ភាគបញ្ចប់

4K 212 7
                                        


ភាគ២0
ថេយ៍យ៉ុងកំពុងតែត្រូវឌីលែននាំមកត្រកូលគីមដែលមិនមានវត្តមានរបស់ជុងហ្គុកមកជាមួយឡើយ ..
«អ្នកប្រុស ដើរថ្នមៗ !» ឌីលែនគ្រា នាយតូចចូលមកក្នុងភូមិគ្រិះគីម តែមិនទាន់ដល់ខាងក្នុងផង អ្នកស្រីគីមក៍ចេញមកជាមួយអ្នកស្រីចាង
« កូន ថេយ៍ !» អ្នកស្រីចាងដើរមកកាន់ដៃនាយតូច
« អ្នកម៉ាក់ ...? មិចក៍អ្នកម៉ាក់មកនៅទីនេះ ?» ថេយ៍យ៉ុងមិនយល់អ្វីឡើយជាពិសេសម្តាយគេហេតុអីគេមកនៅទីនេះទៅវិញ
« ម៉ាក់មកយកកូនចេញពីទីនេះ !» អ្នកស្រីចាង និយាយតែ មិនទាន់បានអីផង អ្នកស្រីគីម ក៍មកអូសដៃថេយ៍យ៉ុងទៅខាងគាត់ ធ្វើអោយនាយតូចដួលភ្លាមៗ
« អូយ ... !»
« អ្នកប្រុស !»
« វាមិនមែនកូនឯងទៀតទេ ! ឯងមិនចាំទេឬ ថ្ងៃដែលឯងលែងលះ នោះ ឯងបានប្រគល់វាមកអោយគ្រួសារគីមហើយ ..» អ្នកស្រីគីមមានចិត្តស្អប់ លីយីង តាំងពីដើម ទោះជាគាត់ជះកំហឹងនិងមកលើថេយ៍យ៉ុងរាប់ឆ្នាំក៍គាត់មិនព្រមអោយម្តាយកូនទាំងពីរមានក្តីសុខដែរ
« តែយើងកំពុងមកយកកូនរបស់យើងទៅវិញហើយ !»... អ្នកស្រីចាង
« តែនាងមិនបានចិញ្ចឹមគេទេ ចាង លីយីង. ! គេក៍មិនមែនជាកូននាងដែរ !» លោកគីម បានចេញមកនិយាយហើយអោយកូនចៅចេញមកដេញ ឌីលែន និងអ្នកស្រីចាង
« អ្នកប្រុសកំពុងឈឺ លោកគីម !» ឌីលែនទ្រាំមិនបានក៍តបតរមកវិញ ..
« នោះជរឿងគ្រួសារយើង បើពួកនាយគ្រាន់ជូនមកទេក៍ចាកចេញទៅ !» លោកគីម ដេញពួកគេចេញទាំងទទឹងទិស ហើយបិទទ្វារមិនអោយអ្នកស្រីចាងបានចូលមកឡើយ
« ថេយ៍យ៉ុង... ម៉ាក់ និងមកជួយកូន !»
ក្នុងភូមិគ្រិះគីម
ថេយ៍យ៉ុងត្រូវបានគេអូសមកបន្ទប់អ្នកបម្រើ និង មានស្តីបន្ទោសពីអ្នកស្រីចន
« លោកប៉ា ... !» ថេយ៍យ៉ុងរាវ មើលកន្លែងដែលខ្លួនកំពុងនៅ ទើបដឹងថាជាបន្ទប់ទុកចោលព្រោះធូលីដីច្រើន !
« វាសមនិងមនុស្ស ដូចឯងណាស់ .. ឯងហ៊ានធ្វើបាបសូម្បីរបស់អូនស្រីរបស់ខ្លួន !» លោកគីម
« លោកប៉ានិយាយអី ../ ឆ្វាច/ អូយ លោកប៉ា... ខ្ញុំឈឺ!» រាងតូចសួរមិនទាន់បានប៉ុន្មានម៉ាត់ផងក៍ត្រូវរំពាត់ផ្តៅវាយលើខ្លួនប្រាណគេ
« ឯងដាក់ថ្នាំប្អូនឯងអោយបម្រើតណ្ហាប្តីឯង ពេលនេះកម្មតាមស្នងឯងហើយ ..! ឯងត្រូវខាងត្រកូលចនធាក់ក្បាលចេញហើយមិនចឹង ?» លោកគីម និយាយហើយក៍វាយលើរាងតូចបន្ថែម ..
