេយ៍យ៉ុងមើលមុខរបស់ជូណាទាំងមិនយល់ទើបត្រូវផ្ទាត់ថ្ងាសម្តងទៀត ..
« អូយ អ្នកមីង !» ថេយ៍យ៉ុង
« ពាក់អោយយើង ! យើងប្រាប់ហើយថា ខ្សែដៃនេះមានតែ២ នោះទេ !» ជូណា និយាយហើយថេយ៍យ៉ុងក៍ទទួលយកទាំងធ្វើមាត់ស្រួចៗ គួរអោយខ្នាញ់
« ខ្ញុំស្មានតែយកអោយ លោកប្តី .. អាយឈឺ !» ថេយ៍យ៉ុងគ្រាន់តែដាក់គន្លិះហើយត្រូវជូណាចាប់ច្របាច់មាត់តូចនោះ ...
« រឿងស្អីយើងត្រូវអោយវា .. ហើយ កុំហៅវាលោកប្តីអោយយើងលឺ អោយសោះ វាគួរអោយខ្ពើម !» ជូណានិយាយហើយក៍លែងដៃពីមាត់ថេយ៍យ៉ុង...
« បាទ!!» សម្លេងតូចនិយាយទាំងភ័យៗ ទើបជូណាបន្ធូរអារម្មណ៍និងទាញគេអោយងើបតាមខ្លួន
« ក្មេងល្ងង់ .. រឿងជាច្រើនទៀតដែលឯងនិងជួបប្រទះ..! » និយាយចប់ គេក៍ថើបតិចៗ លើបបូរមាត់តូចនោះនិងនាំរាងតូចទៅខាងក្រោម ..
បន្ទប់ធ្វើការ ..
« ម៉ាក់ធំ !» ជូណាបើកទ្វារចូលមកក៍ឃើញថា លោកស្រីធំ កំពុងអង្គុយនៅទីនេះស្រាប់ហើយមានទាំងអស់គ្នាតែម្តង
« ថេយ៍យ៉ុង.. យ៉ាងមិចហើយចៅ ? មានរបួសត្រង់ណាទេ ?» លោកស្រីធំហាក់មិនចាប់អារម្មណ៍និង ជូណាទេតែក៍ប្រែជាមើលទៅថេយ៍យ៉ុងដែរចូលមកតាមក្រោយ
« បាទ ! ខ្ញុំ .. មិនអីទេ !» ថេយ៍យ៉ុងមិនហ៊ានមើលមុខអ្នកណាទេ គ្រប់គ្នាមើលទៅធម្មតាទាំងទើបតែមានហេតុការណ៍រន្ធត់សោះ
« អូនសម្លាញ់ ..! អ្នកមីងនិយាយអីជាមួយអូន ? » ស៊ូហ៊ុនបានឪកាស ជូណា ចូលទៅអង្គុយបាត់ ក៍ទាញថេយ៍យ៉ុងមកសួរតិចៗ
« គឺគ្មានអីទេ. គាត់គ្រាន់អោយកាដូ!» ថេយ៍យ៉ុងងាកទៅញញឹមដាក់ ស៊ូហ៊ុននិងក្រឡេកទៅមើល ជូណា
១0 នាទីមុន
( ថេយ៍យ៉ុង, នាយត្រូវធ្វើខ្លួនធម្មតាបំផុត ! ពួកគេនិងប្រើពាក្យ អធិប្បាយដ៍គួរអោយធុញ តែវាគ្រោះថ្នាក់ យល់ល្អយល់ស្របជាមួយពួកគេ !) នេះជាពាក្យចុងក្រោយមុននិងពួកគេចុះមកវិញ .. ហើយក៍ជូណាលួចសប្បាយក្នុងចិត្តដែលថេយ៍យ៉ុងអាចរឹងមាំតាមអ្វីដែលគេបង្គាប់ ...
« ខ្ញុំទិញកាដូជាច្រើនមកអោយអ្នកទាំងអស់គ្នា .. !» ជូណា ប្រាប់ទៅគ្រប់គ្នា ដែលមានទឹកមុខធម្មតា
« នៅតែកូនស្រីម៉ាក់ ល្អជាងគេ ! តែថា មិចក៍ឯងទៅលើកនេះ មកវិញជាមួយស្នាមសាក់ បែបនេះ ? » លោកស្រីធំ សង្កេតតាំងពីដំបូងដែលជូណាចូលមក ហើយសាកើនេះក៍មិនមែនសាក់ពស់ធម្មតា តែគាត់ក៍មិនធ្លាប់ឃើញឡើយ ...