« ហឹក .. លោកប៉ា ខ្ញុំមិនបានដឹងរឿងអីទេ .. ហឹកសូមអង្វរលោកប៉ា ! កុំវៃខ្ញុំអី !» នាយតូចលើកដៃអង្វរឪពុកទាំងខ្លួនពិការភ្នែកនិងមិនទាន់បានជសះស្បើយឡើយ ..
« លោកបង.. កុំខឹងអី .. លោកបងទៅសម្រាកទៅ ហើយទុកវានៅទីនេះហើយ !»អ្នកស្រីគីម មកលួងលោមលោកម្ចាស់គីមហើយគាត់ក៍ទំលាក់រំពាត់ នៅជិតនោះចុះហើយដើរចេញទៅ
ភូមិគ្រិះ ចន..
« ហឹស.. ទីបំផុតយើងក៍បានក្លាយជាប្រពន្ធដើម !» ហាណាមើលលិខិតលែងលះនោះយ៉ាងសប្បាយចិត្តដោយមិនមើលឃើញថាជុងហ្គុកឈរពីក្រោយខ្នងអោបដៃមើលនាង ..
« នាងមើលទៅសប្បាយចិត្តណាស់ !» ជុងហ្គុកដើរទៅជិតហាណាតែទឹកុខដាក់កំហិតនាងយ៉ាងខ្លាំង
« គឺ ត្រូវហើយ ក្រែងនេះជាអ្វីដែលលោកចង់បានមិនចឹង ?» ហាណា
២ សប្តាហ៍មុន ..
« ហាណា ... ស្រីចង្រៃ !» ជុងហ្គុកកាន់ដាវចូលមកក្នុងភូមិគ្រិះចនតូចព្រោះតែ គ្រប់គ្នានៅឯមន្ទីពេទ្យនៅឡើយ
«អាយ.. លោក ...លោកធ្វើអីនិង !» ហាណាឈរញ័រខ្លួនទទ្រើក នៅពេលដែលជុងហ្គុកដើរមកបែបនេះ ..
« នាងកុំគិតថាយើងមិនដឹងរឿងដែលនាងធ្វើលើស៊ូហឺនុង ថេយ៍យ៉ុង!» ជុងហ្គុកយកដាវចង្អុលនាង ហើយស្រែកយ៉ាងខ្លាំង
« លោកនិយាយអី ... គឺ ថេយ៍យ៉ុងមានសាហាយជាមួយនិងស៊ូហឺ ... អាយលោកកុំ ..ហឹក!» ហាណាប្រកែកតែមិនទាន់បានហាមាត់ បន្តផងដាវក៍ដាក់មកករនាងដែរ
« តែយើងដឹងថានេះជាផែនការនាង ... នាងធ្វើអោយថេយ៍យ៉ុងរលូតកូន ក្មួយយើងក៍ស្លាប់.. ចឹងនាងមិនបាច់រស់ទេ !» ជុងហ្គុកនិយាយហើយហាណាបានចាប់ចុងដាវគេជាប់និងលុតជង្គង់អង្វរគេ ទៅវិញ
« កុំ ... កុំសម្លាប់ខ្ញុំអី .. ការពិតខ្ញុំចង់ធ្វើអោយ ស៊ូហ៊ុនលែងលះជាមួយថេយ៍យ៉ុងទេ តែខ្ញុំមិនបានដឹងថា រឿងទៅជាបែបនេះឡើយ ... លោកជឿខ្ញុំ ទៅ !» ហាណា យំសស្រាក់ នាងទាំងខ្លាចទាំងភ័យ លើសអ្វីទាំងអស់ព្រោះជុងហ្គុកពិតជាកំណាចខ្លាំងណាស់
« ល្អ បើនាងនិយាយបែបនេះ ... យើងនិងអោយនាងធ្វើយ៉ាងណា៎អោយអ្នកគ្រប់យល់ស្រប អោយថេយ៍យ៉ុងលែងលះ ជាមួយស៊ូហ៊ុនហើយយើងនិងទុកជីវិតនាង !» វាដូចជា ឪកាស អោយហាណា ... ទោះជាមិនយល់ថា ហេតុអ្វីគេចង់អោយថេយ៍យ៉ុងលែងលះបែបនេះតែពេលនេះគេមិនខ្វល់ទេយ៉ាងណា អោយតែគេបានលែងលះ
« ចាស ... ខ្ញុំនិងធ្វើអយបាន !» ហាណា ជឿជាក់ណាស់ហើយក៍ប្ទាប់ពីគ្រប់គ្នាត្រលប់មកវិញនិយាយរឿងពិធីបុណ្យសព ស៊ូហឺ និងអាការះថេយ៍យ៉ុងធ្វើអោយនងមានពេលជាច្រើនញុំញង់គ្រប់គ្នា អោយលែងលះថេយ៍យ៉ុងចេញពីត្រកូលចន

ភ្លើងស្នេហ៍ពឹសពុល ( ចប់)Where stories live. Discover now