« គឺ លោកគ្រូ នៅវត្តលើភ្នំ ជាអ្នកចាក់សាក់អោយខ្ញុំ !»ជូណា
« គាត់នៅមានជីវិត ?» លោកស្រីធំ មិនចង់ជឿថាគាត់ជាអ្នកដែលជូណានិយាយគឺនៅមានជីវិត
« ត្រូវហើយ ឆ្នាំនោះទោះជាពេលមានគ្រោះថ្នាក់ខ្លាំងមែនតែ គាត់ក៍សំណាង !» ជូណានិយាយទាំងញញឹមតិចៗ ហើយលោកស្រីធំ ក៍ងាកមកស៊ូហ៊ុន
« ចៅយកចៅប្រសារទៅសំរាកទៅ. គេប្រហែលជាហត់ហើយ ...!» លោកស្រីធំ
« បាទ ... លោកយាយ !» ស៊ូហ៊ុនក៍មិនហ៊ានប្រកែកអ្វីទោះចង់ដឹងដូចគ្នា ថា សាក់នោះជាសាក់អ្វីតែពួកគេបាន ត្រឹមចាកចេញ ដោយមានថេយ៍យ៉ុងចេញមុនយ៉ាងលឿន ...
« នេះឯងមិនទាន់បំភ្លេចរឿងដែលធ្វើអោយ លោកម្ចាស់ធំ និងម៉ាក់ឯងស្លាប់ទៀត ?» លោកស្រីធំ
« តើ ម៉ាក់ធំគិតថា យើងគួរលើកលែងអោយមនុស្សដែលធ្វើអោយជីវិតយើងរលាយនៅនិងមុខរួចរស់មានជីវិតទេ ?» ជូណា
ភូមិគ្រិះតូច
ថេយ៍យ៉ុងមិនចង់រវីរវល់និងរឿងរបស់អ្នកណាហើយក៍តាមដូចជា ជូណាបានប្រាប់យ៉ាងចឹង ...
« អូនសម្លាញ់ !» ស៊ូហ៊ុនខំដើរយ៉ាងលឿនតាមថេយ៍យ៉ុង
« បងមានអីមែនទេ ?» ថេយ៍យ៉ុងងាកមកសួរស៊ូហ៊ុន
« គឺ អូនមិនសប្បាយចិត្តមែនទេ ? អោយបងសុំទោស !» ស៊ូហ៊ុនទាញដៃតូចមកថើបតែនាយតូចបែរជាដកចេញវិញ ..
« មិនសប្បាយចិត្ត ? ហេតុអ្វីខ្ញុំត្រូវមិនសប្បាយចិត្ត ?» ថេយ៍យ៉ុងសួរទៅស៊ូហ៊ុនដោយទឹកមុខធម្មតា តែបែរស៊ូហ៊ុនគិតថានាយតូចកំពុងខឹង
« អូនសម្លាញ់ រឿងអេណា ពួកបង ដោះស្រាយ ហើយតែ ជឿបងទៅ នាងប្រហែលជាឆ្កួតដែរចាប់បងមិនបានទើបក្លែងរឿងនោះ.! » ពាក្យកុហកដដែរ ៗ ធ្វើអោយថេយ៍យ៉ុងដក ដង្ហើមធំ និងធ្វើចិត្តនិយាយធម្មតាទៅរក ស៊ូហ៊ុន
« អូនជឿបង ! » ថេយ៍យ៉ុងនិយាយចប់ ស៊ូហ៊ុនក៍ទាញរាងតូចទៅអោបយ៉ាងណែន ដែលថេយ៍យ៉ុងក៍អោបតបមកវិញ ..តែក្នុងចិត្តបែរជានឹកដល់ជូណា
( មិនថាពួកគេនិយាយអ្វី នាយត្រូវតែស្របទាំងអស់ទើបនាយអាចរស់នៅទីនេះសុខ !)
( ហេតុអ្វីក៍អ្នកមីងជួយខ្ញុំ ? ក្នុងពេលអ្នកមីងក៍ជា ត្រកូលចន! ហេតុអ្វីក៍បេះដូងខ្ញុំលោតញាប់យ៉ាងនេះពេលដែលនៅក្បែរគាត់ !) ថេយ៍យ៉ុងគិតនិងសម្លឹងមើលទៅខ្សែដៃដែលជូណាអោយមកគេទោះជាពេលនេះគេកំពុងតែក្នុងរង្វង់អ្នកជាស្វាមីក៍ដោយ
